Header Ads

ស្តាប់ហើយរំជួលចិត្តខ្លាំង!!! សូមជួយស៊ែរផងដល់អ្នកដែលចូលចិត្តតថ្លៃខ្លាំង ពេលទិញទំនិញពី អ្នកក្រីក្រ ដោយចង់បានតម្លៃថោក

កាលពីពេលថ្មីៗនេះ នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ គេឃើញក្នុងហ្វេសប៊ុកមួយបានបង្ហោះសារជាច្រើន ដោយលាយឡំជាមួយបុរសម្នាក់ដែលលក់ពងមាន់ ពងទា ដោយរឿងមួយនេះពិតជាបានធ្វើការអប់រំល្អខ្លាំងណាស់សម្រាប់អ្នកទាំងឡាយណាដែលមានលុយចាយគ្រប់គ្រាន់ហើយ នៅពេលដែលទិញទំនិញពីជនក្រីក្រនៅតែតថ្លៃចង់បានតម្លៃថោកតាមចិត្តដែលខ្លួនចង់បាន ដោយក្នុងនោះគាត់បានសរសេរជាភាសាបរទេស តែយើងខ្ញុំនឹងប្រែសម្រួលជាភាសាខ្មែរ បើមានកំហុសណាសមួយសូមជួយអនុគ្រោះផង៖


ស្រ្តីម្នាក់បានសួរទៅកាន់បុរសចំណាស់ ដែលកំពុងអង្គុុលក់ពងទាយ៉ាងកំសត់ម្នាក់ថា៖
ស្រ្តី ៖ តើលោកតាលក់ពងទានេះមួយគ្រាប់ប៉ុន្មានដែរ?
លោកតា ៖ មួយគ្រាប់តម្លៃ៥រ៉ូពី អ្នកស្រី
ស្រ្តី ៖ ប្រសិនបើ៦គ្រាប់តម្លៃ២៥រ៉ូពី ខ្ញុំនឹងយក បើមិនព្រមទេ ខ្ញុំអត់ទិញទេ
លោកតា ៖ អញ្ចឹងអ្នកស្រីយកចុះ ទុកដូចជាការកៅឆាយ ដោយសារពេលនេះខ្ញុំមិនទាន់លក់វាបានមួយគ្រាប់ផង។


ស្រ្តីម្នាក់នោះទទួលយកពងទាជាមួយនឹងអារម្មណ៍ថាឈ្នះ នាងដើរតម្រង់ទៅកាន់រថយន្តរបស់ខ្លួនដ៏ទំនើបរបស់នាង ហើយបន្តដំណើរទៅកាន់ភោជនីយដ្ឋានដ៏ប្រណិតមួយកន្លែងជាមួយនិងមិត្តភក្តិរបស់នាង។ នាង និងមិត្តភក្តិនាងបានធ្វើការកុំម្ម៉ង់អាហារ ដែលខ្លួនចូលចិត្តជាច្រើនមកញ៉ាំ ប៉ុន្តែពួកនាងបានបរិភោគតែបន្តិចបន្តូចតែប៉ុណ្ណោះ បន្សល់ទុកអាហារ ដែលបានកុំម្ម៉ង់ជាច្រើនចោលពេញតុ។ នៅពេលគិតប្រាក់នាងត្រូវចំនាយ ១៤០០រ៉ូពីសំរាប់អាហារមួយពេលនេះ តែនាងបានឲ្យប្រាក់ទៅអ្នករត់តុដល់ទៅ១៥០០រ៉ូពីដោយប្រាប់ថាមិនបាច់អាប់នោះទេ។ រឿងរ៉ាវនេះវាមើលទៅធម្មតាសំរាប់ម្ចាស់ភោជនីយដ្ឋានមួយនេះ តែវាជារឿងកំសត់ខ្លាំងណាស់សំរាប់លោកតាអ្នកលក់ពងទាក្រីក្រនោះ។


ចំណុចដែលគួរអោយពិចារណានោះគឺ ៖ ហេតុអ្វីបានជាយើងតែងតែបង្ហាញឥទ្ធិពលរបស់ខ្លួន ចំពោះអ្នកដែលអន់ជាង ឬក្រខ្សត់ជាងយើង? ហើយហេតុអ្វីបានជាយើងចិត្តល្អ ចំពោះអ្នកដែលមានគ្រប់គ្រាន់ទៅវិញ។ បន្ទាប់ពីបានអានរឿងមួយនេះហើយទើបនឹកឃើញទង្វើររបស់ឪពុកខ្ញុំដែលគាត់ធ្លាប់បានធ្វើពីមុនមក ៖ ឪពុករបស់ខ្ញុំ​ធ្លាប់ទិញទំនិញធម្មតាពីអ្នកក្រីក្រជាមួយតម្លៃដ៏ខ្ពស់ ទោះជាគាត់មិនត្រូវការវាក៏ដោយ។ ជួនកាលគាត់ថែមទាំងចំណាយប្រាក់បន្ថែមសម្រាប់ពួកគេទៀតផង។ ខ្ញុំចាប់អារម្មណ៍នឹងទង្វើនេះហើយសួរគាត់ថាហេតុអ្វីគាត់ធ្វើដូច្នេះ? បន្ទាប់មកឪពុកខ្ញុំបានឆ្លើយថា “វាជាសប្បុរសធម៌ប្រកបដោយសេចក្តីថ្លៃថ្នូរណាកូន”៕









































ខាងក្រោមនេះជាអត្ថន័យដើមជាភាសាបរទេស

She asked him, 'How much are you selling the eggs for?'
The old seller replied, 'Rs.5/- an egg, Madam.'
She said to him, 'I will take 6 eggs for Rs.25/- or I will leave.'
The old seller replied, 'Come take them at the price you want. May be, this is a good beginning because I have not been able to sell even a single egg today.'

She took the eggs and walked away feeling she has won. She got into her fancy car and went to a posh restaurant with her friend. There, she and her friend, ordered whatever they liked. They ate a little and left a lot of what they ordered. Then she went to pay the bill. The bill costed her Rs.1,400/-. She gave Rs. 1,500/- and asked the owner of the restaurant to keep the change.

This incident might have seemed quite normal to the owner but, very painful to the poor egg seller.

The point is, Why do we always show we have the power when we buy from the needy ones? And why do we get generous to those who do not even need our generosity?

I once read read somewhere: 'my father used to buy simple goods from poor people at high prices, even though he did not need them. Sometimes he even used to pay extra for them. I got concerned by this act and asked him why does he do so? Then my father replied, "It is a charity wrapped with dignity, my child”
Copied

No comments