Header Ads

ថ្ងៃមង្គលការរបស់នាយចយ ត្រូវបានបែកធ្លាយ គឺនៅពេលឆាប់ៗនេះហើយ

ប្រហែលជាមានមនុស្សជាច្រើនធ្លាប់បានស្គាល់រួចមកហើយពីចំណងស្នេហារបស់នាយចយ និងដៃគូរបស់គាត់នោះ។​ ចាប់តាំងពីពួកគាត់ទាំងពីរស្គាល់គ្នាមក ពីមួយថ្ងៃទៅមួយថ្ងៃហាក់ដូចជាមានភាពល្អប្រសើរឡើង ព្រមជាមួយភាពផ្អែមល្ហែមផងដែរ។


ក្នុងនោះផងដែរកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ គេក៏បានឃើញរូបភាពជាច្រើនដែលបានបង្ហោះដោយដៃគូររបស់នាយចយតែម្តង ព្រមជាមួយសារដែលមានន័យខ្លឹមសារផងដែរ ដោយក្នុងនោះនាងបានសរសេរថា៖ " នៅមានរូបភាពផ្អែមល្ហែមច្រេីនជាងនេះទៀត នឹងមានបង្ហាញជូនពុកម៉ែបងប្អូនញាត្តិមិត្តនៅថ្ងៃពិសេសរបស់ពួកខ្ញុំ ថ្ងៃអង្គារ ១៣ កេីត ខែផល្គុន ឆ្នាំរកា នព្ធស័ក ព.ស ២៥៦១.. 27/02/2018..🙏🙏🤗😘❤️😍
Thanks camera man bro Om Nimoun 🎥📸📷"


បន្ទាប់ពីឃើញនាងបានបង្ហោះរូបជាច្រើនរួចមកក៏មានមិត្តជាច្រើនបានបង្ហាញនូវក្តីរីករាយជំនួស ព្រមជាមួយការជូនពរជាច្រើនដោយឲ្យពួកគេស្រឡាញ់គ្នាជារៀងរហូត កុំជួបរឿងអាក្រក់អ្វីឡើយក្នុងឆាកជីវិត។ បើមើលទៅមិត្តរបស់នាយចយ ក៏ដូចជាដៃគូររបស់គាត់ហាក់មានការគោរពស្រឡាញ់គ្នាខ្លាំងណាស់ ដោយពុំមាននរណាម្នាក់ច្រណែន រឺប្រើពាក្យអ្វីមិនសមរម្យចំពោះអ្នកទាំងពីរឡើយ។ ដូចនេះដើម្បីជ្រាបកាន់តែច្បាស់ថារូបភាពដែលទំនងជារូបភាព Pre-Wedding មួយនេះស្អាតប៉ុណ្ណានោះ សូមទៅមើលទាំងអស់គ្នា។


គួរបញ្ជាក់ឲ្យកាន់តែច្បាស់ផងដែរ បើតាមការ comment ឆ្លើយឆ្លងគ្នារវាងដៃគូរបស់នាយចយ និងមិត្តភ័ក្តិបានបង្ហាញឲ្យដឹងកាន់តែច្បាស់ថា អ្នកទាំងពីរនឹងរៀបការនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ នាពេលខាងមុខនេះហើយ៕

***ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់។
រក្សាសិទ្ធិដោយ kampuchea1979.blogspot.com








































No comments