Header Ads

ដោយសារតែអ្នកគាំទ្រធ្វើរឿងមួយនេះ ទើបធ្វើឲ្យ សុខ ពិសីមិនអាចទប់អារម្មណ៍បាន ក៏សម្រេចចិត្តចុះទៅថតជាមួយ

តារាចម្រៀងកំពុងតែល្បីយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជាយើងគឺ សុខ ពិសី បានបង្ហោះរូបប៉ុន្មានសន្លឺកជាមួយអ្នកគាំទ្រ ដែលមើលទៅពិតជាស្និតស្នាល ព្រមទាំងពោរពេញដោយមនោសញ្ចេតនាយ៉ាងខ្លាំង ហើយអ្វីដែលបានធ្វើឲ្យ សុខ ពិសីសម្រេចចិត្តចុះទៅថតជាមួយពួកគេទាំងនោះគឺដោយសារតែក្តីអាណិតអ្នកគាំទ្រខ្លាំងពេក ដោយពួកគាត់ដែលជាអ្នកគាំទ្រទាំងនោះរត់តាមឡានរបស់គាត់ ដោយក្នុងនោះ សុខ ពិសីក៏បានសរសេរសារប៉ុន្មានម៉ាត់ថា៖


"គ្រាន់តែឃើញបងភ្លាមរត់តាមឡានព្រាត😄អាណិតពេកចុះថតម៉ងទៅ😅សប្បាយចិត្តពេលឃើញស្នាមញញឹមពួកគាត់❤️"


បន្ទាប់ពីឃើញរូបភាពប៉ុន្មានសន្លឺកនេះហើយ រឹតតែធ្វើឲ្យអ្នកគាំទ្រ សុខ ពិសី ស្រឡាញ់រូបគាត់កាន់តែខ្លាំង ដោយនេះសបញ្ជាក់ឲ្យឃើញថា ទោះបីសុខ ពិសីល្បីខ្លាំងប៉ុណ្ណាក៏ដោយក៏គាត់នៅតែមានភាពរាក់ទាក់ រួសរាយ ប្រកបដោយមនោសញ្ចេតនាពិតៗចេញពីបេះដូង៕








































ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់។
រក្សាសិទ្ធិដោយ kampuchea1979.blogspot.com

No comments