ពិតជាគួរឲ្យខ្លាចមែន!!! នរណាហ៊ានដេញតាម បើលោកចោរដកកំាភ្លើងរកបាញ់ទៅហើយនោះ
ជនសង្ស័យ ២នាក់ ធ្វើសកម្មភាពកាច់សោ.ក ម៉ូតូ ១គ្រឿង ខណៈដែលម្ចាស់ចតទុកក្នុងបរិវេណដីឡូត៍ផ្ទះ ហើយរវល់ចូលទៅដាំបាយ លុះចេញមកទាន់ឃើញ បានចាប់ប្រទាញប្រទង់ដួលម៉ូតូ ស្រាប់តែជនសង្ស័យម្នាក់ទៀតដកកាំភ្លើងភ្ជង់ ហើយបើកម៉ូតូទៅបុកម៉ូតូអ្នកដំណើរ ១គ្រឿងផ្សេងទៀត ដួល និងលើកម៉ូតូជិះរត់គេចទៅបាត់ដោយសុវត្តិភាព ទើបផ្អើលដល់ប្រជាពលរដ្ឋចេញមក កាលពីវេលាម៉ោង ៩ និង ៣៥នាទី ព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨ នេះ ស្ថិតនៅផ្ទះ ១កន្លែង តាមផ្លូវបេតុង ភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។
ជនរងគ្រោះឈ្មោះ គង់ ជី ភេទប្រុស អាយុ ៥១ឆ្នាំ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅផ្ទះកើតហេតុខាងលើ ។ ចំណែកម៉ូតូដែលជនសង្ស័យលួចយកទៅបាត់ ម៉ាកហុងដាសេ១២៥ ស៊េរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GP-5139 ។ ជនសង្ស័យមានគ្នា ២នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ ។
តាមសម្តីជនរងគ្ រោះបានឲ្យដឹងថា មុនកើតហេតុ ខណៈដែលគាត់រវល់ចូលដាំបាយនៅចង្ក្រានចំហៀងផ្ទះ ស្រាប់តែមានជនសង្ស័យ ២នាក់ ជិះម៉ូតូមកឈប់មុខផ្ទះ ហើយម្នាក់ចូលទៅធ្វើសកម្មភាព កាច់សោ.ក ម៉ូតូ បានសម្រេច ពេលគាត់ចេញមកទាន់ចាប់ប្រទាញប្រទង់ធ្វើឲ្យដួលម៉ូតូនៅមាត់ច្រកទ្វារ ហើយត្រូវបានជនសង្ស័យម្នាក់ទៀតជាបក្ខពួកដកកាំភ្លើងខ្លីភ្ជង់ធ្វើឲ្យពលរដ្ឋក្បែរខាងភ័យរួញមិនហ៊ានចូលជួយ រួចជនសង្ស័យលើកម៉ូតូឡើងជិះជ្រុលទៅបុកម៉ូតូស្កុបពី ១គ្រឿងផ្សេងទៀត បណ្តាលឲ្យដួល ហើយជនសង្ស័យបន្តលើកម៉ូតូបើករត់គេចទៅបាតើដោយសុវត្តិភាព ទើបផ្អើលប្រជាពលរដ្ឋហ៊ានចេញមក តែហួសពេលទៅហើយ ។
ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ សាកសួរ និងឆែកពិនិត្យមើលតាមរយៈកាម៉េរ៉ាសុវត្តិភាពក្បែរនោះ ឃើញថា រូបភាពសកម្មភាពជនសង្ស័យទាំង ២នាក់ មុនចូលធ្វើសកម្មភាពជិះឆ្វែលក្រឡឹង ២ដង មកហើយ រួចជនសង្ស័យម្នាក់ចូលទៅធ្វើសកម្មភាពកាច់សោ.ក ម៉ូតូរបស់ជនរងគ្រោះ ទោះជាប្រទាញប្រទង់ជាមួយម្ចាស់ជនរងគ្រោះយ៉ាងណាក៏ដោយ ដោយសារដកកាំភ្លើងភ្ជង់ម៉ូតូយកទៅបាត់ដោយសុវត្តិភាព ហើយជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍កាកាប១ ខណ្ឌពោធិសែនជ័យ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ ៕

Post a Comment