នាយឧត្តមសេនីយ៍ ជួន សុវណ្ណ មានទុក្ខជាខ្លាំង ព្រោះកូនស្រី បានលាចាកលោកបាត់ទៅហើយ បន្សល់ទុកកូន៣នាក់ដែលគួរឲ្យអាណិត
(ភ្នំពេញ)៖ កូនស្រីបង្កើតរបស់នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ និងត្រូវជាកូនប្រសារសពសម្តេចពោធិ៍សាល ជា ស៊ីម គឺអ្នកស្រី ហ៊ុន វណ្ណវឌ្ឍនា ហៅ លីន ដែលមានវ័យ៣៦ឆ្នាំ បានទទួលមរណភាព នៅវេលាម៉ោង១២៖៣០នាទី រសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ នាមន្ទីរពេទ្យ ប្រទេសសឹង្ហបុរី។
នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានថ្លែងប្រាប់អង្គភាពព័ត៌មានក្នុងស្រុកមួយ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨នេះថា កូនស្រីរបស់លោកពិតជាទទួលមរណភាពមែន ដោយសារបញ្ហាសុខភាពធ្ងន់ធ្ងរ។ ការទទួលមរណភាពរបស់អ្នកស្រី ហ៊ុន វណ្ណវឌ្ឍនា បានបន្សល់ទុកកូនតូចៗចំនួន៣នាក់ (ស្រី២នាក់) ឲ្យនៅកំព្រាម្តាយ។
នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានថ្លែងទាំងទឹកភ្នែកថា «កូនស្រីខ្ញុំ បានទៅចោលខ្ញុំហើយ គេបានសោយសុខក្នុងអនាគតជាតិ មិនបាននៅរងបាបកម្មជាមួយខ្ញុំទេ»។
បើតាមនាយឧត្តមសេនីយ៍ កូនស្រីរបស់លោកបានទទួលមរណភាព នៅមន្ទីរពេទ្យ Raffle ប្រទេសសឹង្ហបុរី នៅវេលាម៉ោង១២៖៣០នាទី រសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ ដែលជាកូនស្រីម្នាក់គត់របស់លោក ក្នុងចំណោមកូនទាំង៤នាក់ (ប្រុស៣នាក់)។
សូមបញ្ជាក់ថា អ្នកស្រី ហ៊ុន វណ្ណវឌ្ឍនា ហៅលីន បានរៀបអាពាហ៍ពិពាហ៍ជាមួយលោក ជា ថា (ឧត្តមសេនីយ៍ទោខាងនគរបាលជាតិ) ដែលជាកូនប្រុសសពសម្តេចពោធិ៍សាល ជា ស៊ីម អតីតប្រធានព្រឹទ្ធសភា និងប្រធានគណបក្សប្រជាជនកម្ពុជា ហើយបានបន្សល់ទុកចំណងដៃកូន៣នាក់ (ស្រី២នាក់ ប្រុសម្នាក់)៕

Post a Comment