Header Ads

សូមជួយស៊ែរផងគាត់ត្រូវការជំនួយខ្លាំងណាស់ ដោយសារឈឺធ្ងន់ធ្ងរ!!! ប្រពន្ធរត់ចោលបន្សល់ទុកកូន៣នាក់ឲ្យពលទោអភ័ព្វមើលថែ ថែមទាំងដៀលថា ធ្វើជាប៉ូលីសគ្មានកំណើតទៀតផង (មានវីដេអូ)

ខេត្តពោធិសាត់៖ មន្ត្រីប៉ូលីស ម្នាក់ បានប៉ុនប៉ងសម្លាប់ខ្លួន ជាច្រើនលើក ព្រោះតែតូចចិត្ត ធ្វើការបំរើជាតិ ២០ឆ្នាំជាង មិនទាន់ធ្លាក់បានសក្ត័ ១ និងគេឯង ក៏ធ្លាក់ ខ្លួន យ៉ាងធ្ងន់ ធ្ងរ ហើយត្រូវប្រពន្ធដៀលធ្ងន់ៗថា ជាប៉ូលីសគ្មានកំណើត បានត្រឹមតែ មួយចង្អែត ក៏មិនគ្រប់ដែរ ហើយ ក៏ត្រូវប្រពន្ធរត់ចោលចាកចេញពីផ្ទះ បាត់ បន្សល់ទុកនៅ កូន៣នាក់ ក្នុងបន្ទុក។


លោកសោម រ៉ា អាយុ ៤៧ បាន ចូលបំរើការងារ ជាប៉ូលីសតាំងពីឆ្នាំ ១៩៩៧ មកម្ល៉េះ និងបាននិយាយទាំងខ្សឹកក្សួលដើម ក និងបានស្រែកដង្ហោយអំពាវនាវ ដល់ ឯ.ឧ នេត សាវឿន នាយអគ្គនគរបាលជាតិកម្ពុជា និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ មេត្តាសូមអោយជួយមើលឃើញរូបគាត់ខ្លះផង និងជួយ ឧបត្ថម្ភជាថវិការបន្តិចបន្តួច ដើម្បីអោយគាត់មានលទ្ធភាពទៅពេទ្យពិនិត្យសុខភាព មុននិងគាត់ដាច់ខ្យល់ស្លាប់ ទៅគឺបិទភ្នែកជិតហើយ!បើប្រាក់ខែរបស់គាត់បើកមកម្តងៗ ត្រូវបានពុះចែក អោយកូនទៅរៀនបានតែ១រយះពេលខ្លី ប៉ុណ្ណោះ ក៏ត្រូវរលាយអស់តែ១ភ្លេត និងត្រូវដើរជំពាក់លុយគេឯង ទិញម្ហូបអោយកូនហូប រហូតដល់អ្នកលក់ម្ហូបអាហារ គេលែងអោយជំពាក់ទៀតឡើយ។


ពលទោប៉ូលីសអភព្វ័ តូច៧០ចង់ចង ក សម្លាប់ខ្លួន នៅពេលដែលធ្វើការបំរើជាតិ ២០ឆ្នាំជាង មិនទាន់ធ្លាក់បានសក្ត័ ១ និងគេឯង ហើយត្រូវប្រពន្ធដៀលធ្ងន់ៗថា ជាប៉ូលីសគ្មានកំណើត បានត្រឹមតែ មួយចង្អែត ក៏មិនគ្រប់ដែរ ហើយ ក៏ត្រូវប្រពន្ធរត់ចោលចាកចេញពីផ្ទះ ខណះ ខ្លួនកំពុងមានជំងឺទឹកនោមផ្អែម និងតម្រងនោម យ៉ាងធ្ងន់ធ្ងរ និងបន្សល់ទុកនៅ កូន៣នាក់ ក្នុងបន្ទុក ដោយរស់នៅ សុំផ្ទះគេនៅជាបណ្តោះអាសន្ន មិនដឹងថាថ្ងៃណាម្ចាស់ផ្ទះ គេដេញចេញនោះឡើយ! ហើយជីវិតពួកគាត់ ពិតជារស់នៅ យ៉ាងវេទនា ប្រៀបដូចសត្វធាតុអញ្ចឹង ! គឺ រស់ដើម្បីកំដរ ជង្ងឺ ទម្រាំ រហូតដល់ថ្ងៃស្លាប់ ៕




















No comments