ពិតជាមិននឹកស្មានដល់មែន!!! កីឡាករ ច្រឹង ពលរដ្ឋ ដែលមិនសូវបានចូលលេង បានឈ្នះពានមួយដែលសឹងតែមិនគួរឲ្យជឿ
ខ្សែបម្រើ ច្រឹង ពលរដ្ឋ របស់ក្លឹបក្រសួងការពារជាតិ បានឈ្នះពានរង្វាន់កីឡាករល្អ (MVP) ប្រចាំលីគកំពូលកម្ពុជា រដូវកាល ២០១៧។ ការឈ្នះពាននេះ ត្រូវបានប្រកាសឲ្យដឹងជាផ្លូវការ នៅក្នុងកម្មវិធី Cambodia Football Award ដែលរៀបចំដោយ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) នៅកោះពេជ្រ កាលពីយប់មិញនេះ។
គួរបញ្ជាក់ថា ច្រឹង ពលរដ្ឋ ជាកីឡាករលេចធ្លោមួយរូបក្នុងក្រុមក្រសួងការពារជាតិ និងក្រុមជម្រើសជាតិកម្ពុជា កាលពីដើមរដូវកាល ២០១៧។ ប៉ុន្តែចាប់ពីពាក់កណ្ដាលរដូវកាលមក ខ្សែបម្រើវ័យក្មេងរូបនេះ មិនសូវបានបង្ហាញខ្លួនលើទីលាននោះទេ ដោយសារបញ្ហារបួស ជាពិសេសក្នុងប្រកួតដណ្ដើមជើងឯកទល់នឹងបឹងកេត ក៏ពលរដ្ឋ គ្មានវត្តមានដែរ។ លើសពីនេះទៀត ពលរដ្ឋ ក៏ត្រូវបានគ្រូបង្វឹកជម្រើសជាតិ ដកឈ្មោះចេញពីក្រុមថែមទៀតផង ដោយសារបញ្ហាមិនគោរពវិន័យ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នៅម៉ាឡេស៊ី។ ដូចគ្នានេះដែរ លោកគ្រូ ទេព ឡុងរចនា គ្រូបង្វឹកក្រុមក្រសួងការពារជាតិ ក៏ធ្លាប់លើកឡើងពីបញ្ហាមិនគោរពវិន័យរបស់កីឡាកររូបនេះដូចគ្នា៕







































Post a Comment