ចាំងភ្នែកដល់ហើយ!!! តើលោក ងួន ចាន់ដេវីត ទិញនាឡិកាដាំត្បូងពេជ្រជុំវិញ តម្លៃរាប់ម៉ឺនដុល្លារឲ្យនរណាគេទៅ?
តារាចម្រៀងប្រុស ងួន ចាន់ដេវីត ទើបប្រឡូកក្នុងវិស័យសិល្បៈ តែរូបលោកហាក់បីដូចជាមានគេទទួលស្គាល់និងគាំទ្រជាខ្លាំង ជាពិសេសក្រោយពេលដែលលោកបានតែងចម្រៀងមួយបទក្រោមចំណងជើងថា រាំញីកែងជើង។ បទចម្រៀងមួយបទនេះពិតជាមានភាពល្បីល្បាញមែន សូម្បីតែសម្តេចតេជោ ហ៊ុន សែន ក៏បានពេញចិត្ត ជាមួយការរាំនូវបទនេះផងដែរ។
ក្នុងនោះដែរ បើងាកទៅសម្លឹងមើល ពីជីវិតឯកជនរបស់ តារាប្រុសរូបនេះវិញ ក៏អាចនិយាយបានថាមានជីវិត ភ្លឺស្វាងបំផុត ដែលជារឿយៗ គេតែងឃើញ រូបលោក ផ្លាស់ប្តូរសម្ភារៈនិយម មិនថា រថយន្ត វីឡា គ្រឿងអលង្ការ របស់លោកជាដើម។ ហើយអ្វីដែលកាន់តែ ចាប់អារម្មណ៍ជាងនេះ គឺកាលពីថ្មីៗនេះ រូបលោក បានបង្ហាញខ្លួន នៅក្នុងកម្មវិធី ជាមួយនឹង ការពាក់គ្រឿងអលង្ការមួយឈុត មានទាំង ចិញ្ចៀនជាច្រើនម៉ូត ខ្សែដៃ នាឡិកា។ ជាពិសេស ចំពោះរបស់ទាំងអស់នេះ សុទ្ធតែបង្កប់ត្បូងពេជ្រ ជាច្រើនគ្រាប់។
ហើយបើតាមការដឹងតាមរយៈComment ដែលហ្វេន បានធ្វើការសាកសួរ ម្ចាស់ហាងពេជ្រមួយកន្លែង បានឲ្យដឹងដែរថា គ្រាន់តែនាឡិការបស់លោក មានតម្លៃទៅដល់ ជាង១០ម៉ឺនដុល្លារ ដោយសារតែ សុុទ្ធតែត្បូងពេជ្រទាំងអស់ ជុំវិញរង្វង់នាឡិកា។ ចំណែកឯ ចិញ្ចៀននីមួយៗរបស់លោក ក៏មិនក្រោម ៤ ទៅ៥ ម៉ឺនដុល្លារនោះដែរ។ ដូច្នេះបើគិតពី គ្រឿងអលង្ការពេជ្រ មួយតួខ្លួន របស់ ងូន ចាន់ដេវីត ក៏អស់មិនតិចនោះទេ ចូលទៅដល់ ខ្ទង់រាប់ម៉ឺនដុល្លារឯណោះ។
ហើយសម្រាប់ពេលថ្មីៗនេះវិញ ក៏រឹតតែមិនធម្មតាទៀត គឺលោកទិញនាឡិកាមួយដែលមើលទៅដាំសុទ្ធតែត្បូង យ៉ាងស្អាត រីឯតម្លៃវិញក៏មិនណយដែរ ខ្ទង់រាប់ម៉ឺនដុល្លារ នេះបើតាមការបង្ហើប ពីម្ចាស់ហាង ហើយវាអាចជា
កាដូខ្លួនឯងក្នុងឆ្នាំថ្មីខាងមុខនេះក៏ថាបានដែរ៕

Post a Comment