ពិតជាអាណិតខ្លោចចិត្ត!!! ម្តាយស្លាប់តាមផ្លូវពេលបញ្ជូនទៅមន្ទីរពេទ្យ ខណៈកូនតូចក៏រងរបួសធ្ងន់ ដោយគ្រោះថ្នាក់ចរាចរណ៍
កោះកុង៖ នារីម្នាក់ បានបាត់បង់ជីវិត តាមផ្លូវ ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍រវាម៉ូតូ (CBR) បុកម៉ូតូកូនទា (Today)។ គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីយប់ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០១៨ នៅចំណុចផ្លូវបេតុង បត់ទៅផ្ទះក្រហម ស្ថិតក្នុងភូមិ ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
ស្ដ្រីរងគ្រោះឈ្មោះ សាំង ស្រីឡឹង ភេទ ស្រី អាយុ២៦ឆ្នាំ រងរបួសធ្ងន់ បានបាត់បង់ជីវិតតាមផ្លូវ នៅពេលបញ្ជូនទៅមន្ទីរពេទ្យថៃ ចំណែកកូនប្រុសរងរបួសធ្ងន់ ហើយកម្លាំងសមត្ថកិច្ចបានបញ្ជូនមកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត ។ ក្រោយកើតហេតុម៉ូតូទាំងពីរគ្រឿង សមត្ថកិច្ចយកមករក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីធ្វើការដោះស្រាយពេលក្រោយ៕
Post a Comment