Header Ads

សម្លេងស្រែកយំយ៉ាងស្លុតចិត្ត!!! កុងតឺន័រ ប្រល័យជីវិតរហូតដល់ទៅ៣នាក់ ( ប្តី-ប្រពន្ធ និងឪពុក) ខណៈកូនតូចរងរបួសយ៉ាងធ្ងន់ធ្ងរ (មានវីដេអូ)

មានរឿងដ៏រន្ធត់មួយបានកើតឡើងនៅម៉ោងជា ៧ព្រលប់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នេះ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ជិតវត្តស្លែង នៅសង្កាត់ពងទឹក ខណ្ឌដង្កោ ដោយរថយន្តកុងតឺន័រ បានបុកជាមួយម៉ូតូមួយទំហឹង ហើយបានឆក់យកជីវិតមនុស្ស ៣នាក់ ដែលត្រូវជាស្វាមី-ភរិយា និងឪពុក ខណៈកូនប្រុសតូចម្នាក់បានរងរបួសធ្ងន់ធ្ងរ ដែលមើលទៅពិតជាសង្វេគខ្លាំងណាស់។


បើតាមសេចក្តីរាយការណ៍ បានឲ្យដឹងទៀតថា សពជនរងគ្រោះទាំង៣នាក់ បានស្ថិតនៅក្រោមកង់រថយន្តកុងតឺន័រ ហើយកូនប្រុសតូចដែលរងរបួសធ្ងន់ធ្ងរត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។


ជនរងគ្រោះទាំង៣នាក់ មានលំនៅឋានក្នុងភូមិអន្លង់ឫស្សី​ ឃុំដើមឫស្សី ស្រុកកណ្តាលស្ទឹង​ ខេត្តកណ្តាល។ បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ជនរងគ្រោះធ្វើដំណើរពីភ្នំពេញទៅផ្ទះវិញ ក្រោយបើកថ្នាំឲ្យឪពុករួចនៅរាជធានីភ្នំពេញ។ រថយន្តបង្កហេតុនេះ ពាក់ស្លាកលេខភ្នំពេញ 3A-9057 ហើយនៅពេលនេះអ្នកបើកបររថយន្តកុងតឺន័រ បានរត់គេចខ្លួនភ្លាមៗ ក្រោយពីមានហេតុបានកើតឡើង៕
























No comments