ផ្អើលទៀតហើយ!!! រថយន្តដ៏ល្អឥតខ្ចោះ២ម៉ូដែល មាននៅលើទីផ្សារកម្ពុជាផ្លូវការហើយ
(ភ្នំពេញ)៖ ក្រុមហ៊ុន Precision Cars Cambodia Limited ជាអ្នកនាំចូល និងចែកចាយផ្តាច់មុខ ទៅលើគ្រឿងបន្លាស់ និងរថយន្តម៉ាក Porsche ប្រចាំកម្ពុជា នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ សម្ពោធជាផ្លូវការនូវរថយន្ដម៉ាកថ្មីពីរម៉ូតទៀតហើយ នៅលើទីផ្សារកម្ពុជា។ រថយន្តទាំង២ម៉ូដែលនោះ គឺ Cayenne និង Panamera Sport Turismo ក្រុមហ៊ុននេះ ជឿជាក់ថារថយន្ដម៉ាកថ្មីពីរម៉ូដែលនេះ នឹងមានការទទួលគាំទ្រច្រើនពីអតិថិជនកម្ពុជា។
រថយន្ត Cayenne និង Panamera Sport Turismo គឺជារថយន្តដ៏ល្អឥតខ្ចោះ បំផុត សម្រាប់អតិថិជនកម្ពុជា អមជាមួយនឹងការរចនាម៉ូត និងម៉ូដែលដ៏ថ្មី និងឥតខ្ចោះ ផ្នែកនីមួយៗបំពាក់នូវគឿងបច្ចេកទេសទំនើបៗ ផ្នែកខាងក្នុងមានភាពស្រស់ស្អាត និងមានភាពទាក់ទាញ។
នាឱកាសសម្ពោធរថយន្ដម៉ាកថ្មីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក Michael Vetter អគ្គនាយកក្រុមហ៊ុន Porsche Cambodia រួមទាំងកញ្ញាឡូរ៉ា ម៉ម សិល្បៈករប្រចាំកម្ពុជា និងជា Ambassado របស់ក្រុមហ៊ុន Porsche រួមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀតផងដែរ។
លោក Michael Vetter អគ្គនាយកក្រុមហ៊ុន Porsche Cambodia បានឲ្យដឹងថា «យើងមានសេចក្តីរំភើបខ្លាំងណាស់ក្នុងការដាក់ បង្ហាញរថយន្ត ម៉ូដថ្មីទាំងពីរប្រភេទនេះ ដែលរួមមានម៉ាក Cayenne និងម៉ាក Panamera Sport Turismo នៅលើកទីផ្សារកម្ពុជា»។
លោកបានរំពឹងទៀតថា ថរយន្ដថ្មីទាំងពីរម៉ូតនេះ នឹងមានការទទួលជាវច្រើនពីអតិថិជន ការលក់នឹងកើនឡើងជាក់ជាពុំខាន ដោយបច្ចុប្បន្ននេះខាងក្រុមហ៊ុនក៏បានចុះហត្ថលេខានៃការទិញពីអតិថិជនដំបូងៗផងដែរ។
លោកបានបន្ដទៀតថា ការឈានជើងចូលទីផ្សារកម្ពុជា របស់ក្រុមហ៊ុន Porsche ព្រោះដោយសារតែប្រទេសកម្ពុជា មានរថយន្ដម៉ាកនេះជាច្រើនគ្រឿង បើកបរនៅតាមដងផ្លូវ ហើយការចូលមកដំបូងៗគ្រាន់តែសម្រាប់ធ្វើការជួសជុលរថយន្ដតែប៉ុណ្ណោះ ប៉ុន្ដែដោយឃើញថាប្រទេសកម្ពុជា មានសេដ្ឋកិច្ចល្អ រីកលូតលាស់ឆាប់រហ័ស ដែលធ្វើឲ្យប្រជាពលរដ្ឋ មានលទ្ធភាពទិញរថយន្ដ ដែលមានតម្លៃថ្លៃៗបាន ដូច្នេះទើបក្រុមហ៊ុន Porsche សម្រេចចិត្តចូលវិនិយោគលើទីផ្សារកម្ពុជា។
សូមបញ្ជាក់ថា រថយន្ត Porsche Cayenne គឺជារថយន្តមួយក្នុងចំណោមម៉ូដែល Porsche ដែលលក់ដាច់បំផុតនៅម្ពុជា ដែលការលក់មានរហូតដល់ទៅ៧០% ឯណោះ។ អតិថិជនទាំងអស់គ្នាក៏អាច រកជាវរថយន្ដម៉ាក Cayenne ឥឡូវនេះបានតាមរយៈមជ្ឈមណ្ឌល Porsche ភ្នំពេញ។ ចំណែកឯរថយន្ដម៉ាក Panamera Sport Turismo វិញអតិថិជនទាំងអស់ក៏អាចរកជាវ បាននៅក្នុងមជ្ឈមណ្ឌលលក់រថយន្ដ Porsche ក្នុងទីក្រុងភ្នំពេញផងដែរ៕

Post a Comment