Header Ads

មកទៀតហើយ!!! នំដែលមានរូបរាងដូចលិង្គបុរស ពេលនេះពេញនិយមខ្លាំងនៅប្រទេសជិតៗយើងនេះ (មានវីដេអូស្រីៗញុាំឲ្យមើល)

នាពេលថ្មីៗនេះ នំ​​ដែល​មាន​រូបរាង​ដូច​លិង្គ កំពុង​តែ​លក់​ដាច់ និង​ពេញ​និយម​ខ្លាំង​នៅ​ក្នុង​ប្រទេស​ថៃ។ ចំពោះអាជីវកម្ម​លក់​នំ​ពុម្ព​របស់​អ្នកស្រី Ketnita Prasertsomboon ក៏មាន​ភាព​រលូន និង​កំពុង​ទទួល​បាន​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង មិន​ថា​ប្រុស ឬ​ស្រី​នោះ​ទេ។


អ្នកស្រី Ketnita បាន​លក់​នំ​ពុម្ព​នេះ នៅ​ក្នុង​ហាង​របស់​អ្នកស្រី ឈ្មោះ Pho Hai Ma ឬ​មាន​ន័យ​ជា​ភាសា​អង់គ្លេស​ថា I Got It From My Dad នៅ​ក្នុង​ផ្សារ​រាត្រី Indy Market ភាគ​ខាងលិច ទីក្រុង​បាងកក។ វា​មាន​តម្លៃ ១,២០ ដុល្លារ ដោយ​អតិថិជន​អាច​ញ៉ាំ​ជាមួយ​នឹង​ទឹក​ជ្រលក់ ដូចជា ទឹក​ប៉េងប៉ោះ និង សូកូឡា ផង​ដែរ។


ទោះ​បី​ជា​យ៉ាង​ណា មិនមែន​មនុស្ស​គ្រប់គ្នា​សុទ្ធតែ​ចូលចិត្ត នំ​ពុម្ព​ដែល​មាន​រូបរាង​ដូច​លិង្គ ដោត​ឈើ​ចង្កាក់​នោះ​ឡើយ។ អ្នកស្រី Ketnita បាន​និយាយ​ថា «មនុស្ស​មួយ​ចំនួន​បាន​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​កំពុង​ធ្វើ​រឿង​ដែល​គួរ​ឲ្យ​អៀន​ខ្មាស និង​ប្រាស់​ចាក​ពី​ព្រះពុទ្ធសាសនា។ ខ្ញុំ​មាន​ភាព​តានតឹង​បន្តិចបន្តួច​ដែរ ប៉ុន្តែ​ខ្ញុំ​មិន​តតាំង​វិញ​ទេ។ ខ្ញុំ​គ្រាន់​តែ​ចង់​ឲ្យ​ពួកគេ មើល​ឃើញ​វា​ជា​នំ​ប៉ុណ្ណោះ»។


ថៅកែ​ហាង​នំ​ពុម្ព​រូបរាង​ចម្លែក​ខុសគេ​ខាង​លើ ទទួល​បាន​អតិថិជន​កាន់​តែ​ច្រើន បន្ទាប់​ពី​អតិថិជន​របស់​នាង បាន​បង្ហោះ​វីដេអូ​ញ៉ាំ​នំ​ពុម្ព​នោះ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ហើយ​ទទួល​បាន​ចំនួន​អ្នក​ចូល​មើល រហូត​ដល់​ទៅ ១៩ លាន​ដង​ឯណោះ។


ផ្ទុយទៅវិញ តារា​ស្រី​ថៃ​ម្នាក់​មាន​ឈ្មោះ​ថា Yingsak Chonglertjetsadawong បាន​បញ្ចេញ​ប្រតិកម្ម​ថា «ខ្ញុំ​មិន​ដែល​គិត​ថា ខ្ញុំ​នឹង​ជួប​ប្រទះ​អាហារ​ដែល​មាន​រូបរាង​ដូច​ប្រដាប់​បន្ត​ពូជ បែប​នេះ​ទេ។ តើ​អ្នក​នឹង​ទិញ​វា​ឲ្យ​ឪពុកម្ដាយ​របស់​អ្នក​ទេ? តើ​អ្នក​អាច​ដាក់​វា​ធ្វើ​ជា​ចង្ហាន់​លោក​សង្ឃ​ទេ? ប្រសិន​បើ​ក្មេង​ស្រី​អាយុ ៧ ឬ ៨ ឆ្នាំ​ញ៉ាំ​វា​នៅ​តាម​ផ្លូវ តើ​វា​ជា​អ្វី​ដែល​អ្នក​ចង់​ឃើញ​ឬ​ទេ?»។


Yingsak បាន​បន្ថែម​ទៀត​ថា «មនុស្ស​ស្រី​មួយ​ចំនួន បាន​ថត​រូប​ពួក​គេ​ញ៉ាំ​វា ឬ​ខ្លះ​ថត​វីដេអូ បង្ហោះ​លើ​អ៊ីនធឺណិត​ទៀត​ផង។ វា​មិន​សមរម្យ​ឡើយ និង​ជា​គំរូ​អាក្រក់​សម្រាប់​យុវវ័យ»។ យ៉ាងណាមិញ Yingsak ក្រោយ​មក​ក៏​បាន​ជំរុញ​ឲ្យ​អ្នក​ដទៃ​ឈប់​ទិញ និង​ញ៉ាំ​នំ​ពុម្ព​នោះ​ទៀត​ផង។


គួររំលឹកឡើងវិញផងដែរថា កាលពីពេលកន្លងទៅនេះ តាមរយៈអ្នកស្រី​ហ្គេ​ត​នី​តា ប្រា​ស៊ើ​ត​ស៊ុម​ប៊ូ​ន ដែលជាម្ចាស់​ហាង​នំ​មួយ​ នៅ​ផ្សារ «Indy»​ ប្រទេស​ថៃបានប្រាប់ឲ្យដឹងថា កាលពីមុនគាត់​គឺជា​បុគ្គលិក​របស់​ក្រុមហ៊ុន ហើយ​ប្រាថ្នា​ចង់​មាន​អាជីព​ផ្ទាល់ខ្លួន ។ ក្រោយមក​គាត់​ឃើញ​រូបភាព​នំ​«Waffle»​មាន​រូបរាង​ដូច​លិង្គ​តាម​អីុន​ធើ​រ​ណេ​ត​ដាក់​លក់​នៅ​បរទេស​ក៏​ចាប់អារម្មណ៍​ចង់​លក់​ដែរ ។ គាត់​បាន​ទិញ​ពុម្ព និង​រូបមន្ត​នៃ​ការ​ផលិត​នំ​នោះ​ដើម្បី​ផលិត​លក់ ។


នៅ​ពេល​ដាក់​លក់​ដំបូង​ក្នុង​ខែសីហា ២០១៧ មិន​បាន​ផល​ល្អ​ទេ ព្រោះ​អតិថិជន​មិន​ហ៊ាន​ទិញ​ទទួលទាន​ ព្រោះ​ខ្មាស​អៀន ប៉ុន្តែ​ក្រោយមក​លក់ដាច់​ដោយ​មាន​អតិថិជន​ច្រើន​ទិញ ​ព្រោះ​ចង់​ភ្លក្ស​រសជាតិ និង​ម្យ៉ាង​វា​មាន​រូបរាង​ប្លែក​ផង ។ នំ​«Waffle»​មួយ​មាន​តម្លៃ​៣៩​បាត និង​លក់​បាន​ជាង​១០០​នំ​ជា​រៀងរាល់ថ្ងៃ ។


អ្នកស្រី​ហ្គេ​ត​នី​តា និយាយ​ថា គាត់​សម្រេចចិត្ត​បើកហាង​លក់​ផ្ទាល់ខ្លួន ព្រោះ​មិន​ចង់​ធ្វើការ​ឱ្យ​ក្រុមហ៊ុន ។ ជា​លើក​ដំបូង​លក់​បាន​ចំណូល​តិច ប៉ុន្តែ​ក្រោយមក​រក​ចំណូល​បាន​ច្រើន ។ សម្រាប់​ប្រាក់​​ចំណូល​ក្នុង​រយៈពេល​១​ខែ​កន្លង​មក​ចំនួន​៤០.០០០​បាត ច្រើន​ជាង​ចំណូល​ធ្វើការ​នៅ​ក្រុមហ៊ុន ។


នាង​រ៉ា​វី​វណ្ណ ឆាត​រ៉ា​សា ជា​អតិថិជន​មួយ​រូប​និយាយ​ថា «​នៅ​ពេល​ឃើញ​«Waffle»​ដែល​មិត្តភក្តិ​ផ្ញើ​ឱ្យ ខ្ញុំ​ទទួលស្គាល់​ថា ជា​រូបភាព​ថ្មី​ទាក់ទាញ​អតិថិជន​មាន​ចំណាប់អារម្មណ៍​ខ្ពស់​ជាទី​គាប់ចិត្ត​»៕


































No comments