បន្ទាប់ពីបងប្រុសម្នាក់នេះនិយាយពីរឿង "ធ្មប់' មក រឹតតែចង់ទៅទស្សនា ព្រោះចង់ដឹងថាពិតដូចគាត់និយាយអត់ (មានវីដេអូ)
រឿង "ធ្មប់" ទើបតែមានការចាក់តាមរោងភាពយន្តផ្សេងៗកាលពីពេលថ្មីៗនេះ ដោយក្នុងនោះក៏មានមតិជាច្រើនបន្ទាប់ពីមើលរឿងនេះចប់ ដោយអ្នកខ្លះថាល្អមើល ព្រមទាំងសរសើរមិនដាច់ពីមាត់ថា ភាពយន្តរបស់ខ្មែរយើងនៅពេលនេះពិតជាមានការ Update ខ្លាំងណាស់។ ក្នុងនោះផងដែរក៏មានមតិរិះគន់មួយចំនួនផងដែរ ជាក់ស្តែងកាលពីម្សិលមិញនេះ គេឃើញក្នុងហ្វេសប៊ុករបស់បងប្រុសម្នាក់ឈ្មោះ Stephen Row គាតបានសរសេររៀបរាប់ជាច្រើនដែលទាក់ទងទៅហ្នឹងរឿង "ធ្មប់" មួយនេះ ដោយលោកបានសរសេរថា៖
"👤👤ធ្មប់ ភាពយន្តដែលលាក់!!🏆
សាច់រឿងគួរអោយចាប់អារម្មណ៍ ស្រលាញ់បរិយាកាសសាច់រឿង Music film score
ការប្រើប្រាស់ចំនងជើងថា #ធ្មប់ តែសាច់រឿងមិន Support អត្ថន័យ Title……
⚜️សាវតារបស់ធ្មប់ ត្រូវបានលាក់កំបាំង ហើយអ្នកសិក្សាដែលមានវប្បធម៌ប្រពៃណី ជំនឿ យល់ដឹងពីធ្មប់នៅតាមតំបន់ពួកគេ អាចនឹងមានការភ័ន្តភាំងចំពោះ អត្តសញ្ញាណធ្មប់ដែលផលិតក្នុងខ្សែភាពយន្តនេះ..
ជាពិសេសបណ្តាអ្នកទស្សនាកុនរបស់ពិភពលោកជាច្រើន ដែលធ្លាប់ទស្សនារឿងរន្ធត់ ដែលមានមនុស្សខ្មោចចូល ដែលមិនធ្លាប់លឺថាគេសន្មតថាវាគឺជាធ្មប់ងាយៗបែបនេះឡើយ ជាពិសេសចេញប៉ាប់ចំនងជើង The Witch ដែលភាសាអង់គ្លេសផ្តោតទៅលើធ្មប់ភេទស្រី (Wizard ធ្មប់ភេទប្រុស) ដែលចម្ងល់ចាក់ស្រេស ដែលមិនដឹងពីណាអីពីណីគឺជាធ្មប់ ដែលចំនងជើងនេះ នឹងចោទជាបញ្ហាធំប្រសិនបើដាក់បញ្ចាំងជាផ្លូវការនៅក្រៅប្រទេសក្រោមឈ្មោះជាកុនខ្មែរ!
🏆និយមន័យពាក្យថា ធ្មប់ នៅក្នុងភាពយន្ត បកប្រែថា គឺជា អានុភាព ដែលអ្នកទស្សនាមិនឃើញជាធ្មប់ ឃើញ ក្នុងសណ្ឋានរូបភាពជា ខ្មោចមិនចំខ្មោច អសុរកាយមិនចំអាសូរកាយ ចង់កាត់ទៅរក Zoombie 🧟♂️របស់លោកខាងលិចតិច ដ្រាកូឡាតិច🧛🏼♂️ Vampire តិច 🧟♀️វិបល្លាសស្មារតីតិច 💆🏽♂️អត្តសញ្ញាណរបស់ធ្មប់ ត្រូវបានលាក់ លាក់បានយ៉ាងល្អ លាក់រហូតដល់មើលហើយរកអត្ដន័យដែលលាក់អត់ឃើញ ដែលក្រៅពីភាពគួរអោយអស់សំនើចជាមួយតួអង្គនាយពាង (ជាតួអង្គលេចធ្លោរជាងគេក្នុងសាច់រឿង) គឺ សាច់រឿងហាក់រសាយបាត់គ្មានសល់ បង្កជាចម្ងល់ដល់អ្នកទស្សនាមួយចំនួនធំ ពេលដើរចេញពីរោង ឆ្ងល់ពីសាច់រឿង ឆ្ងល់ពីអត្ថន័យ និង ឆ្ងល់ជាងគេពីអ្នកដែលផុសពីបណ្តាញសង្គមហ្វេសប៊ុក ឆ្ងល់លើកជាការ៉េឆ្ងល់។
Act 1 នៃ Script គឺលោតភ្លាមលោកសេដ្ឋីរាជ ត្រូវរបួស ហើយមានអាការៈចម្លែក ចង់ស៊ីសាច់ឆៅ ភរិយាយល់សប្តិអត់ល្អក៏សន្មតថាជាធ្មប់តែម្តង។ ការសន្ទនានៃការបាត់ប្រពន្ធនាយពាង ជាការសន្ទនាដ៏យូរបំផុតក្នុងសាច់រឿង។
ឆ្អឹងរឿងខ្លាំង ទំនាស់បញ្ហាបង្កប់បានល្អ តែសាច់រឿងខ្សោយការ Build Up និង ខ្វះ Nostalgia!
ហើយចំនុចដែលគួរសន្ទនាច្រើននៅចុងបញ្ចប់សាច់រឿងទៅជាចប់ទៅយ៉ាងខ្លីកំបុតទៅវិញ ហើយជំនួសមកវិញដោយប្លង់ដែលមិនពាក់ព័ន្ធជាច្រើន ដូចជាការនឹកស្រណោះស្តាយប្រពន្ធដែលបាត់បង់ #មើលខ្សែកប្រពន្ធក្នុងដៃ ទៅជាប្លង់ក្តីស្រម៉ៃនឹកដល់ក្តីករុណាទិគុណរបស់លោកសេដ្ឋីដណ្តឹងប្រពន្ធអោយណាណុះទៅវិញ។
ទំនាស់បញ្ហាខ្សោយខ្លាំងរកចំនុចដែលធ្វើអោយអ្នកទស្សនាចោទជាចំនោទគ្មាន !
🔪សងសឹក ព្រោះបងស្តីអោយអូន!
យកដាវកាប់ដាច់ខ្សែសីមា ព្រោះខឹងធ្វើប្រពន្ធស្លាប់ ចង់អោយស្គាល់រសជាតិបាត់បង់ប្រពន្ធម្តង តួស្រីស្រែកយ៉ាច អុញអញបងស្រីឯងណា តួប្រុសហក់ជិះកប្អូនថ្លៃដូចរថភ្លើងទៅប៊ូសាន..
⚜️ការដឹកនាំ៖
អាចហៅថាជារឿងដ៏គួរអោយស្ងើចសរសើរ១ 🏆ដែលអ្នកដឹកនាំលោកជាអ្នកនិពន្ធផង ដឹកនាំផង ហើយជាអ្នកសម្តែងទៀត.. តែវាបានធ្វើអោយភាពរស់ររើក និង មនោសញ្ចេតនារបស់តួអង្គត្រូវបានបាត់បង់ តែសម្រាប់ភាពយន្ត១នេះ លោក ហ៊ុយ យ៉ាឡេង បានរក្សាកិត្តិនាមជាអ្នកដឹកនាំ១ក្នុងចំនោមភាពយន្តនេះ ក្នុងការប្រើប្រាស់តួប្រមាណដប់នាក់ ផលិតជាភាពយន្តដែលមានភាពជោគជ័យលើទីផ្សារកុន។
ការប្រើប្រាស់ប្លង់ថតគឺ ជាចំនុចខ្សោយ១ក្នុងភាពយន្តនេះ ស្របពេលដែលការតុបតែងឆាកជាចំនុចខ្សោយជាងគេបង្អស់។ Cinematography សូមមិននិយាយ.. Pace is so slow.. ផ្តោតលើ storylines ពេក បាត់អស់មនោសញ្ចេតនាតួអង្គ។
ការតុបតែងឆាកគឺស្ថិតក្នុងកម្រិតគ្មានអ្វីនឹងនិយាយ.. ប្រសិនបើគ្មានសម្លៀកបំពាក់សេដ្ឋីសម័យលង្វែក ស្បៃព័ទ្ធខាងក្រៅតួស្រី និង ខ្សែក ដែលពាក់ទាំងថ្ងៃទាំងយប់ ទាំងពេលគេចាក់ ទាំងពេលសម្រាកព្យាបាលជម្ងឺ ខ្ញុំប្រហែលគិតថាពួកគាត់សម្រាកនៅកុដិលោកហើយ។ ខ្នើយកល់ ខ្នើយកើយ ខ្នើយគង ភួយដណ្តប់ គឺធ្វើឡើងបង្ហាញពីសមិទ្ធភាពនៃការសន្សំសំចៃទុន។ ទាំងការដេគ័រ ទាំងអសនៈព្រះ មិនថាអសនៈគ្រូធ្មប់ ពេលព្យុះភ្លៀង គ្រប់យ៉ាងទទេរស្អាត មិនកម្រើក ស្រាប់តែឃើញកន្ត្រាក់មែកឈើ១មែក មានភ្លេងព្យុះវ៉េវៗ ក៏សន្មត់ថាព្យុះបាន។ តែសូមសរសើរកុន១នេះ មាន 🏆អ្នកកាត់តល្អ!
ថ្វីត្បិតតែ Sound Effect មួយចំនួនបន្ថែមចូលដោយឥតហេតុ តែរឿងធ្មប់ នឹងក្លាយជា នាងតូចត្រកូលធ្មប់ប៉ុស្តិ័ទទក បើគ្មាន Sound Effect...
ការសម្តែងរបស់តួខ្ញុំនឹងផ្តល់ពាន🏆ដល់តួនាយពាង.. គ្មានតួអង្គនេះ កុននេះធ្លាក់ហើយ!
តួនេះសឹងអាចហៅថាជាតួអង្គឯក។ ហើយសុំទោសផងដែរដែលខ្ញុំនឹងនិយាយទៅកាន់សមត្ថភាពសម្តែងរបស់តួស្រី.… Dynamics របស់តួនីមួយៗក្រៅពីនាយពាង គឺសុទ្ធតែខ្សោយ និង សម្តែងជាជនរងគ្រោះ។ គ្មាន Leading Character..
Climax ដល់កម្រិតណា តួនៅតែស្ថិតនៅក្នុង Zone.. ខ្វះ ភាព Creative ឃើញនៅតែលើផ្ទះ!
បរិយាកាសតួអង្គ ម្នាក់ៗភាគច្រើន ប្លង់កំនត់អោយពួកគាត់នៅតែលើគ្រែ ដណ្តប់ភួយ មិនថាលឺសម្លេង ពិភាក្សាពិសារត្រាវ និយាយាជាមួយប្រពន្ធ គេងយល់សប្តិ លឺសម្លេងចម្លែក ពិភ័ន្តសង្ស័យ គឺនៅតែលើគ្រែ.. តួមួយចំនួនដេករហូត.. ហើយចុះដីតែម្តងគត់.. សូម្បីតែលោកប្រធានភូមិមក ក៏ និយាយពីលើផ្ទះទៅតែម្តង។
យើងនឹងឃើញ ប្លង់ដើមឬស្សី មែកឬស្សី គុម្ពឬស្សី ស្លឹកឬស្សី ប្លង់លើដើមឬស្សី ប្លង់ដេកមើលទៅដើមឬស្សី ដើមឬស្សីពេលថ្ងៃ ដើមឬស្សីពេលយប់ មិនថាទាំងខ្ញុំ ទាំងអ្នកទស្សនារងចាំមើលថាប្រហែលជាមានអីពាក់ព័ន្ធហ្នឹងដើមឬស្សីហើយ តែគួរអោយសរសើរភាពយន្តនេះគឺលាក់បានយ៉ាងល្អ ចុងបញ្ចប់នៅតែរកមិនឃើញថាជាស្អី ដើមឬស្សី នៅតែជាដើមឬស្សី អ្នកមើលនៅតែអ្នកមើល!
យើងនឹងឃើញចំនុចជាច្រើនដែលទាមទារការពន្យល់ដូចជា៖
🤔គាត់ក្លាយជាធ្មប់ ឬ វិញ្ញាណសណ្ឋិតអោយប្រាកដ? Zoombie⁉️
🤔គ្រូធ្មប់ស្លាប់ទៅហើយហេតុអីសេដ្ឋីរាជមិនរំដោះពីអំពើដែលដាក់លើគាត់?
🤔ទីងមោងដែលរំកិលហ្នឹង ជាអានុភាពធ្មប់ ឬ ក៏ខ្មោចអីអោយប្រាកដ?
🤔តួប្អូនថ្លៃនៅអោបប្រពន្ធកុំអោយភ័យក្នុងបន្ទប់ ចុះអាប៉ិ១ពាក់មុខឈរនៅក្បែរគ្រូស្របពេលតែ១ហ្នឹង ក្រែងចម្លើយថាជាប្អូនថ្លៃដែរ? ចុះម៉េចវិញអត់យល់?
ហើយមនុស្ស ត្រូវអំពើនៅក្បែរយាយសោះ ម៉េចយាយមិនបាចអង្ករលើមនុស្ស ទៅបាចលើទីងមោង អោយសិល្ប៍ឆ្លងជាសៀគ្វីធ្វើអ្វី?
☝️សរុប៖ សមិទ្ធផលនៃភាពយន្តធ្មប់ បើធៀបទៅវិកលចរឹត ខ្ញុំចូលចិត្តវិកលចរឹតជាង តែធ្មប់អាចចាត់ទុកថាជាភាពយន្ត១ ដែលមានគុណភាពអាចទទួលយកបានសម្រាប់អ្នកទស្សនាខ្មែរ (មានសាច់រឿងមើល) ជាទស្សនីយភាពថ្មី និង គួរជាគំរូសម្រាប់ផលិតករសម័យថ្មី ដែលមានទុនស្តួចស្តើង។ សូមជួយគាំទ្រភាពយន្តជាតិយើង។
Rate: 5.0/10*
TheWitch
Stephen Row"

Post a Comment