Header Ads

ល្បីទៀតបាត់!!! ធ្លាប់ឃើញឡានមានពោងសុវត្ថិភាព ពេលនេះ ម៉ូតូ​ PCX ក៏មានដែរ (មានវីដេអូ)

នៅ​ឆ្នាំ​ ២០១៧ នេះ​ក្រុមហ៊ុន​ហុងដា​បាន​បញ្ចេញ​សមិទ្ធផល​ថ្មីៗ​ រួម​ទាំង​បច្ចេកវិទ្យា​ថ្មីៗ​ជា​ច្រើន​ទាក់​ទង​នឹង​ម៉ូតូ​ ជា​ពិសេស​នៅ​លើ​ម៉ូតូ​ម៉ូដែល​ PCX ដែល​បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​មនុស្ស​ម្នា​ជា​ច្រើន។ មាន​ម៉ូតូ​ PCX ៣ ប្រភេទ​ដែល​​អតិថិជន​ចង់​ឃើញ​មាន​លក់​លើ​ទីផ្សារ​ឆាប់ៗ​ ក្នុង​នោះ​រួម​មាន ៖​​​​​​​ ​​


១. PCX មាន​ពោង​សុវត្ថិភាព​៖ កាល​ពី​​ដើម​ខែ​សីហា​កន្លង​ទៅ​ក្រុមហ៊ុន​ PCX បាន​​បង្ហាញ​ពី​ការ​ធ្វើ​តេស្ត​ ដាក់​បន្ថែម​ពោង​សុវត្ថិភាព​លើ​ម៉ូតូ​ PCX។ ​​​​​​​​ពោង​សុវត្ថិភាព​ដែល​ Honda ប្រើ​សម្រាប់​ម៉ូតូ​អូតូ​របស់​ខ្លួន​គឺ​ផលិត​ដោយ​ Autoliv ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ខាង​ប្រព័ន្ធ​សុវត្ថិភាព​ដ៏​ល្បី​ឈ្មោះ​មួយ។ ពោង​សុវត្ថិភាព​នេះ​អាច​ការពារ​ក្បាល​របស់​អ្នក​បើកបរ​ និង កាត់​បន្ថយ​របួស​ដែល​អាច​កើត​មាន​ពេល​ជួប​​គ្រោះ​ថ្នាក់​ប៉ះ​ទង្គិច​ណា​មួយ ជា​ពិសេស​ការ​ប៉ះ​ទង្គិច​ចំ​ពី​មុខ។


ប្រព័ន្ធ​ពោង​សុវត្ថិភាព​សម្រាប់​ម៉ូតូ​នេះ​ដំណើរ​ការ​ដូច​ប្រព័ន្ធ​ពោង​សុវត្ថិភាព​លើ​រថយន្ត​​របស់​ Honda ​យ៉ាង​អ៊ីចឹង។ នៅ​ជាប់​ហ្វ្រាំង​ខាង​មុខ​មាន​ Sensor ដែល​មាន​​សមត្ថភាព​អាច​​ស្ទង់​ដឹង​ពី​ការ​ប៉ះទង្គិច​អាច​កើត​មាន​ឡើង។ បន្ទាប់​ពី​ Sensor ចាប់​បាន​ហើយ​​ប្រព័ន្ធ​នឹង​បញ្ចេញ​ពោង​សុវត្ថិភាព​សុវត្ថិភាព​ក្នុង​ពេល​ ០,០៤ ទៅ ០,០៥ វិនាទី។ ការ​ធ្វើ​តេស្ត​បង្ហាញ​​ថា​នៅ​ពេល​ប៉ះ​ទង្គិច​ក្នុង​ល្បឿន​ ៥០ គ.ម/ម៉ ពោង​សុវត្ថិភាព​ជួយ​កាត់​បន្ថយ​របួស​ដែល​អាច​កើត​មាន​បាន​មួយ​កម្រិត។





២. ​PCX Electric (PCX ប្រើ​អាគុយ)៖ ម៉ូដែល​ PCX ប្រើ​អាគុយ​​បាន​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​ Toyko Motor Show នា​ខែ​តុលា​ ដោយ​វា​មាន​បំពាក់​នូវ​ម៉ូទ័រ​អគ្គិសនី​កម្លាំង​ខ្លាំង​​ ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​ Honda ​ផ្ទាល់​ ដោយ​វា​អាច​ផលិត​កម្លាំង​បាន​ ០,៩៨ គីឡូវ៉ាត់។ Honda មិន​បាន​បង្ហាញ​ព័ត៌មាន​អ្វី​ច្រើន​ឡើយ​ក្រៅ​ពី​បង្ហាញ​រូបរាង​ម៉ូតូ​នេះ​ ប៉ុន្តែ​គេ​ដឹង​ថា​នៅ​ក្នុង​ឃ្លុប​ម៉ូតូ​មាន​បំពាក់​អាគុយ​ចំនួន​ពីរ​សម្រាប់​ដំណើរ​ការ​ម៉ូទ័រ​អគ្គិសនី។









៣. PCX Hybrid
PCX Hybrid ក៏បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​ Tokyo Motor Show ដែរ​ ដោយ​មាន​បំពាក់​នូវ​ប្រព័ន្ធ​ម៉ាស៊ីន​ Hybrid ដែល​ផលិត​ឡើង​ជា​ពិសេស​សម្រាប់​ម៉ូតូ។ ប្រព័ន្ធ​ Hybrid ដ៏​តូច​នេះ​​ មាន​នូវ​​អាគុយ​​​មួយ​ រួម​ជា​មួយ​នឹង​ប្រព័ន្ធ​បញ្ឆេះ​ ACG សម្រាប់​ជំនួយ​ដល់​​ម៉ាស៊ីន​ និង​ដំណើរ​ការ​ម៉ូតូ។


PCX Hybrid មាន​ការ​រចនា​រូបរាង​ដូច​នឹង​ PCX ធម្មតា​ដែរ​ ដោយ​មាន​បំពាក់​នូវ​​សោ​តេឡេ​, កុងទ័រ​ឌីជីថល, ភ្លើង​មុខ​ក្រោយ​ជា​ប្រភេទ​ LED។ ទាំង​ PCX Electric និង​ PCX Hybrid ​​កំណត់​ថា​នឹង​បញ្ចេញ​លក់​លើ​ទីផ្សារ​ប្រទេស​ជប៉ុន​ និង​ប្រទេស​ក្នុង​ទ្វីប​អាស៊ី​ដទៃ​ទៀត​ នៅ​ឆ្នាំ​ ២០១៨៕











គួរបញ្ជាក់ឡើងវិញផងដែរថា ​ម៉ូតូ​ Honda PCX ឆ្នាំ​ ២០១៨ ដែល​ទើប​ចេញ​លក់​ផ្លូវ​ការ​នៅ​ប្រទេស​ថៃ​កាល​ពី​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ២០១៧ កន្លង​ទៅ​នេះ បាន​មក​ដល់​ទីផ្សារ​ប្រទេស​កម្ពុជា​បណ្ដើរៗ​ហើយ។ មក&​ដល់​ខ្មែរ​ដំបូង​ម៉ូតូ​​មាន​ម៉ាស៊ីន​ចំណុះ​​ ១៥០ សេសេ លក់​បាន​ក្នុង​តម្លៃ​​មួយ​ខ្ពស់​បំផុត​ បើ​ធៀប​នឹង​ PCX ឆ្នាំ​ ​២០១៧។


ចំពោះលក្ខណៈ​សម្បត្តិ​ និង​ចំណុច​ពិសេស​របស់ PCX ឆ្នាំ​២០១៨នេះ គឺ​វា​មាន​រូបរាង​ខុស​ប្លែក​ពី​ស៊េរី​មុន​ ជា​ពិសេស​ត្រង់​រចនាបថ​ភ្លើង​​​​ខាង​មុខ​ និង​​ភ្លើង​ខាង​ក្រោយ​ ដែល​​ប្រើ​ប្រភេទ​អំពូល​ LED។ សោ​ Smart Key ក៏​មាន​រចនាបថ​ថ្មី​ស្អាត&​ និង​តូច​ស្រួល​កាន់​ជាង​មុន។ សោ​នេះ​ទៀត​សោត​ អាច​បញ្ជា​ឲ្យ​ម៉ូតូ​​បើក​ភ្លើង​​ស្វាគមន៍​ (Welcome Light) ដើម្បី​ងាយ​ស្រួល​រក​ម៉ូតូ​ទៀត​ផង។


រីឯកុងទ័រ​ម៉ូតូ​បាន​​ផ្លាស់​ប្ដូរ​មក​ជា​ប្រភេទ​ឌីជីថល​សុទ្ធ​ មិន​មាន​លាយ​ជា​មួយ​នឹង​កុងទ័រ​ធម្មតា​ដូច​មុន​ទៀត​ឡើយ។ ឃ្លុប​ក្រោម​កែប​ម៉ូតូ​មាន​ទំហំ​ទូលាយ​ អាច​ផ្ទុក​ឥវ៉ាន់​បាន​ច្រើន​ ហើយ​កែប​អង្គុយ​មាន​ជា​គន្លាក់​អាច​អង្គុយ​ស៊ប់​ បើកបរ​បាន​កាន់​តែ​ល្អ។ ​បច្ចេកវិទ្យា​ឆ្លាតវៃ​ Honda Smart Technology ក៏​នៅ​តែ​មាន​ប្រើ​លើ​ PCX 150& ស៊េរី​ថ្មី មាន​ដូច​ជា​ប្រព័ន្ធ​ម៉ាស៊ីន​ eSP, ហ្វ្រាំង​ Combi Brake (ចាប់​មួយ​ស៊ី​ទាំង​ពីរ) និង​មុខងារ​ Idling Stop ដែល​អាច​ពន្លត់​ម៉ាស៊ីន​ដោយ​ស្វ័យប្រវត្តិ។ ​


ក្នុងនោះផងដែរបើតាម​ការ​លើក​ឡើង​របស់ម្ចាស់​ហាង​លក់​ម៉ូតូ​មួយ​នៅក្នុង​ទីក្រុង​ភ្នំ​ពេញ​នេះបានឲ្យ​ដឹង​ថា ​ម៉ូតូ​ PCX ឆ្នាំ​ ២០១៨& ​លក់​បាន​ក្នុង​តម្លៃ​​ដល់​ខ្ទង់​ ៤០០០ ដុល្លារ​ឯណោះ ស្រប​ពេល​ដែល​ PCX ស៊េរី​ឆ្នាំ​ ២០១៧ មាន​តម្លៃ​ប្រមាណ​ ៣៥០០ ដុល្លារ តែ​ប៉ុណ្ណោះ។ លក់​បាន​ក្នុង​តម្លៃ​ខ្ពស់​បែប​នេះ​ ក៏​ប្រហែល​មក​ពី​ PCX ស៊េរី​ថ្មី​ មាន​បន្ថែម​ចំណុច​ពិសេស​មួយ​ចំនួន​ រួម​ទាំង​ផ្លាស់​ប្ដូរ​រូប​រាង​​បន្តិច​បន្តួច​ផង​ដែរ។


បញ្ជាក់​ថា​ទីផ្សារ​ប្រទេស​ថៃ​​មាន​លក់​ PCX 150 ស៊េរី​ថ្មី​នេះ​ក្នុង​​​តម្លៃ​លក់​រាយ​ប្រហែល​ ៨២ ៣០០ បាត ស្មើ​នឹង​ប្រមាណ​ ២ ៥២៥ &ដុល្លារ៕ ​​











No comments