ក្តៅៗភ្លាមៗ!!! ពេលនេះ លោក មាស រិទ្ធី ចេញមកបកស្រាយហើយ ទាក់ទង ពេជ្រ ថៃ ដែលមិនព្រមទៅរៀននៅ សាលាបញ្ញាសាស្រ្តអន្តរជាតិ
ពេលនេះ លោក មាស រិទ្ធី ក៏បានធ្វើការបកស្រាយនូវរាល់ចម្ងល់ដែលមានបងប្អូនឆ្ងល់ថាហេតុអ្វីដែលប្អូនប្រុស ពេជ្រ ថៃ ដែលមិនបានជ្រើសរើសយកសាលាបញ្ញាសាស្រ្តអន្តរជាតិ។ នៅក្នុងរឿងរ៉ាវនេះ លោកក៏បានធ្វើការសាកសួរដល់ក្រុមគ្រួសាររបស់ ពេជ្រ ថៃ ដែលបានសម្រេចចិត្តមិនទទួលអាហារូបករណ៍ពីខាងបញ្ញាសាស្ត្រ។
ដំបូងឡើង ពេជ្រ ថៃ បានធ្វើតេស្តសិក្សាដោយបានសិក្សាត្រឹមថ្នាក់ទី៦ ហើយខាងសាលាក៏ផ្តល់ជម្រើសឲ្យសិក្សានៅសាលាអន្តរជាតិបញ្ញាសាស្ត្រ ដែលមានចំនួន២ទីតាំង ក្រោយមកក្រុមគ្រួសារ ពេជ្រ ថៃ ក៏មិនបានផ្តល់ដំណឹងទៅខាងសាលាប៉ុន្តែស្រាប់តែលេចលឺថា ពេជ្រ ថៃ ទៅរៀននៅសាលារដ្ឋវិញ។ ឪពុករបស់ ពេជ្រ ថៃ បានឲ្យដឹងថា មិនអាចឲ្យ ពេជ្រ ថៃ ទៅរៀននៅបញ្ញាសាស្ត្រ ដោយសារតែកត្តាចំណេះដឹង ពេជ្រ ថៃ នៅទាបហើយកំឡុងពេលសិក្សានៅស្រុកកំណើត ពេជ្រ ថៃ ក៏មិនបានរៀនពេញលេញនឹងគេព្រោះតែជីវភាពខ្វះខាត ខ្លាចរៀននៅសាលាឯកជនមិនទាន់គេ នេះហើយជាមូលហេតុដែលនាំឲ្យមានការសម្រេចចិត្តមិនទទួលអាហារូបករណ៍ពីសាលាអន្តរជាតិបញ្ញាសាស្ត្រ។ ដូចនេះដើម្បីជ្រាបកាន់តែច្បាស់សូមស្តាប់ការបកស្រាយនៅខាងក្រោមនេះ៖
































Post a Comment