តារាសិច Maria Ozawa ក្ដៅចិត្តជាខ្លាំងចំពោះអ្នកដែលបានធ្វើរឿងនេះដាក់នាង បើទោះនាងឈប់សម្តែងភាពយន្តសិចទៅហើយ
កាលពីពេលថ្មីៗនេះ អតីតតារាសម្ដែងភាពយន្តក្ដៅសាច់ជប៉ុន Maria Ozawa បានបង្ហាញពីភាពមិនពេញចិត្តរបស់ខ្លួននៅលើបណ្ដាញសង្គមរបស់នាងថា៖ "ខ្ញុំស្រលាញ់ប្រទេសហ្វីលីពីន តែមនុស្សនៅទីនេះពិតជាគ្មានវិជ្ជាជីវៈពិតមែន។ នៅប្រទេសជប៉ុន គ្មានរឿបបែបនេះកើតឡើងនោះទេ"។ Maria បានបកស្រាយមូលហេតុនៃភាពក្ដៅក្រហាយរបស់ខ្លួនថា អ្នកបើកឡាន Uber ម្នាក់បានយកលេខទូរសព្ទរបស់នាងទៅចែកចាយគ្រប់ទីកន្លែង បណ្ដាលឲ្យនាងត្រូវបានគេរំខាន និងបៀតបៀនដោយពាក្យសំដី។
មនុស្សជាច្រើនបានកាន់ជើង Ozawa ដោយបានលើកឡើងថា៖ "ប្រទេសនេះពិតជាគ្មានវិជ្ជាជីវៈមែន។ យកល្អ ថ្ងៃក្រោយពេលនាងចេញក្រៅគួរពាក់ម៉ាស និងវ៉ែនតាឲ្យជិតកុំឲ្យគេស្គាល់ជាតារាសម្ដែងទៀត"។ គួរបញ្ជាក់ផងដែរថា ក្រោយពេលចូលនិវត្តពីវិស័យភាពយន្តស្រើបស្រាល ស្រីស្អាតវ័យ៣២ឆ្នាំបានចាកចេញពីប្រទេសខ្លួន ហើយមករស់នៅប្រទេសហ្វីលីពីនវិញ ដើម្បីកុំឲ្យគេចាប់អារម្មណ៍ពីជីវិតឯកជនរបស់ខ្លួនពេក៕
ប្រភព៖ ngoisao.net
ស្រីស្អាតជប៉ុនបានបន្តថា ទោះបីជាមិនបានប្រើឈ្មោះពិតពេលប្រើសេវាក៏ដោយ តែតៃកុងឡាននៅតែស្គាល់មុខនាង ហើយចែកចាយលេខរបស់នាងទៅអ្នកដទៃ។ "ខ្ញុំបានទូរសព្ទទៅក្រុមហ៊ុនដើម្បីតវ៉ាតែពួកគេមិនឆ្លើយតប" នាងបន្តទាំងក្ដៅចិត្ត។

Post a Comment