Header Ads

តម្លៃខ្លួន ពិធីការិនី សុភ័ក្រ កុសុម៉ា សម្រាប់កម្មវិធីផ្សេងៗ ពិតជាមិនធម្មតាមែន

ប្រហែលជាមានមនុស្សជាច្រើនបានស្គាល់មកហើយពី ពិធីការិនី សុភ័ក្រ កុសុម៉ា ដែលកំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង នៅក្នុងស្រទាប់យុវវ័យ ជាមួយនឹងសម្តីបែបកំប្លែងៗ របស់នាង។ ជារឿយៗ គេតែងឃើញតារាស្រីរូបនេះ​ លេចមុខ ទៅតាមកម្មវិធី និងព្រឹត្តិការណ៍ធំៗជានិច្ច ដែលភាគច្រើន ម្ចាស់កម្មវិធី មិនដែលភ្លេចអញ្ជើញនាងនោះទេ ហើយវាស្ទើរតែគ្មានពេលសម្រាកទៅហើយសម្រាប់រូបនាង។


បើតាមប្រភពជិតស្និទ្ធ បានទម្លាយប្រាប់ឲ្យដឹងថា រាល់កម្មវិធី ដែលចង់ហៅ កុសុម៉ា មកធ្វើជា ពិធីការិនី និងច្រៀង នៅក្នុងតូច ឬធំ គឺនាងយក ៨០០ដុល្លារ។ ប៉ុន្តែបើតាមខេត្ត គឺនាងអាច ពិចារណា លើតម្លៃនេះបន្តិច អាចជាឡើងខ្លះ ព្រោះថា នាងត្រូវការចំណាយពេលច្រើន និងចាក់សាំងរថយន្ត។


ចំពោះតម្លៃខ្លួន របស់សុភ័ក្រ កុសុម៉ា អាចនិយាយបានថា ស្ថិតក្នុងតម្លៃមួយ បែបលំដាប់ ក្នុងចំណោមតារាល្បីៗ ដែលយកចាប់ពីខ្ទង់រយដុល្លារបែបនេះ។ ប៉ុន្តែទោះជាយ៉ាងណា តម្លៃនេះ ក៏សាកសម ជាមួយនឹង ទេពកោសល្យ និងកេរ្តិ៍ឈ្មោះរបស់នាងផងដែរ៕





































No comments