Header Ads

ក្តៅៗ!!! ទីបំផុតកូនប្រុសទាំង៣របស់លោក ព្រាប សុវត្ថិ បានក្លាយជាសមាជិកថ្មីរបស់ ផលិតកម្មរស្មីហង្សមាស ជាផ្លូវការហើយ (មានវីដេអូ)

នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ នេះ គេឃើញមានសមាជិកថ្មីដែលត្រូវផលិតកម្មធំរស្មីហង្សមាស បង្ហាញមុខធ្វើសន្នីសីទកាសែតនេះដោយ ប្រកាស​ជា​ផ្លូវការ​ថា កូនប្រុស​៣​រូប​របស់​កំពូល​តារាចម្រៀង​ប្រចាំ​នៅ​កម្ពុជា​លោក ព្រាប សុវត្ថិ ចូល​ច្រៀង​នៅ​ផលិតកម្មរស្មីហង្សមាស ជ្រក​ក្រោម​ផលិតកម្ម​តែ​មួយ​ជាមួយ​ឪពុក​របស់​ខ្លួន​។


ជាលើកទី១ហើយ សម្រាប់ផលិតកម្មរស្មីហង្សមាស ដែលបង្ហាញខ្លួនអ្នកចម្រៀងថ្មីរបស់ខ្លួន តាមរយៈការរៀបចំធ្វើសន្និសីទកាសែតជាចំហនៅសណ្ឋាគារសូហ្វីតែល ភោគីត្រា ភ្នំពេញ នៅព្រឹកថ្ងៃច័ន្ទ ទី០៨ ខែមករា ឆ្នាំ២០១៨នេះ ដើម្បីលាតត្រដាងជាផ្លូវការសមាជិកថ្មីរបស់ខ្លួន។ នៅក្នុងសន្នីសីទកាសែតនោះផងដែរ គេឃើញមានវត្តមានថ្នាក់ដឹកនាំក្រុមហ៊ុនហង្សមាស លោកព្រាប សុវត្ថិ ជាមួយភរិយា អ្នកស្រីឡុង ស្រីមុំ និងសាមាជិកថ្មីទាំង៣នាក់ គឺកូនប្រុសលោកព្រាប សុវត្ថិ។


មិន​ត្រឹមតែ​មាន​ទឹកដម​សម្លេង​ពិ​រោះ​ដូច​ឪពុក​របស់​ពួក​គេ​នោះ​ទេ តែ​បុត្រ​ទាំង ៣​របស់​កំពូល​តារាចម្រៀង​ជួរ​មុខ​នៅ​កម្ពុជា ក៏​មាន​រូបរាង​ស្រស់​សង្ហា​ផង​ដែរ​ជា​ពិសេស​ពួក​គេ​តែងតែ​បង្ហាញ​វត្តមាន​រាំ​លើ​ឆាក​ប្រគុំ​តន្ត្រី​ធំ​ៗ​ទាំង​នៅ​ក្រុងភ្នំពេញ និង​បណ្តា​ខេត្ត​នានា ជាមួយនឹង​ក្រុមរាំ របស់​លោក​ព្រាប សុ​វ​ត្ថិផងដែរ។

សូម​បញ្ជាក់​ថា​កូនប្រុស​ទាំង ៣ របស់​លោក​ព្រាប សុ​វ​ត្ថិ គឺ​សុវត្ថិ មុន្នី​វណ្ណ និង​សុវត្ថិ មុន្នី​នាគ ធ្លាប់​ឡើង​ច្រៀង​ជា​ច្រើន​ដង​ពេល​ពួក​គេ​ទាំង ២ នៅ​កុមារភាព​មក​ម្លេះ ។ អ្វី​ដែល​កាន់តែ​ពិសេស​កូន​ៗ​របស់​កំពូល​តារា​ច្រៀង​មាន​សម្លេងក្រអួន​ក្រអៅ ក៏​មាន​សមត្ថភាព​លេង​ហ្គី​តា​ និង​ច្រៀង​ជា​ភាសា​អង់គ្លេស​បាន​យ៉ាង​ល្អទៀតផង៕





























No comments