ញាប់ម៉ង Google Translate!!! ចេះបកប្រែខុសទៅរួច គេវាយ "sihanoukville" វាប្រែទៅជា "សៀងហៃ" ទៅវិញ
កាលពីថ្មីៗនេះមានអ្នកប្រើប្រាស់ក្នុងបណ្តាញហ្វេសប៊ុកជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលពួកគេបានដឹងថា Google Translate មានការបកប្រែខុសឆ្ងាយតែម្តង នូវពាក្យដែលគេបានវាយបញ្ជូលនោះ ដោយពាក្យនោះគេវាយថា "sihanoukville" តែ Google Translate វាបែរជាបកប្រែទៅជា "សៀងហៃ" ទៅវិញ។
ក្នុងនោះផងដែរក៏មានបងប្អូនអ្នកប្រើប្រាស់ជាច្រើនក៏បានសាកម្តងនូវពាក្យនេះ ក៏នៅតែបកប្រែទៅជា "សៀងហៃ" ដដែល។ ដូចនេះដើម្បីចង់សាកល្បង បងប្អូនអាចចូលទៅកាន់ translate.google.com ទៅបងប្អូននឹងបានឃើញជាក់ជាមិនខាន។
តែប្រសិនបើលោកអ្នកវាយឈ្មោះ "sihanoukville" ដោយអក្សរ "s" នៅខាងដើមគេ ជាអក្សរតូច នោះវានឹងបកប្រែមកជា "សៀងហៃ" តែបើអ្នកវាយ "Sihanoukville" ដោយអក្សរ "S" ខាងមុខជាអក្សរធំ នោះវានឹងចេញមកជា "ក្រុងព្រះសីហនុ" វិញ៕

ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់។
រក្សាសិទ្ធិដោយ kampuchea1979.blogspot.com

Post a Comment