ព្រោះតែលទ្ធផលដ៏អស្ចារ្យរបស់ចៅស្រី សម្ដេចតេជោ ហ៊ុន សែន ទើបធ្វើឲ្យក្រសួងបង្ហោះសារមួយនេះចេញមក
កាលពីពេលថ្មីៗនេះ ប្រហែលជាមានអ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមបានដឹងរួចមកហើយអំពីភាពជោគជ័យមួយរបស់ចៅ សម្ដេចតេជោ ហ៊ុន សែន ដែលលទ្ធផលមួយនេះមិនមែនចេះតែបាននោះទេ បើគ្មានការខិតខំប្រឹងប្រែងនោះ ហើយលទ្ធផលមួយនេះបានធ្វើឲ្យ ក្រសួងអប់រំយុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជាបានបង្ហោះសារមួយដែលបង្ហាញពីមោទនភាពមួយសម្រាប់កម្ពុជា ដែលមានសមត្ថភាពខ្ពស់មិនចាញ់បណ្ដាប្រទេសជឿនលឿនទេ ដោយសារនោះបានសរសេរថា៖
"អបអរសាទរ កុមារី ហ៊ុន ពេជម៉ូនីលីណា បានជាប់ចំណាត់ថ្នាក់លេខ១ប្រចាំតំបន់អាស៊ី ក្នុងការប្រឡងលើឯកទេសគណិតវិទ្យាតាមរយៈប្រព័ន្ធកុំព្យូទ័រ ដោយមានលំដាប់ពិន្ទុខ្ពស់ជាងគេគឺ ២៣៥០ពិន្ទុ ដែលការប្រឡងគណិតវិទ្យានេះ មានបេក្ខជនចូលរួមប្រកួតប្រជែងអញ្ជើញមកពីបណ្ដាប្រទេសក្នុងតំបន់អាស៊ី។
នេះជាមោទនភាពមួយសម្រាប់កម្ពុជា ព្រមទាំងបង្ហាញថាកុមារកម្ពុជាសមត្ថភាពខ្ពស់មិនចាញ់បណ្ដាប្រទេសជឿនលឿន។ ភាពជោគជ័យនេះ ក៏បានឆ្លុះបញ្ចាំងផងដែរ ពីភាពរីកចម្រើននៃកម្រិតអប់រំនៅកម្ពុជា។
សូមជម្រាបថា កុមារី ហ៊ុន ពេជម៉ូនីលីណា ជាចៅស្រីបង្កើតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។"
ក្នុងនោះផងដែរ បើតាមតារាងបង្ហាញលទ្ធផលចំណាត់ថ្នាក់នោះ បានឲ្យដឹងថា ចៅស្រីសម្ដេចតេជោ ហ៊ុន សែន កំពុងសិក្សានៅសាលា ISPP (INTERNATIONAL SCHOOL OF PHNOM PENH) ជាសាលាដ៏ល្បីល្បាញ និងត្រូវចំណាយខ្ពស់បំផុតក្នុងការសិក្សា មានតែមួយគត់ប្រចាំប្រទេសកម្ពុជា។ កុមារី ហ៊ុន ពេជម៉ូនីលីណា គឺជាកូនស្រីទី២ របស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី។
ISPP ជាសាលាលំដាប់អន្តរជាតិលំដាប់លេខ១ មានសិស្ស-និស្សិតមកពី ៥០ជាតិសាសន៍ផ្សេងគ្នា ហើយភាគច្រើនសុទ្ធតែជាកូនអ្នកកាទូតមកធ្វើការនៅប្រទេសកម្ពុជា។ ការចំណាយលើការសិក្សាចាប់ពីខ្ទង់ពាន់ដុល្លារ រហូតដល់ម៉ឺនដុល្លារឯណោះទៅតាមកម្រិតសិក្សា។ ឯគុណភាពសិក្សាត្រូវទទួលស្គាល់ដោយស្ថាប័នអន្តរជាតិជាច្រើនស្ទើរទូទាំងពិភពលោក។ នេះបើតាមគេហទំព័ររបស់សាលាអន្តរជាតិ ISPP៕
***ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់។
រក្សាសិទ្ធិដោយ kampuchea1979.blogspot.com

Post a Comment