Header Ads

ការស្លាប់របស់ លោក Wu Yongning មិនទាន់បាត់ពីភ្នែកផង ស្រាប់តែពួកគាត់មកលេងអញ្ចឹងទៀត ពិតជាគួរឲ្យខ្លាចជំនួស

ប្រហែលជាមានមនុស្សជាច្រើនៅមិនទាន់ភ្លេចទេមើលទៅ កាលថ្ងៃទី៨ ខែវិឆ្ឆិកា ឆ្នាំ២០១៧ លោក Yongning បានជួបរឿងស៊យដោយរូបលោកបានភ្លាត់ស្លៀតធ្លាក់ពីលើអគារដែលមានកំពស់ដល់ទៅ៦២ជាន់ ក្នុងទីក្រុង ឆាងសា ប្រទេសចិន ស្លាប់ភ្លាមៗតែម្តង។ លោក Wu Yongning គាត់មានអាយុទើបតែ២៦ឆ្នាំទេ ហើយចំពោះការស្លាប់របស់លោកសឹងតែគ្មាននរណាដឹងឡើយ ទើបតែមានការភ្ញាក់ផ្អើលក្នុងខែធ្នូ ឆ្នាំ២០១៧ នេះ គឺដោយសារតែសង្សារបស់លោកទើបទំលាយប្រាប់ថានេះគឺជាការពិតមែន។


ក្នុងនោះផងដែរមូលហេតុដែលលោកហ៊ានប្រថុយដូចនេះក៏ព្រោះតែលុយ ហើយលុយនោះគឺលោកមិនបានយកទៅចាយវាយផ្តេសផ្តាសឡើយគឺដើម្បីយកទៅរៀបការ និងព្យាបាលជំងឺម្តាយដែលដេកឈឺដោយសារមានរបួស មិនអាចធ្វើការងារអ្វីកើតទៅវិញទេ។ នៅពេលដែលមានមនុស្សជាច្រើនបានដឹងរឿងពិតនេះហើយ រឹតតែធ្វើឲ្យពួកគេទាំងនោះរំជួលចិត្តជាខ្លាំង ដោយអ្នកខ្លះបានសម្តែងនូវអារម្មណ៍ចេញមកក្តុកក្តួលជាខ្លាំង ព្រមទាំងមានអ្នកខ្លះស្រក់ទឹកភ្នែកទៀតផង។


ក្រុមគ្រួសាររបស់លោកបានបញ្ជាក់បន្ថែមទៀតថា លុយដែលគេនឹងទទួលបានពីការឈ្នះការប្រកួតប្រជែងមួយដែលមានឈ្មោះថា rooftopping នេះគឺប្រហែលជា ១៥០០០ ដុល្លារ។


ស្រាប់តែពេលថ្មីនេះមានគេបង្ហោះរូបបែបនេះចូលបណ្តាញសង្គម ដែលធ្វើឲ្យអ្នកដែលបានមើលមានអារម្មណ៍ភិតភ័យជំនួស ដោយសារតែពួកគាត់បានឃើញការស្លាប់របស់លោក Yongning ទើបតែស្លាប់ទៅស្រស់ៗពេក ដោយសារតែដូចរឿងដែលពួកគេទាំងនេះកំពុងតែធ្វើនៅពេលនេះ គឺឡើងលើអគារខ្ពស់ តែម្តង។ ដូចនេះដើម្បីចង់ដឹងកាន់តែច្បាស់ថារូបភាពទាំងនោះគួរឲ្យរន្ធត់បែបណានោះ សូមទៅទស្សនាដូចខាងក្រោមទាំងអស់គ្នា៕































ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់។
រក្សាសិទ្ធិដោយ kampuchea1979.blogspot.com

No comments