Header Ads

ដូចហួសហេតុពេកហើយ!!! ដល់កម៉ង ដឹកអីក៏ដឹកច្រើនយ៉ាងនេះ

កំពង់ចាម៖ នៅថ្ងៃសុក្រ ៤រោច ខែបុស្ស នព្វស័ក ព.ស២៥៦១ ត្រូូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨ នៅវេលាម៉ោង ១១:៣០នាទី នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ៧៥-៧៦ ភូមិសង្កែពង ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម កម្លាំងជំនាញសណ្ដាប់ធ្នាប់ចរាចរណ៍ស្រុកជើងព្រៃ សហការជាមួយកម្លាំងចរាចរណ៍ខេត្តកំពង់ចាម បានធ្វើការឃាត់រថយន្ត០១គ្រឿង ម៉ាក starex ពាក់ស្លាកលេខបន្ទាយមានជ័យ ២A.៦៣១៤ បើកបរដោយឈ្មោះ រ៉ឺន រ៉ើន ភេទប្រុស អាយុ ២៣ឆ្នាំ ទីលំនៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បើកពីជើងទៅត្បូង។ ហើយមូលហេតុដែលនាំឲ្យក្រុមជំនាញធ្វើការឃាត់នោះគឺដោយសារតែ៖


-ដឹកអីវ៉ាន់សំពីងសំពោង
-ដឹកអីវ៉ាន់លើសចំណុះ
-គ្មានប័ណ្ណបើកបរ
-គ្មានសៀវភៅឈៀកអាជីវកម្ម (បានធ្វើការផាកពិន័យតាមច្បាប់កំណត់)


នៅថ្ងៃដដែលលោកឧត្តមសេនីយ៍ត្រី សោម រស់ ស្នងការរងទទួលផែនសណ្តាប់ធ្នាប់ បានដឹកនាំកម្លាំងសណ្តាប់ធ្នាប់ខេត្ត សហការជាមួយសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានចុះរៀបចំសណ្តាប់ធ្នាប់តាមទីផ្សារ ចំណតរថយន្ត និងតំបន់សាធារណៈនៅទីប្រជុំជនផ្សារស្គន់។












ខាងក្រោមនេះជាសកម្មភាពដឹកលើចំណុះ និងខុសបច្ចេកទេសផ្សេងៗ ដែលអាចនាំឲ្យមានគ្រោះថ្នាក់គ្រប់ពេលវេលាបាន៕





























No comments