លួចបានហើយ នៅ Call មកបញ្ឈឺទៀត!!! តារាសិចស៊ីខ្មែរម្នាក់ទៀតហើយ ត្រូវជនបរទេសលួចហ្វេសប៊ុកបាត់ទៅហើយ
មួយរយៈក្រោយមកនេះ គេឃើញមាន សិល្បករ សិល្បការិនី នៅប្រទេសកម្ពុជាយើង កំពុងរងនូវការគំរាមកំហែងយ៉ាងច្រើន ពីសំណាក់ជនអនាមិក ដោយត្រូវបានជនមិនស្គាល់មុខទាំងនោះ តែងតែលួចគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ឬហ្វេសប៊ុកផេក យកទៅគ្រប់គ្រង ហើយមានសិល្បករ សិល្បការិនីខ្លះ ត្រូវបានជនអនាមិក លួចទាំងគណនីហ្វេសប៊ុក រួមទាំងផេកហ្វេសប៊ុក ទាំងពីរ យកទៅបាត់តែម្ដង ខណៈតារាខ្លះក៏អាចយក បណ្ដាញទាំងពីររបស់ខ្លួន មកប្រើប្រាស់បានវិញ។
ដោយឡែក កាលពីពេលកន្លងទៅថ្មីៗនេះ តារាចម្រៀងស្រីរូបស្រស់ សាច់សខ្ចី ដើមទ្រូងមូលក្បំ រតនៈ ពិសី ក៏ជាប់ឈ្មោះជាជនរងគ្រោះម្នាក់ ត្រូវបានជនអនាមិក លួចយកគណនីហ្វេសប៊ុក ដែលមានអ្នក Follow រហូតដល់ទៅរាប់ម៉ឺននាក់នោះ យកទៅបាត់ហើយដែរ ដោយហ្វេសប៊ុកដែលត្រូវចោរលួចនេះមានឈ្មោះថា Ratanak Pisey។
មិនត្រឹមតែលួចយក Account Facebook ទៅគ្រប់គ្រងនោះទេ ជនអនាមិកនោះ ថែមទាំងបានយកគណនីរបស់ រតនៈ ពិសី ដែលលួចបាននោះ ខលវីដេអូមកបញ្ឈឺនាង ថែមទាំងខលទៅមិត្តភក្ដិរបស់នាងទៀតផង ដែលទង្វើទាំងនេះ ហាក់ដូចជាពុំខ្លាចរអារនឹងច្បាប់ទម្លាប់ឡើយ។
ស្រីស្អាត រតនៈ ពិសី បានសរសេរនៅលើគណនីហ្វេសប៊ុកថ្មីរបស់នាងដែលមានឈ្មោះ Ratanak Pisey Singer ដោយបញ្ជាក់នូវសារជាច្រើនថា៖ «នេះអាខោន ចាស់ របស់នាងខ្ញុំ 😭 ត្រូវ បាន ជន ខិលខូច ហេគ សូមជួយ ប្លុកចោលផង» «សូមមិត្តភក្រទាំងអស់នៅក្នុង Facebook ជួយ block អាខោន ចាស់ របស់ នាងខ្ញុំចោល ផង 😭😭 កុំឲ្យ អាចោរ វាហេគ អាខោនខ្ញុំធ្វើ ផ្ដេសផ្ដាស បានទៀត 🙏🏻🙏🏻 នាងខ្ញុំ សូមមិនទទួលខុសត្រូវរាល់ទង្វើ របស់ វាឡើយ ! អាខោន ចាស់ ឈ្មោះ ( Ratanak pisey )» «វានេះហ៊ានណាស់ ហេគ អាខោនខ្ញុំ ហើយ នៅ ហ៊ាន ខល វីដេអូ មកខ្ញុំទៀត ?? តើខ្ញុំគួរធ្វើយ៉ាងណាទៅ ?? Help 😭😭»

Post a Comment