សំដីរបស់ TAEYANG និយាយប៉ុន្មានម៉ាត់នេះ ធ្វើឲ្យ CL ឆ្អែតបាយម៉ង ដោយនិយាយថា "ទោះ CL ងួតទឹកស្រាតក៏មិន...." (មានវីដេអូ)
Taeyang និង CL គឺជាតារាចម្រៀងល្បីក្នុងប្រទេសកូរ៉េខាងត្បូង ហើយក៏ត្រូវបានគេស្គាល់ថាជាតារាជើងចាស់របស់ផលិតកម្ម YG ដែលសាងកេរ្តិ៍ឈ្មោះល្បីមិនធម្មតាផងដែរ។ ជាការពិត តារាទាំង ២ គឺពិតជាមានការរាប់អានគ្នាដ៏ស្និទ្ធស្នាលមួយ គួរឲ្យកត់សម្គាល់។
ពួកគេទាំងពីរ ព្រមជាមួយមិត្តផ្សេងទៀតមានដំណើរកម្សាន្តមួយ ទៅកាន់វីឡាមួយ ក្នុង ក្រុង Gangneung ដែលវីឡាមួយនេះមានបីជាន់ ជាមួយការតុបតែងយ៉ាងស្រស់ស្អាតគួរឲ្យចាប់ចិត្តផងដែរ។ គ្រាន់តែទៅដល់វីឡានេះភ្លាម Taeyang មានអារម្មណ៍សប្បាយរីករាយ ព្រមទាំងច្រៀងលេង។
ចំណែកឯ CL វិញដើរមើលក្នុងបន្ទប់គេង ហើយក៏ប្រទះឃើញកន្លែងងួតទឹក ដោយនាងបាននិយាយថា គ្រាន់តែឃើញគួរឲ្យចង់ងួតទឹកដល់ហើយ។ ស្រាប់តែភ្លាមៗនោះ ខណៈពេលដែល Taeyang កំពុងឈរពីក្រោយ CL ក៏បាននិយាយពាក្យមួយម៉ាត់ថា "បើទោះជានាងងួតទឹកស្រាតក៏ដោយក៏មិនខ្ចីមើលដែរ"។
ដោយលឺបែបនេះ CL ក៏បានសួរបញ្ជាក់ថា លោកនិយាយថាម៉េច? ពេលនោះ Taeyang បែរធ្វើជានិយាយបន្លប់ ហើយឡើងទៅកាន់ជាន់បន្ទាប់ទៀតទៅវិញ។ តែទោះជាយ៉ាងណានោះ អ្នកទាំងពីរនេះត្រូវបានគេដឹងថាស្រឡាញ់ លេងសើចជាមួយគ្នាដូចបងប្អូនទេ អត់មានអ្វីផ្សេងឡើយ។
ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់។
រក្សាសិទ្ធិដោយ kampuchea1979.blogspot.com


































Post a Comment