Header Ads

ឃើញរូបភាពកន្លែងស្នាក់នៅស្អាតៗ ខំតែកក់ទុក ពេលទៅដល់ញាក់សាច់ ចង់បោកក្បាល

កាលពីម្សិលមិញនេះ នាថ្ងៃទី១៧ ខែមករា​ ឆ្នាំ២០១៨ កន្លងទៅនេះ គេឃើញមានម្ចាស់ហ្វេសប៊ុកជនជាតិថៃម្នាក់ឈ្មោះ Kukkik Toyou បានបង្ហោះសារ ព្រមទាំងរូបភាពជាច្រើនសន្លឺក ដោយចង់ចែករំលែកដល់អ្នកដ៏ទៃឲ្យបានដឹងលឺផងដែរចំពោះការកក់កន្លែងស្នាក់នៅផ្សេងៗ ជាពិសេសកន្លែងស្នាក់នៅមួយកន្លែងនេះតែម្តង ដែលឋិតនៅលើកោះឆាង ក្នុងខេត្តត្រាត ប្រទេសថៃ។


ដំបូងឡើងគាត់មានបំណងចង់ទៅលេងកោះឆាងនេះ ហើយក៏បានឃើញរូបភាពរបស់កន្លែងមួយនេះបានបង្ហោះរូបភាពស្អាតៗជាច្រើន ដូចជាកន្លែងហែលទឹក ញុាំអាហារ បន្ទប់គេង ព្រមជាមួយកន្លែងស្អាតៗផ្សេងទៀត។ 


ដោយឃើញរូបភាពបែបនេះគាត់ក៏បានកក់កន្លែងសម្រាកមួយនេះ តាមរយៈកម្មវិធីក្នុងទូរស័ព្ទទៅ តែអ្វីដែលគួរឲ្យសោកស្តាយហួសពីការស្មាននោះ ពេលគាត់ទៅដល់កន្លែងនោះស្ទើរតែធ្វើឲ្យរូបគាត់ស្លុតចិត្តជាខ្លាំង ដោយតាមផ្លូវដើរកន្លែងមួយនេះគឺសុទ្ធតែស្មៅដុះវែងៗ លើឥដ្ឋឃើញសុទ្ធតែម្ហូបអាហារដែលគេញាុំសល់ អាងហែលទឹកគឺគ្មាននរណាម្នាក់លាងសម្អាតឡើយ ហើយក៏នៅមានកន្លែងផ្សេងៗទៀតដែលកខ្វក់ផងដែរ និយាយឲ្យស្រួលស្តាប់គឺកន្លែងមួយនេះដូចជាកន្លែងដែលគេបោះបង់ចោលអញ្ចឹង។


សាររបស់ម្ចាស់ហ្វេសប៊ុកខាងលើនេះគាត់គ្រាន់តែចង់ចែករំលែកទុកជាបទពិសោធន៍ដល់អ្នកផ្សេងប៉ុណ្ណោះ ដោយកុំឲ្យជឿលើរូបភាពដែលគេថតបង្ហាញខ្លាំងពេក ប្រយ័ត្នជួបរឿងខកចិត្តដូចជារូបគាត់។







គួរបញ្ជាក់ផងដែរថា កោះឆាង គឺជាកោះដ៏ធំមួយនៅខេត្តត្រាត ប្រទេសថៃ ដែលអ្នកអាចចូលតាមច្រកព្រំដែនចាំយាមខេត្តកោះកុង។ រយៈពេលធ្វើដំណើរពីព្រំដែនទៅកំពង់ផែនៃខេត្តត្រាត គឺប្រហែលជា២ទៅ៣ម៉ោងតែប៉ុណ្ណោះ។ នៅពេលទៅដល់ អ្នកអាចទិញសំបុត្រជិះសាឡាងដែលមានតម្លៃថោកសមរម្យ និងមានរយៈពេលត្រឹមតែ១ម៉ោង ជាមួយនឹងទេសភាពដ៏ស្រស់ស្អាត និងមិនមានការពុលរលកនោះឡើង។


ពេលទៅដល់ អ្នកអាចជិះឡានឈ្នួលឡើងលើភ្នំ (ម្នាក់ប្រហែល១០០បាត) ឬជួលម៉ូតូជិះខ្លួនឯងក៏បាន (២០០បាតក្នុងរយៈពេល២៤ម៉ោង)។ នៅលើកោះឆាង មានឆ្នេរសមុទ្រដែលពទ្ធ័ជាទីប្រជុំជន នោះគឺឆ្នេរសមុទ្រខ្សាច់ស (White Sand Beach) ដែលមានលក់ម្ហូបញុំាតាមផ្លូវឆ្នេរយ៉ាងត្រសង ហាងលក់សម្លៀកបំពាក់ ផ្សារទំនើប និងបារកម្សាន្តនាពេលរាត្រី។ សម្រាប់កន្លែងស្នាក់នៅ គឺមានជាហូរហែរតាមផ្លូវ និងតម្លៃមានចាប់ពី៥០០បាតឡើងទៅ អាស្រ័យលើការជ្រើសរើសទីតំាង។


ដោយសារកោះនេះធំ និងមានការបត់បែនឡើងចុះច្រើន អ្នកគួរជួលម៉ូតូជិះមើលទេសភាព និងកន្លែងកំសាន្ដផ្សេងៗ ដើម្បីជៀសវៀងការពុល តែក៏គួរមានការប្រុងប្រយ័ត្នខ្ពស់ ដោយសារគេបើកប្រកាន់ឆ្វេង ខុសពីប្រទេសយើងដែលបើកប្រកាន់ស្តាំ។ អ្វីដែលជាភាពងាយស្រួលមួយវិញទៀតនោះ អ្នកអាចនឹងជួបជនជាតិខ្មែរជារឿយៗ ដោយសារតែពួកគាត់ប្រកបរបរនៅទីនោះ។ ដូច្នេះវានឹងធ្វើឲ្យអ្នកមានអារម្មណ៍កក់ក្ដៅ និងអាចជួយយកអាសារគ្នាពេលមានអាសន្ន៕


ខាងក្រោមនេះជារូបភាពផ្សេងៗនៅលើកោះឆាង





















No comments