វៀតណាមលេងមែនទែនហើយចំពោះប្រជាពលរដ្ឋខ្លួន ដែលអាចជាប់គុគរហូតដល់ទៅ ២០ ឆ្នាំ ទាក់ទងរឿងកំពុងក្តៅគគុគនាពេលបច្ចុប្បន្ន
យោងតាមសារព័ត៌មានវៀតណាម Tien Phong អនុឡោមតាមការធ្វើវិសោធនកម្មច្បាប់ព្រហ្មទណ្ឌថ្មី ដែលបានចូលជាធរមានកាលពីថ្ងៃទី០១ មករា ជនណាក៏ដោយ ដែលបានផលិត ឬជួញដូរចំណីអាហារកខ្វក់ អាចនឹងត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារពី ០១ឆ្នាំ ទៅ ០៥ឆ្នាំ និងពិន័យជាប្រាក់ពី ២,២០០ ដល់៨,៨០០ដុល្លារ សម្រាប់ទោសស្រាល។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយវៀតណាម ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០២ ខែមករា ឆ្នាំ២០១៨។
គួរបញ្ជាក់ថា បើតាមក្រសួងសុខាភិបាលវៀតណាម មានករណីពុលចំណីអាហារ ១១១ករណី និងបណ្ដាលឱ្យមនុស្ស ៣,៣៥២នាក់ធ្លាក់ខ្លួនឈឺ ហើយ ២២នាក់ ស្លាប់កាលពីឆ្នាំ ២០១៧។ ដោយឡែកនៅឆ្នាំ២០១៦ ការពុលចំណីអាហារកខ្វក់ ដែលផ្ទុកសារធាតុគីមីលើសកំណត់មាន ១២៩ករណី និងមនុស្ស ៤,១២៧នាក់ រងផលប៉ះពាល់ រីឯ ១២នាក់ បាត់បង់ជីវិត៕





























Post a Comment