សូមមេត្តាប្រុងប្រយ័ត្ន!!!! ពិតជាបន្លំរហាស់មែន ចោរបរទេសនេះ តែម្ចាស់តូបលក់គ្រឿងក្រអូបនេះក៏មិនធម្មតាដែរ (មានវីដេអូ)
កាលពីពេលថ្មីៗនេះ នាថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨ នៅក្នុងទីក្រុងភ្នំពេញយើងតែម្តង គឺនៅផ្សារដីហុយ មានករណីបន្លំមួយពិតជាដៃរហាស់មែន ដោយមុនដំបូងជនបរទេសម្នាក់នេះបានមកទិញគ្រឿងក្រអូបនៅហាងតូបមួយនេះ ស្រាប់តែដល់ពេលអាប់លុយ ជនបរទេសម្នាក់នេះចាប់ទាញលុយពីម្ចាស់តូបនេះចុះឡើងៗ ដោយក្នុងគោលបំណងបន្លំយកលុយក្រដាស់១០០ដុល្លារ។
ក្នុងខណៈពេលនោះម្ចាស់ហាងកំពុងតែរាប់លុយបណ្តើរ រីឯជនបរទេសម្នាក់នោះនៅតែព្យាយាមចង្អុលលុយនេះ ចង្អុលលុយនោះ ដោយនៅទីបំផុតបរទេសម្នាក់នេះបានចាប់កាន់លុយមួយចំនួន ដោយបាននិយាយបន្លប់ចុះឡើង រួចហើយក៏យកកូនដៃរបស់គាត់គៀរលុយក្រដាស់១០០ដុល្លារផ្នែកខាងក្រោមលុយទាំងអស់ដែលគាត់បានកាន់ ហើយក្តាប់ដៃជាប់។
តែដោយសារតែម្ចាស់តូបម្នាក់នេះរហាស់ភ្នែក បូករួមអ្នកនៅក្បែរនោះជួយប្រាប់ផងដែរ ទើបម្ចាស់តូបរូបនេះចាប់ដៃបរទេសម្នាក់នេះជាប់ព្រមទាំងទាញលុយក្រដាស់១០០ដុល្លារនោះមកវិញ។ ដូចនេះសូមបងប្អូនទាំងអស់គ្នាមេត្តាប្រុងប្រយ័ត្នផងដែរ ចំពោះករណីបែបនេះ។ នេះបើតាមការអះអាងពីម្ចាស់ហ្វេសប៊ុកមួយឈ្មោះថា Long Mgt៕
ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់។
រក្សាសិទ្ធិដោយ kampuchea1979.blogspot.com














Post a Comment