ល្បីទៀតហើយកម្ពុជាយើង សូមជួយស៊ែរផង!!! ទីក្រុងទេសចរណ៍របស់កម្ពុជាចំនួន ៣ បានទទួលជ័យលាភីទីក្រុងទេសចរណ៍ស្អាត
នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨នេះតែម្តង គេឃើញក្នុងហ្វេសប៊ុកផេកផ្លូវការណ៍របស់ ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia បានចេញសេចក្តីជូនដំណឹងដ៏រំភើបមួយទាក់ទងទីក្រុងទេសចរណ៍នៃប្រទេសកម្ពុជាយើង ដោយក្នុងនោះហ្វេសប៊ុកផេកមួយនេះបានសរសេរដោយមោទនភាពថា៖
"អាស៊ាន ប្រគល់រង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន ដល់ទីក្រុងទេសចរណ៍ចំនួន ២៣ នៅក្នុងតំបន់៖ជាមោទនភាពជាតិមួយទៀតសម្រាប់កម្ពុជា ដោយទីក្រុងទេសចរណ៍របស់កម្ពុជាចំនួន ៣ រួមមាន ទីក្រុងបាត់ដំបង ទីក្រុងកែប ទីក្រុងសៀមរាប បានទទួលជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាន នៅក្នុងពិធីចែកជ័យលាភីរង្វាន់ទេសចរណ៍អាស៊ាន ដែលបានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨នេះ នាឱកាសវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ ២០១៨ នៅទីក្រុងឈៀងម៉ៃ ប្រទេសថៃ។ រដ្ឋមន្រ្តីទេសចរណ៍អាស៊ាន បានប្រគល់រង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន ដល់ទីក្រុងទេសចរណ៍ ចំនួន ២៣ នៅក្នុងតំបន់ (មានតារាងទីក្រុងជ័យលាភីភ្ជាប់ជាមួយខាងក្រោម) ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ឆ្លើយតបនឹងសូចនាកររបស់ស្តង់ដាទីក្រុងទេសចរណ៍ស្អាតអាស៊ាន។
ការប្រគល់រង្វាន់នេះធ្វើឡើងដើម្បីពង្រឹងភាពទាក់ទាញ និងបង្កើនភាពប្រកួតប្រជែងរបស់ទីក្រុងទេសចរណ៍អាស៊ាន ក៏ដូចជាពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍នៅក្នុងតាមបណ្តាទីក្រុងរបស់អាស៊ាន ស្របតាមផែនការយុទ្ធសាស្រ្តទេសចរណ៍អាស៊ាន២០១៦-២០២៥ សំដៅធ្វើឲ្យអាស៊ានក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព និងភាពទាក់ទាញ ផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ។
គួរបញ្ជាក់ថា ស្តង់ដាទីក្រុងទេសចរណ៍ស្អាតអាស៊ានត្រូវបានដឹកនាំរៀបចំដោយក្រសួងទេសចរណ៍កម្ពុជា តាំងពីឆ្នាំ ២០១១ ឆ្លើយតបតាមសំណូមពររបស់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន នាឱកាសវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០១១ នៅរាជធានីភ្នំពេញ ហើយស្តង់ដានេះត្រូវបានអនុម័ត និងដាក់ឲ្យអនុវត្តជាផ្លូវការដោយកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន នាឱកាសវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០១៥។"
ដូចនេះសូមបងប្អូនមេត្តាជួយស៊ែរនូវដំណឹងដ៏ល្អមួយនេះផង ដើម្បីឲ្យប្រទេសកម្ពុជាយើងកាន់តែមានភាពល្បីល្បាញថែមទៀតលើឆាកអន្តរជាតិ៕
Post a Comment