Header Ads

លោក ព្រាប សុវត្ថិ បញ្ចេញបទថ្មីមិនឲ្យចាញ់កូនប្រុសទាំងបីនាក់ឡើយ តែត្រូវបានអ្នកខ្លះរិះគន់ទៅវិញថាដូចបទបរទេស (មានវីដេអូ)

ប្រហែលជាមានមនុស្សជាច្រើនបានស្តាប់រួចមកហើយចំពោះបទចម្រៀងដំបូងរបស់កូនប្រុសទាំងបី របស់លោក ព្រាប សុវត្ថិនោះ គឺបទ កែវភ្នែក ដែលបានចេញផ្សាយកាលពី ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ ហើយក៏មានអ្នកគាំទ្រជួយស៊ែរ រាប់មុឺនផងដែរ ចំណែកឯអ្នកទស្សនាលើ YouTube វិញមានរហូតដល់ទៅ ១លាន ៧ សែនទៅហើយគិតត្រឹមថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ នេះ។


មិនបានប៉ុន្មានថ្ងៃផងគេក៏បានឃើញបទចម្រៀងរបស់ឪពុកអ្នកទាំងបីនាក់ម្តង ដោយលោក ព្រាប សុវត្ថិបានបញ្ចេញបទចម្រៀងមួយមិនឲ្យចាញ់កូនៗរបស់គាត់ឡើយគឺបទ MY SEXY LADY ដែលត្រូវបានគេបង្ហោះក្នុងហ្វេសប៊ុកផេកផ្លូវការមួយឈ្មោះ Rasmey Hang Meas កាលពីយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨។


ក្នុងនោះផងដែរក៏ស្រាប់តែឃើញមតិរិះគន់ភ្លាមៗផងដែរ បន្ទាប់ពីស្តាប់បទមួយនេះចប់ ដោយអ្នកខ្លះថា បទមួយនេះដូចបទរបស់កូរ៉េ គឺបទ DADDY ដែលច្រៀងដោយលោក Park Jae-sang ដែលគេតែងតែហៅគាត់ថា PSY។ ក្នុងនោះផងដែរអ្នកខ្លះក៏មានយោបល់ផ្ទុយពីនេះ ដោយគ្រាន់តែលើកឡើងថា វាមិនដូចទេវាគ្រាន់តែស្រដៀងខ្លះៗតែប៉ុណ្ណោះ។ ដូចនេះដើម្បីជ្រាបកាន់តែច្បាស់ សូមស្តាប់ និងជួយផ្តល់យោបល់ផងថាបទនេះដូចបទកូរ៉េដែររឺទេ៕

***ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់។
រក្សាសិទ្ធិដោយ kampuchea1979.blogspot.com

























No comments