Header Ads

គ្រាន់តែឃើញតួលេខចាប់ម៉ូតូ និងប្រាក់ពិន័យដែលទទួលបានញាក់សាច់ម៉ង

​បើយោងតាមរបាយការណ៍ ​របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​ផ្លូវគោក បង្ហាញ​ថា ការ​ត្រួតពិនិត្យ​យានយន្ត​ល្មើស​ច្បាប់​ចរាចរណ៍ រយៈពេល ៦​ថ្ងៃ នៅ​ទូទាំង​ប្រទេស​ ទទួលបាន​ទឹកប្រាក់​ពិន័យ​សរុប​ជាង ៥៧លាន​រៀល។


លទ្ធផល​ត្រួត​ពិនិត្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​ទូទាំង​ប្រទេស រយៈពេល ៦​ថ្ងៃ គិតពី​ថ្ងៃទី​១-៦ ខែ​មករា ឆ្នាំ​២០១៨ បង្ហាញ​ថា ប៉ូលិស​បាន​ត្រួត​ពិនិត្យ​មធ្យោបាយ​ចូល​គោលដៅ​សរុប ៣០២៩០​គ្រឿង។ ក្នុង​នោះ មធ្យោបាយ​ល្មើស ៥១៥១​គ្រឿង ( ម៉ូតូ ៨១% ) ​អប់រំ ២០០៥​គ្រឿង និង​​ពិន័យ ៣១៤២​គ្រឿង ( ម៉ូតូ ៩៥%)។


ក្នុង​អំឡុង​ពេល​នោះ​ដែរ ការ​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដែល​ប៉ូលិស​បាន​បូកសរុប​យានយន្ត​ចូល​គោលដៅ​ត្រួតពិនិត្យ​ទាំង ៣០២៩០​គ្រឿង (រថយន្ត ១១៤១១​គ្រឿង និង​ម៉ូតូ ១៨៨៧៩​គ្រឿង ) បាន​ធ្វើឡើង​នៅ​ខេត្ត ចំនួន ១៤​រួមមាន៖ បាត់ដំបង កំពង់ឆ្នាំង កំពង់ធំ កំពត ក្រចេះ ព្រះវិហារ ពោធិ៍សាត់ សៀមរាប ព្រះសីហនុ ស្ទឹងត្រែង ស្វាយរៀង តាកែវ ប៉ៃលិន និងខេត្តត្បូងឃ្មុំ៕


























No comments