Header Ads

ឃើញគេរៀបការខ្ញុំចង់រៀបការដែរ!!! ជំទាវស្រុកស្រែ ស្វែងរកគូ ចាស់ រឺក៏ក្មេងមិនប្រកាន់ឡើយ (មានវីដេអូ)

កាលពីម្សិលមិញនេះមានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយជាខ្លាំងបន្ទាប់ពីឃើញក្នុងហ្វេសប៊ុករបស់បងប្រុសម្នាក់ឈ្មោះថា Vanna Moeun គាត់បានបង្ហោះវីដេអូជាមួយសារមួយចំនួនពីអ៊ុំស្រីម្នាក់បានប្រកាសស្វែងរកគូដោយមិនប្រកាន់ចាស់ រឺក៏ក្មេងឡើយ។ ដោយក្នុងនោះម្ចាស់ហ្វេសប៊ុកខាងលើបានសរសេរថា៖ "ជំទាវស្រុកស្រែ ស្វែងរកគូរចាស់ក្មេងមិនប្រកាន់ ( ឃើញគេរៀបកាខ្ញុំចង់រៀបកាដែរ )"។


ក្នុងនោះផងដែរបើស្តាប់តាមរយៈវីដែអូដែលអ៊ុំស្រីម្នាក់នេះបាននិយាយគាត់បានរៀបរាប់ថាគាត់ឈ្មោះ ចែកូលាប ជានាមហៅក្រៅ ហើយឈ្មោះគាត់ពិតគឺ ទឹម ហើយសព្វថ្ងៃនេះគាត់មានអាយុទើបតែ ៥៩ឆ្នាំទេ ដោយជីវិតពេលនេះឯកា គ្មានអ្នកថ្នាក់ថ្នម ទើបគាត់មានចិត្តក្លាហាន ហ៊ានប្រកាសស្វែងរកគូតាមបណ្ដាញសង្គមហ្វេសប៊ុក ក្នុងហ្វេសប៊ុករបស់បងប្រុសខាងលើនេះឯង។


ដូចនេះប្រសិនបើមានបងប្អូនណាមានចំណាប់អារម្មណ៍អាចទៅស្វែងរកគាត់បាននៅ ភូមិវារី ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។ ហើយក៏ចង់បញ្ជាក់ឲ្យបានច្បាស់ផងដែរ ចំពោះអ្នកដាក់ពាក្យត្រូវតែមានចិត្តស្មោះ៕







ខាងក្រោមនេះជារូបភាពរបស់បងប្រុសដែលបានជួយប្រកាសអ៊ុំស្រីខាងលើនេះ៖
















No comments