Header Ads

មានប្រជាពលរដ្ឋមួយចំនួននាំគ្នាទៅទិញអាវរងារទៀតហើយ ព្រោះអាកាសធាតុត្រជាក់ នឹងមកដល់ឆាប់ៗនេះ

ប្រហែលជា១ម៉ោងមុននេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងថា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ សីតុណ្ហភាពនឹង ចុះត្រជាក់ជាលើកទី៣ ដោយតំបន់ជួរភ្នំដងរែក អាកាសធាតុនឹងចុះត្រជាក់រហូតដល់១៤អង្សាសេ។ នេះយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ដែលបានប្រកាស នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨នេះតែម្តង។


ក្រសួងធនធានទឹក បានបញ្ជាក់ថា អាកាសធាតុចុះត្រជាក់នេះ បណ្តាលមកពីទទួលឥទ្ធិពលខ្យល់មូសុងឥសាន និងជ្រលងសម្ពាធខ្ពស់ ខ្សោយពីប្រទេសចិន ប៉ុន្តែការចុះត្រជាក់នៅពេលនេះ មិនដូចការចុះត្រជាក់ដូចលើកទី២នោះទេ។


បើតាមក្រសួងធនធានទឹក ក្រៅពីជួរភ្នំដងរែក ដែលចុះត្រជាក់រហូតដល់១៤អង្សាសេនោះ សម្រាប់ខេត្តមួយចំនួនដូចជា៖ ខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តប៉ៃលិន នឹងចុះត្រជាក់ក្នុងរង្វង់១៦-១៨ អង្សាសេ តែសម្រាប់តំបន់មាត់សមុទ្រវិញ សីតុណ្ហភាពមានរង្វង់ ២៣-២៤ អង្សាសេ។ រីឯ បណ្តារាជធានី-ខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមា នឹងធ្លាក់ចុះមកនៅក្នុងរង្វង់ពី១៩-២១ អង្សាសេ៕







































No comments