Header Ads

ពិតជាសាហាវមែន!!! ចោរឆក់យ៉ាងព្រៃផ្សៃ ដែលបានធ្វើឲ្យស្ត្រីម្នាក់ដួលបោកលើថ្នល់រហូតបាត់ការចងចាំ

កាលពីវេលាម៉ោង៩និង២០នាទីព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ នៅចំណុចមុខផ្ទះដាណម៉ាកាត់ដេរផ្លូវ១៨២ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានករណីគួរឲ្យរន្ធត់មួយបានកើតឡើងចំពោះ ស្រ្តីចំណាស់២នាក់ ខណៈកំពុងធ្វើដំណើរតាមបណ្ដាយផ្លូវ១៨២ ស្រាប់លេចមុខចោរឆក់២នាក់ មកធ្វើសកម្មភាពឆក់យកកាបូបស្ដាយទៅបាត់ បណ្ដាលឲ្យ​គាត់ដួលម៉ូតូរងរបួសធ្ងន់មិនចាំអ្វីទាំងអស់ ត្រូវបានរថយន្តសង្រ្គោះមន្ទីរលោកសង្ឃដឹកយកទៅសង្រ្គោះភ្លាមៗ។


ក្នុងនោះផងដែរ បើតាមសំដីរបស់ប្រជាពលរដ្ឋ ដែលលក់ដូរនៅក្បែរនោះ បានប្រាប់ឲ្យ​ដឹងថា មុនពេលកើតហេតុ គេឃើញស្រ្តីរងគ្រោះទាំង២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា គុបជ្រុង ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 1CP-8414 ធ្វើដំណើរតាមបណ្ដាយ១៨២ ពីកើតមកលិច លុះមកទល់​មុខហាងដាណម៉ាកាត់ដេរ ស្រាប់តែលេខមុខចោរឆក់២នាក់ ជិះម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរី២០១៨ មកពីក្រោយ ឆក់យកកាបូបស្ដាយពីគាត់បានសម្រេច រួចបើកគេចខ្លួនបាត់ស្រមោលបន្សល់ទុក តែគាត់ដួលម៉ូតូរងរបួសធ្ងន់ម្នាក់ និងម្នាក់មិនចងចាំអ្វីឡើយ ហើយមិនដឹងថា គាត់ពីណាមកផង។


ប្រជាពលរដ្ឋ ដែលរស់នៅមូលដ្ឋានខណ្ឌទួលគោក មានការព្រួយបារម្ភអំពីសុវត្ថិភាពក្នុងការធ្វើដំណើរតាមដងផ្លូវ ដោយមូលហេតុ បណ្តាលឲ្យ​មានបទល្មើសទាំងនេះកើតឡើងមកពីមានល្បែងស៊ីសងជាច្រើនកន្លែងជ្រោកក្រោមហាងកាហ្វេអ៊ីធើណេត។ បច្ចុប្បន្នម៉ូតូស្រ្តីរងគ្រោះត្រូវបានសម្ថតកិច្ចប៉ុស្តិ៍ទឹកល្អក់២ យករក្សាទុកដើម្បីរង់ចាំជនរងគ្រោះចេញពីមន្ទីរពេទ្យប្រគល់ជូនគាត់វិញ៕











No comments