Header Ads

តើវាជាកំហុសអ្នកណា? ឆ្កែក៏ស្លាប់ ម្ចាស់ក៏រងរបួស ព្រោះតែរឿងតូចតាចសោះ (មានវិធីព្យាបាលបឋមពេលឆ្កែខាំ)

ខេត្តប៉ៃលិន ៖ វេលាម៉ោង ១១:៣០នាទី ថ្ងៃព្រហស្បតិ៍ ០២កេីត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែ មករា ឆ្នាំ២០១៨ មានករណីឆ្កែខាំម្ចាស់ខ្លួនឯង​ បណ្ដាលអោយរងរបួសធ្ងន់​ ដោយជនរងគ្រោះឈ្មោះ ចាន់ ផារី​ ភេទ ស្រី​ អាយុ ៦៣ឆ្នាំ​ រស់នៅភូមិកូនភ្នំ​ សង្កាត់អូរតាវ៉ៅ​ ក្រុងប៉ៃលិន​ ខេត្ដប៉ៃលិន​ ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ដប៉ៃលិនភ្លាមៗ​ ចំណែកឆ្កែត្រូវបាន ប្រជាពលរដ្ឋវាយស្លាប់នៅនឹងកន្លែង​ ។


ប្រភព​បន្ត​ទៀត​ថា សត្វ​ឆ្កែ​១​ក្បាល​ខាងលើ ត្រូវ​បាន​ម្ចាស់​យក​មក​ចិញ្ចឹម​តាំងពី​តូច​មក​ម្លេះ ដោយ​ស្លូត មិន​ធ្លាប់​ខាំ​នរណា​ម្នាក់​នោះ​ទេ ហើយ​ពេល​ម្ចាស់​ចេញ​ដើរទៅ​ណា តែងតែ​ដើរ​តាម​ជា​រៀង​រហូត​។ តែ​មុន​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ​ដើរ​ចេញពីផ្ទះ បម្រុង​នឹង​ទៅ​ផ្សារ​ទិញ​ម្ហូប ពេល​នោះ​ប្តី​របស់​គាត់​បាន​ទាញ​ទ្វាររបង​បិទ ដើម្បី​កុំឱ្យ​ឆ្កែ​មួយ​ក្បាល​នោះ​ទៅ​តាម​ប្រពន្ធ​របស់​ខ្លួន​ដូច សព្វដង ស្រាប់តែ​បិទ​ទៅ​កៀប​សត្វ​ឆ្កែ​នោះ​ជាប់ លុះ​វា​រើបម្រះ​រួច​ក៏​ស្ទុះ​ទៅ​ខាំ​ស្ត្រី​ជា​ប្រពន្ធ ដោយ​មុត​ជា​ច្រើន​ចង្កូម​។


ក្នុងនោះផងដែរ បើទោះជា​ប្តីរបស់ស្ត្រីរងរបួសនោះ ​ខំប្រឹង​ចូល​ទៅ​បេះ​យ៉ាងណា​ក៏​មិន​ចេញដែរ ដោយឃើញសភាពដូចនេះ ​ប្រជាពលរដ្ឋ​រស់នៅ ក្នុងភូមិក៏​នាំ​គ្នា​ចូល​ទៅ​វាយ​បំបែក​សត្វឆ្កែដែលខាំម្ចាស់ខ្លួន រហូត​ដល់​ធ្វើឲ្យឆ្កែនោះស្លាប់ទៅ​។ រហូត​មក​ដល់​ពេល​នេះ ស្ត្រី​រង​គ្រោះ​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ដោយ​សភាព​របួស​ធូរស្រាល​ជាង​មុន​បន្តិច ដោយ​គ្រូពេទ្យ​បាន​ចាក់​ថ្នាំ​បំបាត់​ការ​ឈឺ​ចុកចាប់ និង​ចាក់​ថ្នាំ​ការពារ​ឆ្កែឆ្កួត​ផង​ដែរ​។




ចំណែកខាងក្រោមនេះវិញគឺ វិធីការពារ និងព្យាបាល នៅពេលដែលសត្វឆ្កែខាំ

ស្រុុកខ្មែរយើង សម្បូរដោយឆ្កែ ទោះជាមានម្ចាស់ ឬអនាថា សត្វនេះ អាចឆ្លងដោយមេរោគមួយ ជាប្រភេទ វីរុសដែលខ្មែរយើង ឲ្យឈ្មោះថា រោគឆ្កែឆ្គួត។ ដូច្នេះយើងទាំងអស់គ្នាត្រូវដឹង ពត៌មានចាំបាច់មួយចំនួន ដើម្បីមានវិធានការការពារ។ ឆ្កែដែលមានមេរោគនេះក្នុងខ្លួន វាទៅជាកាច លែងស្គាល់ម្ចាស់ វាខាំអ្នកណាទាំងអស់ ដែលវាប្រទះ។ មនុស្សដែលត្រូវឆ្កែឆ្កួតខាំ នឹងមាន អាការ ដូចឆ្កួត ហើយអត្រាស្លាប់ ខ្ពស់ណាស់ រហូតដល់ ៩៩,៩%។ ហេតុអីក៏ពិបាកព្យាបាល? ព្រោះ វីរុស មិនមែនជាបាក់តេរី។ ថ្នាំផ្សះគ្មានប្រសិទ្ធភាពអ្វីទាំងអស់ លើពពួក វីរុស។


វិធីការពារ ៖

– ត្រូវលាង និង ដុសសម្អាតរបួសភ្លាមៗជាមួយសាប៊ូ និង ទឹករយៈពេល ១៥ នាទី។ ប្រសិនគ្មានសាប៊ូ លាងសម្អាតជាមួយទឹក។ នេះជា ការព្យាបាលបឋមដ៏មានប្រសិទ្ធភាពបំផុតប្រឆាំងជំងឺឆ្កែឆ្កួត ។
– របួសគួរតែសម្អាតឲ្យបានម៉ត់ចត់ជាមួយអាល់កុល អេតាណុល បេតាឌីន ។ – ទៅគ្រឺះស្ថានសុខាភិបាលឲ្យបានឆាប់តាមដែលអាចធ្វើបានសម្រាប់ការព្យាបាលនិងការចាក់វ៉ាក់សាំងបន្ថែមទៀត ។
– កុំដាក់អ្វីលើរបួសដូចជាម្ទេស ទឹកផ្លែឈើជាដើម ។

– កុំបិទរបួសជាមួយក្រណាត់ និង ឬបង់រុំ ។
– កុំដេររបួស ។ ជំងឺឆ្កែឆ្កួតអាចបំបាត់ពីកម្ពុជាដោយការចាក់វ៉ាក់សាំងក្នុងទ្រង់ទ្រាយធំទៅលើសត្វឆ្កែគឺជាវិធីដ៏មានប្រសិទ្ធភាព និង មានការចំណាយថវិកាតិចដើម្បីសម្រេចបាននូវការកាត់បន្ថយអត្រាស្លាប់របស់មនុស្សពីជំងឺឆ្កែឆ្កួត ។


វិធីសង្គ្រោះបឋមពេលត្រូវឆ្កែខាំ

ពេលកូនរបស់អ្នកត្រូវឆ្កែខាំ, នោះប្រតិកម្មដំបូងរបស់ឪពុកម្តាយ គឺភ័យស្លន់ស្លោ ។ ប៉ុន្តែ ពេលអ្នកកាន់តែស្លន់ស្លោ នោះកូនរបស់អ្នកនឹងកាន់តែជួបគ្រោះថ្នាក់ ហើយស្ថានភាពនឹងកាន់តែអាក្រក់ ។ អ្នកត្រូវធ្វើអ្វីក្នុងស្ថានការណ៍នេះ ?


– សំអាត៖ រឿងសំខាន់ដំបូងបង្អស់ គឺសំអាតមុខរបួសឆ្កែខាំ ។ អ្នកត្រូវលាងស្នាមរបួសក្រោមរ៉ូប៊ីណេ ដើម្បីកម្ចាត់ពន្លកជំងឺទាំងអស់ ។ ប្រើសំឡី និងទឹក ដើម្បីលាងស្នាមរបួស ។ លាងស្រាលៗ គឺកុំត្រដុសខ្លាំង ។
– ថ្នាំសម្លាប់មេរោគ៖ ដើម្បីសំអាតស្នាមឆ្កែខាំ អ្នកអាចប្រើថ្នាំសម្លាប់មេរោគ ដូចជាអាល់កុល ឬ ទឹក Oxygia ។ ថ្នាំទាំងនេះ នឹងកម្ចាត់បាក់តេរីមានគ្រោះថ្នាក់ នៅកម្រិតកំណត់ ។ ចាក់តែបន្តិចទៅលើស្នាមខាំ ។ ចូរផ្លុំស្រាលៗ ទៅលើមុខរបួសពេលលាបថ្នាំ ព្រោះវានឹងផ្សាខ្លាំងណាស់ ។


– លើកខ្ពស់តំបន់ត្រូវរបួស៖ ប្រសិនត្រូវឆ្កែខាំដៃ ឬ ជើង, អ្នកត្រូវលើកខ្ពស់តំបន់ត្រូវរបួសឡើង ។ រឿងនេះ សំខាន់ណាស់ ព្រោះពេលត្រូវឆ្កែខាំ អ្នកជាងត្រូវហូរឈាមច្រើន ហើយវិធីនេះ នឹងជួយឃាត់ឈាម ។
– ឃាត់ឈាម៖ អ្នកអាចលើកខ្ពស់តំបន់ត្រូវរបួស ឬ ប្រើបង់ស្អាតរុំរបួស ដើម្បីឃាត់ឈាម ។ ប្រសិនឈាមហូរច្រើន ត្រូវប្រញាប់នាំអ្នកជំងឺទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ ។
– ចាក់វ៉ាក់សាំង៖ ប្រសិនត្រូវឆ្កែខាំ អ្នកត្រូវចាក់វ៉ាក់សាំង និងវ៉ាក់សាំងបង្ការឆ្កែឆ្កួត ។ រឿងនេះ គឺចាំបាច់ ទោះបីអ្នកត្រូវឆ្កែផ្ទះខាំ ឬ ឆ្កែអនាថា ។ មុខរបួសឆ្កែខាំ ត្រូវព្យាបាលក្នុងរង្វង់ ៤៨ ម៉ោង នៅមន្ទីរពេទ្យ។


***រំលឹក៖ គ្រប់ វីរុសទាំងអស់ មានសកម្មភាពជាបញ្ញើក្អែក (parasite) ដ៏ពិតប្រាកដមួយ។ ចូលដល់ក្នុងខ្លួន វាបញ្ចូល ពុម្ភវា ជា DNA ឫ RNA ជ្រៅដល់សែលុលនៃ សរីរ:រាង្គណាមួយរបស់យើង។ វាចូលបានដោយហែកស្រោមសែលុលនោះ ហើយពុម្ភរបស់វា នឹងប្រើសម្ភារ:របស់សែលុលយើង ដើម្បីបំរើការផលិត កូនចៅវា៕
















No comments