Header Ads

កម្មវិធី នាយចឺម និង នាយក្ដី យប់មិញនេះផ្អើលទៀតហើយ ព្រោះការរៀបចំដូចពិធីមង្គលការទៅហើយ (មានវីដេអូ)

នាពេលថ្មីៗនេះប្រហែលជាទស្សនិកជនបានជ្រាបរួចមកហើយ ពី នាយ ចឺម បានបញ្ជាក់ពីទំនាក់ទំនង ខ្លួន និងនាយក្ដី ថាមិនមែនជាគូស្នេហ៍នឹងគ្នានោះទេ ហើយពួកគេបានស្បថថា នឹងធ្វើជាបងប្អូនបង្កើត នឹងគ្នា ដូច្នេះហើយទើបពួកគេ​ មានភាពស្និទ្ធស្នាល ជាមួយគ្នាខ្លាំងបែបនេះ ។


ក្នុងនោះផងដែរដើម្បីបង្ហាញការពិតឲ្យប្រិយមិត្ត អ្នកគាំទ្រ បានដឹងកាន់តែច្បាស់ថែមទៀតនោះ កាលយប់មិញនេះ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ នាយ ចឺម បានដឹកដៃ នាយ ក្តី ប្រារព្ធពិធី គម្រប់ខួប ១ឆ្នាំ ព្រមជាមួយការស្បថស្បែធ្វើជាបងប្អូនបង្កើតផងដែរ។


អ្វីដែលគួរចាប់អារម្មណ៍នោះ កម្លោះសង្ហាទាំងពីរបាន ចំណាយលុយមិនតិចនោះទេ សម្រាប់ពិធីមួយនេះ ដោយមានការរៀបចំ យ៉ាងយកចិត្តទុកដាក់ មិនថា រោងពិធី ឬឆាកតន្រ្តី ជាពិសេសពួកគេ ក៏មិនភ្លេចអញ្ជើញភ្ញៀវ កិត្តិយស និង មិត្តអ្នកសិល្បៈ ចាស់ក្មេង ជាច្រើនទៀតផង។


ជាងនេះទៅទៀត ស្នាមញញឹម នៃបងប្អូនមួយគូនេះ បានធ្វើឲ្យទស្សនិកជន កោតសរសើរមិនដាច់ពីមាត់ ថាពួកគេពិតជាស្រលាញ់គ្នាខ្លាំង រហូតដល់ថ្នាក់ចំណាយលុយរាប់ពាន់ដុល្លារ ដើម្បីបង្កើតកម្មវិធី ដ៏មានន័យមួយនេះ ហើយជាពិសេស រៀបចំដូចជាមង្គលការទៅហើយ។























គួររំលឹកឡើងវិញផងដែរថា កាលពីពេលថ្មីៗនេះ លោក ឈុន ឡាត់ ដែលត្រូវជាឪពុកធម៌នាយចឺម បាន​ឲ្យ​ដឹង​ថា ពេល​នេះ​ខ្លួន និង​ភរិយា​​​មិន​ទាន់​ហ៊ាន​ធានា​ថា​នឹង​​ចែក​ទ្រព្យ​សម្បត្តិ​ ព្រម​ទាំង​ថវិកា​មួយ​ចំនួនដើម្បី​ចូល​ស្ដី​ដណ្ដឹង​ប្រពន្ធ​ឲ្យ​នាយ ចឺម នោះ​ទេ​ ​ព្រោះ​បារម្ភ​ខ្លាច​​ក្រែង​ទៅ​ថ្ងៃ​ខាង​មុខ​នាយ ​មាន​ការ​ប្រែ​ប្រួល​ចិត្ត​ឈប់​ស្រលាញ់​ក្រុម​គ្រួសារ​លោក​ ដូច​ឥឡូវ​នេះ​។


ឪពុក​ធម៌​​ធានា​ចែក​ទ្រព្យសម្បត្តិ​ និង​ជួយ​ជា​ថវិកា​​​ស្ដី​ដណ្ដឹង​ប្រពន្ធ​ឲ្យ​នាយ ចឺម ​ប្រសិន​បើ​​​​​​នាយនៅ​​រក្សា​ចិត្ត​ស្មោះ​​ចំពោះ​ក្រុម​គ្រួសារ​ខ្លួន​ដោយ​គ្មាន​ផ្លាស់​ប្ដូរ​​។ លោក​ថា​៖​" ទៅ​ថ្ងៃ​ខាង​មុខ​​ស៊ី​សង​លើ​ចិត្ត​គំនិត​របស់​គាត់(នាយ​ ចឺម​) ថា​ តើ​គាត់​ស្រលាញ់​​យើង​ស្មោះ​​ឬ​អត់?​​ គោរព​យើង​ក្នុង​នាម​ជា​ប៉ា​ធម៌​ម្នាក់​ដែរ​អត់?​ ​បើ​គាត់​នៅ​តែ​ស្រលាញ់​គោរព​ក្រុម​គ្រួសារ​ខ្ញុំ​ដូច​សព្វ​ថ្ងៃ​នេះ​ រឿង​អី​ខ្ញុំ​ទៅ​ខ្លាច​ ចែក​ទ្រព្យ​ឲ្យ​គាត់​នោះ​"។


ការ​លើក​ឡើង​របស់​ឪពុក​ធម៌​ខាង​លើ​នេះ​ នាយ ចឺម​ ជា​ភាគី​ពាក់​ព័ន្ធ​បាន​​និយាយ​ថា​ ខ្លួន​ស្រលាញ់​​រាប់​អាន​ និង​ហៅ​ប៉ា​ម៉ាក់​ធម៌​ពេញ​ៗ​មាត់​ មិន​បាន​ន័យ​ថា​នាយសម្លឹង​មើល​ឃើញ​ទ្រព្យ​សម្បត្តិ​​អ្វី​នោះ​ទេ​ គឺ​ជា​ក្ដី​ស្រលាញ់​ពិត​ដែល​ចេញ​​ពី​ចិត្ត​ទាំង​អស់​ ហើយ​ទៅ​ថ្ងៃ​ខាង​មុខ​នៅ​តែ​ស្រលាញ់​ និង​គោរព​ដូច​ឪពុក​ម្ដាយ​បង្កើត​មិន​ប្រែ​ប្រួល​ចិត្ត​ឡើយ​។


នាយ​ថា៖​"ខ្ញុំ​ស្រលាញ់​ប៉ា​ម៉ាក់​ភក្ដី​ ដូច​ឪពុក​ម្ដាយ​ខ្ញុំ​បង្កើត​ដែរ​បង ទោះ​បី​ជា​ថ្ងៃ​ខាង​មុខ​គាត់​មិន​ចែក​ទ្រព្យ​ឲ្យ​ខ្ញុំ​ក៏​រូប​ខ្ញុំ​នៅ​តែ​ស្រលាញ់​គាត់​ និង​នៅ​តែ​គោរព​គាត់​ដដែល​ ព្រោះ​ខ្ញុំ​ និង​ភក្ដី​ បាន​ស្បថ​ជាមួយ​គ្នា​ហើយ​ថា​​ពួក​យើង​នឹង​ស្រឡាញ់​គ្នា​ដូច​បង​ប្អូន​បង្កើត​ និង​រួម​សុខ​ទុក្ខ​ជាមួយ​គ្នា​"។ កាលពីពាក់កណ្តាលខែឧសភា ឆ្នាំ២០១៧កន្លងទៅ ឪពុកធម៌​នាយ ចឺម ត្រូវ​ជា​ឪពុក​បង្កើត​លោក ឈុន សុវណ្ណ​ភក្ដី បានផ្តល់កាដូរថយន្ត​Toyota Tundra ស៊េរី០០៧ មួយ​គ្រឿង​ដល់​នាយ ចឺម៕








































No comments