Header Ads

ពាក្យ​មួយ​ឃ្លា​របស់​ប៉ូលីស​ម្នាក់​ ចាក់​ដោត​ខ្លាំង​ ដល់​​មន្ត្រីមួយចំនួនដែល​មិន​គោរព​ច្បាប់​ចរាចរណ៍ (មានវីដេអូអប់រំចំៗម៉ង)

កាលពី​ពី​ព្រឹក​ថ្ងៃ​ទី​០៥ ​ខែ​មករា ឆ្នាំ២០១៨ កន្លងមក​នេះ លោក​នាយ​ឧត្តម​សេនីយ៍ ​ជួន សុវណ្ណ អគ្គស្នងការ​រង​នគរបាល​ជាតិ បា​នដឹកនាំ​ប្រតិបត្តិការ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក នៅ​ក្នុង​រាជធានី​ភ្នំពេញ ​ដោយ​មាន​កង​កម្លាំង​អន្តរាគមន៍​ពិសេស​ចូលរួម​ផង​ដែរ។


លោក​ឧត្តម​សេនីយ៍​ត្រី ​ចេវ ហាក់ ស្នងការ​រង​នគរបាល​ជាតិ ​បាន​ឲ្យ​ដឹង​ផងដែរថា ការ​ចុះ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក ​នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ​ខែ​មករា ​គឺ​ចុះ​អនុវត្ត​ទាំង​១២​ខណ្ឌ។ ចំពោះ​ការ​ចុះ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍ គឺ​ត្រួត​ពិនិត្យ​លើ​អ្នក​ធ្វើ​ដំណើរ​មិន​ពាក់​មួក​សុវត្ថិភាព​ ​និង​អ្នក​ជិះ​បញ្ច្រាស ​ជា​ដើម។


ក្នុងនោះផងដែរកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ គេឃើញប៉ូលីសចរាចរណ៍​មួយរូប ​បាន​ឃាត់​ម៉ូតូរបស់មន្ត្រី​២នាក់​ ​ក្នុងឯក​សណ្ឋាន​នគរបាល​ព្រោះ​​ក្នុងចំណោមពីរនាក់គាត់គឺមានម្នាក់ដែលគ្មាន​មួក​សុវត្ថិភាព ដោយពួកគាត់​កំពុង​ធ្វើ​ដំណើរ​​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ នៅ​ក្នុង​ខណ្ឌ​ឫស្សីកែវ​ ជាប់មាត់​ទន្ល។​​


ប៉ូលីស​ចរាចរណ៍​រូបនោះ​ បាន​ពោល​សម្ដី​មួយ​ឃ្លាអម​នូវការ​ណែនាំ​ទៅ​កាន់​មន្ត្រីពីរ​រូបនោះ​ថា​ «យើង​ជាសមត្ថកិច្ច​ យើង​ជាអ្នក​អនុវត្ត​ច្បាប់​មុនគេ​... អ៊ីចឹង​កាល​ណា​យើង​ត្រួតពិនិត្យ​ប្រជា​ពលរដ្ឋ​ ដាច់ខាត​យើង​ត្រូវ​ត្រួតពិនិត្យ​ខ្លួន​យើង​បានបំពេញ​លក្ខន្តិក​ហើយ​ឬនៅ​... សូម​អធ្យាស្រ័យ​ អនុវត្ត​ច្បាប់​ទាំង​អស់គ្នា​» ៕

ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់។
រក្សាសិទ្ធិដោយ kampuchea1979.blogspot.com









































No comments