រឿងកាន់តែសាហាវទៅៗហើយ រវាង អ្នកនាង ម៉េង កែវពេជ្ជតា និង អ្នកនាង ចន ច័ន្ទលក្ខិណា
ខណៈដែលជម្លោះរវាងតារាចម្រៀងរៀមច្បងល្បី អ្នកនាង ម៉េង កែវពេជ្ជតា និង អ្នកនាង ចន ច័ន្ទលក្ខិណា កាន់តែផ្ទុះឡើងក្ដៅគគុក បានធ្វើអោយសង្គមសិល្បៈមួយនេះ ទទួលរងការរិះគន់ពីសាធារពជនផងដែរ ។
នៅលើគណនីហ្វេសប៊ុគរបស់ អ្នកនាង ម៉េង កែវពេជ្ជតា នៅបន្តសរសេររឿងពាក់ព័ន្ខជាច្រើន ហើយថែមទាំងកាត់កងរូបផ្សេងៗ ពីភាគីម្ខាងទៀត ដើម្បីផ្សាយអោយគេដឹងថា ភាគីម្ខាងទៀតកំពុងតាមវាយប្រហារអ្នកនាងពីក្រោយ ។
អ្នកនាង ពេជ្ជតា បានសរសេររៀបរាប់ថា «ខ្ញុំខំអត់ឡើងចង់ផ្ទុះហើយ តែពួកគេសាហាវដូចចចក ព្រួតជេររាលដាលដល់ឪពុកម្តាយហ្វ៊ែនខ្ញុំទៀត តើយុត្តិធម៌ទេ ដែលឃាត់តែខាងខ្ញុំ បណ្តោយខាងគេអោយជេរតាមចិត្ត ?? នាងខុសហើយ មិនព្រមទទួល តែបែរជាកាន់តែឈ្លើយ ។ ការអត់ធ្មត់មានដែនកំណត់ ។ ខ្ញុំមិនជេរវិញទេ តែសូមប្រាប់មួយម៉ាត់ថា បើមិនបញ្ឍប់ការជេរបញ្ចោរ និងផុសផ្តេសផ្តាសទេ កុំបន្ទោសខ្ញុំ ព្រោះខ្ញុំបានហៅអោយនាងតទល់ តែនាងគេច ព្រោះខ្លាចការពិត ។ ទោះអ្នកឯង Share ពីខាងណាក៍មិនសំខាន់ សំខាន់គេឃើញរបស់នៅក្នុងដៃអ្នកឯង ។ តាមច្បាប់ អ្នក Post ខុសស្មើរអ្នក Share មិនអោយច្រណែនគ្នាទេ បើគុគ ក៏គុគជាមួយគ្នា ។ បើនាងៗ នៅតែខ្លាំង បងលេងតាមខ្លាំង ។ ជឿទេថាមនុស្សធ្លាប់គេធ្វើបាប លែងខ្លាចអ្វីទាំងអស់ ? ត្រូវដឹងថា ការដែលយករឿងបុគ្គលមកបង្ហាញជាសាធារណ នឹងមានទោសបរិហាកេរ្ត៍ !! បើនាងចាន់ និងបក្សពួកមិនបញ្ឍប់ការផុសយ៉ាងថោកទាបប៉ះពាល់ខ្ញុំ ហ្វ៊ែនរបស់ខ្ញុំ និងឯកឧត្តមទេ ម្ចាស់ខ្លួនគាត់ចេញមុខហើយ !!! ខ្ញុំមិននិយាយលេងទេ !!! សូមអធ្យាស្រ័យផង» ។
ប្រតិកម្មរបស់ អ្នកនាង ម៉េង កែវពេជ្ជតា បានធ្វើឡើងក្រោយពីនៅលើហ្វេសប៊ុគ អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះសារជាច្រើនក្នុងន័យដៀមដាម និងមាក់ងាយទៅលើអតីតកាលរបស់ អ្នកនាង ពេជ្ជតា ព្រមទាំងគាស់កកាយនូវរឿងផ្ទាល់ខ្លួនរបស់តារាចម្រៀងល្បីចាស់វស្សារូបនេះ និងអតីតស្វាមីរបស់អ្នកនាងថែមទៀតផង ៕

Post a Comment