រកឃើញមូលហេតុដែលប្អូនស្រីម្នាក់នេះមិនចង់ពាក់មួកសុវត្ថិភាពហើយ ពេលបានស្តាប់ចប់អាចចត់បាយម៉ង (មានវីដេអូ)
កាលពីពីព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨ កន្លងមកនេះ លោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ បានដឹកនាំប្រតិបត្តិការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក នៅក្នុងរាជធានីភ្នំពេញ ដោយមានកងកម្លាំងអន្តរាគមន៍ពិសេសចូលរួមផងដែរ។
លោកឧត្តមសេនីយ៍ត្រី ចេវ ហាក់ ស្នងការរងនគរបាលជាតិ បានឲ្យដឹងផងដែរថា ការចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី០៥ ខែមករា គឺចុះអនុវត្តទាំង១២ខណ្ឌ។ ចំពោះការចុះរឹតបន្តឹងច្បាប់ចរាចរណ៍ គឺត្រួតពិនិត្យលើអ្នកធ្វើដំណើរមិនពាក់មួកសុវត្ថិភាព និងអ្នកជិះបញ្ច្រាស ជាដើម។
ទាក់ទងទៅនឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកយ៉ាងតឹងរ៉ឹងនេះដែរ គេស្រាប់តែឃើញវីដេអូមួយរបស់ប្អូនស្រីម្នាក់ដែលពេលនេះទទួលបានការចាប់អារម្មណ៍ជាខ្លាំងតាមរយៈចម្លើយចំពោះសំនួរ សួរថាហេតុអ្វីមិនពាក់មួកសុវត្ថិភាព។
ក្នុងវីដេអូដែលដកស្រង់ពីបទរាយការណ៍របស់ទូរទស្សន៍ក្នុងស្រុកមួយ ក្មេងស្រីវ័យជំទង់មួយរូបដែលបើកបរម៉ូតូដោយមិនពាក់មួកសុវត្ថិភាពបានឆ្លើយតបនឹងសំនួររបស់អ្នកសម្ភាសន៍ថា ៖ “មួកនៅក្រោមកែបតែខ្ញុំខ្ជិលពាក់។ មូលហេតុពិបាកដាក់ដង្កៀប វាពិបាកពាក់។ ប៉ូលិសចាប់ ឲ្យលុយប៉ូលិសទៅ អស់តែ ១៥០០០ តើ!”។ ដូចនេះដើម្បីចង់ដឹងសំដីពិតរបស់ប្អូនស្រីម្នាក់នេះអាចទស្សនាវីដេអូដូចខាងក្រោមនេះ៖

Post a Comment