រឿងកាន់តែធំទៅៗហើយ!!! ម្តាយកូនកំលោះទារបណ្ណាការ១៤០០ដុល្លារមកវិញ ដោយសារតែរឿងប្រុសព្រានរំលោភកូនក្រមុំដល់ទៅ៣ដងនោះ (មានវីដែអូ)
ខេត្តព្រៃវែង ៖ រឿងរ៉ាវដ៏គួរឱ្យហួសចិត្ត ដែលយុវជនកំហូចម្នាក់បានបន្លំខ្លួនជាកូនកំលោះ លបឡើងទៅរួមរ័កជាមួយកូនក្រមុំ ឯកូនក្រមុំនឹកស្មានថាជាអនាគតប្តី ក៏បណ្តោយខ្លួនឱ្យប្រុសកំហូចរួមរ័កដល់ទៅ៣ដង ក្នុង១យប់នោះ ក្រោយបែកធ្លាយរឿងរ៉ាវ ធ្វើឱ្យសាមីខ្លួនកូនកំលោះខឹងច្រឡោតយ៉ាងខ្លាំង រហូតដល់សម្រេចរំសាយមង្គលការ រួចវេចបង្វេចត្រឡប់ទៅផ្ទះវិញ តែក៏មិនភ្លេចទាមទារបណ្ណាការពីម្តាយខាងស្រី ចំនួន១៤០០ដុល្លារមកវិញ ប៉ុន្តែក្រុមគ្រួសារខាងស្រីបានអះអាងថា គ្មានលុយទេ ព្រោះចាត់ចែងពិធីមង្គលការអស់ហើយ ទើបធ្វើឱ្យរឿងមួយនេះកំពុងកើតមានការចម្រូងចម្រាសយ៉ាងខ្លាំង បើទោះជាអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចបានព្យាយាមជួយធ្វើការសម្របសម្រួលយ៉ាងណាក្តី។
ប្រុសព្រានដែលបន្លំខ្លួនធ្វើកូនកំលោះចូលទៅរួមរ័កជាមួយកូនក្រមុំរហូតបានសម្រេច៣ដងនោះ មានឈ្មោះឈឺន ចាន់សេង អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកនារីរងគ្រោះជាកូនក្រមុំ មានឈ្មោះ ប.ស.ជ.ន អាយុ១៨ឆ្នាំ មានលំនៅជាប់របងផ្ទះគ្នាជាមួយផ្ទះជនសង្ស័យ។ ដោយឡែកយុវជនជាកូនកំលោះ មានឈ្មោះសឹម បញ្ញា អាយុ១៩ឆ្នាំ រស់នៅភូមិជើងទឹក សង្កាត់ជើងទឹក ក្រុងព្រៃវែង។
ក្រោយផ្ទុះឡើងនូវរឿងអាស្រូវខាងលើនេះ ក្រុមគ្រួសារខាងប្រុសបានវេចបង្វេចត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញហើយ ដោយបានសម្រេចរំសាយមង្គលការចោល និងបានបដិសេធមិនទទួលនារីរងគ្រោះជាកូនក្រមុំនោះជាកូនប្រសារនោះទេ ហើយក៏មិនអនុញ្ញាតឱ្យកូនកំលោះទទួលស្គាល់នារីរងគ្រោះជាប្រពន្ធដែរ មិនតែប៉ុណ្ណោះនៅបានទាមទារសំណងថ្លៃបណ្ណាការចំនួន១៤០០ដុល្លារទៀតផង។
លោកសៅ ចាន់ថា អធិការស្រុកកញ្ជ្រៀច បានបញ្ជាក់ថា ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួនជាបណ្តោះអាសន្ននៅក្នុងពន្ធនាគារខេត្តព្រៃវែង កាលពីល្ងាចថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០១៧ តាមដីកាបង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្នលេខ២១ ចុះថ្ងៃ១៧ ខែមករា ឆ្នាំ២០១៨ របស់លោកភា ជា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រៃវែង ដែលបានសម្រេចចោទប្រកាន់ពីបទ “រំលោភសេពសន្ថវៈ” ដោយផ្អែកលើមាត្រា២៣៩ នៃក្រមព្រហ្មទណ្ឌ ដែលអាចជាប់គុកពី៥ឆ្នាំ ទៅ១០ឆ្នាំ។
អ្នកស្រីលាត ឈាត មេភូមិឆ្ពឹស បានបញ្ជាក់ថា ក្រោយកើតរឿងរ៉ាវដ៏អាក្រក់នេះក្រុមគ្រួសារខាងកូនកំលោះ បានបដិសេធនារីរងគ្រោះ ជាកូនប្រសា និងមិនអនុញ្ញាតឱ្យកូនកំលោះដែលជាកូនប្រុសរបស់ពួកគេទទួលស្គាល់នារីរងគ្រោះជាប្រពន្ធឡើយ មិនតែប៉ុណ្ណោះបានទាមទារឱ្យខាងឪពុកម្តាយស្ត្រីជាកូនក្រមុំរងគ្រោះ សងថ្លៃបណ្ណាការចំនួន១៤០០ដុល្លារថែមទៀត។ អ្នកស្រីបន្តថា ករណីនេះយើងមានការអាណិតអាសូរចំពោះនារីរងគ្រោះជាកូនក្រមុំ និងក្រុមគ្រួសាររបស់នាងខ្លាំងណាស់ ព្រោះនេះជាក្តីអាម៉ាស់មួយដ៏ធំ។ ឪពុកម្តាយខាងប្រុសបាននាំកូនប្រុសរបស់ពួកគេត្រឡប់ទៅស្រុកវិញ ដោយមិននិយាយស្តីអ្វីទាំងអស់ ក្រៅពីទារប្រាក់បណ្ណាការវិញចំនួន១៤០០ដុល្លារ។
នៅចំពោះមុខសមត្ថកិច្ច យុវជនកំហូច ឈ្មោះឈឺន ចាន់សេង បានឆ្លើយសារភាពថា តាមពិតរូបគេបានលួចកួចចិត្តប្រតិព័ទ្ធលើនារីរងគ្រោះជាយូរមកហើយ ព្រោះរស់នៅជាប់របងផ្ទះគ្នា ឃើញមុខរាល់ថ្ងៃយូរទៅក៏បាក់ចិត្តស្រលាញ់ គ្រាន់តែមិនហ៊ានសារភាព។ ដឹងអី! ស្រីថ្លៃត្រូវប្រុសថ្មីចូលស្តីដណ្តឹង និងត្រូវឪពុកម្តាយយល់ព្រមលើកឱ្យរៀបការប្តីបាត់ ទើបធ្វើឱ្យរូបគេនឹកស្តាយរកអ្វីមកនិយាយមិនត្រូវ៕

Post a Comment