Header Ads

ប្លែកទៀតហើយ!!! រថយន្ត Lexus ចុងក្រោយនេះអត់មានកញ្ចក់ក្រោយនៅខាងក្រៅទៀតទេ (មានវីដេអូ ឡូយកប់ម៉ង)

ក្រុមហ៊ុន​ Lexus បាន​បង្ហាញ​ចេញ​រថយន្ត​ Lexus LF-1 ជា​ប្រភេទ​ Concept ​នៅ​ក្នុង​កម្មវិធី​តាំង​បង្ហាញ​រថយន្ត​។​​ ​​​ដោយក្រុមហ៊ុន​​មិន​បាន​បញ្ជាក់​ឲ្យបានច្បាស់លាស់ច្រើនទេ ចំពោះ​រថយន្ត​នេះ ដោយ​បាន​និយាយ​យ៉ាង​សាមញ្ញ​ថា ៖ “ដូច​ជា​ឈ្មោះ​របស់​វា​អ៊ីចឹង​ ភាព​ដែល​អាច​ទៅ​រួច​នៃ​ប្រព័ន្ធ​ម៉ាស៊ីន​របស់​វា​គឺ​គ្មាន​ដែន​កំណត់”។ នេះ​មាន​ន័យ​ថា​ប្រភេទ​ម៉ាស៊ីន​របស់​រថយន្ត​នេះ​ អាច​ជា​ប្រើ​ Fuel Cell, Plug-in Hybrid, ប្រើ​ប្រេង​ឥន្ធនៈ​ ឬ ប្រើ​អាគុយ។


ការ​ប្រកាស​ចេញ​គំរូ​រថយន្ត​ថ្មី​មួយនេះគឺមានពណ៌​មាស​ក្រហម (Rose Gold) ដែលប្លែក​ដំបូង​គេក្នុង​លោកហើយ​ថែម​ទាំង​លែង​ប្រើ​កញ្ចក់​មើល​ក្រោយ ដាក់ខាងក្រៅ​ដូចឡាន​ទូទៅ​ទៀត​ហើយ ដោយកញ្ចក់នោះដាក់ខាងក្នុងវិញម្តង។


នៅ​ត្រង់ចង្កូត Lexus LF-1 Limitless បំពាក់​ដោយ​ផ្ទាំងអេក្រង់​រាង​ត្រីកោណ ហើយ​ថែមទាំង​អាច​ឲ្យ​អ្នក​បើកបរ​បញ្ជាមុខងារ​ជា​ច្រើន​យ៉ាង​ងាយស្រួល​ដូចជា ប្រព័ន្ធ​ដំណើរការ​លើ​ទូរសព្ទ​ មីនុយ និង​មុខងារ​ជំនួយ​ឲ្យ​បើកបរ​លើ​គន្លង​ផ្លូវ ឯមុខងារ​ជា​ច្រើន​ផ្សេងទៀតជា​លក្ខណៈ Touchscreen បំពាក់​នៅ​ខាង​លើ​ផ្នែកខាង​ស្តាំពី​លើ​ក្បាល​អ្នក​បើកបរ។ នៅ​ខាង​ស្តាំ​ក្បែរ​អ្នក​បើកបរ​មានផ្ទុក​មុខងារ​ជាច្រើន សម្រាប់​គ្រប់គ្រង​ការ​បើកបរ ដែល​អាច​ចុច​លក្ខណៈ Touchscreen ​បានងាយ​បំផុត។


ចំពោះ​កញ្ចក់​មើល​ក្រោយដែល​ធម្មតា​ស្ថិត​នៅ​ខាង​ក្រៅ​ឡាន​ទាំង​សងខាង ត្រូវ​ផ្លាស់ប្តូរ​មក​បំពាក់​នៅ​ខាង​ក្នុង​ឡាន​សងខាង​ចង្កូត​អ្នកបើកបរ ជា​លក្ខណៈ​កញ្ចក់​អេឡិចត្រូនិក។ រូបរាង​ខាង​មុខ​និង​ខាង​ក្រៅ​ស្រដៀង​គ្នា​ទៅ​នឹងត្រកូល Lexus 400NX តែ​អ្វី​ដែល​អស្ចារ្យ​សម្រាប់ Lexus LF-1 Limitless គឺការ​រចនា​ផ្នែកខាង​ក្នុង​តែម្តង។

អ្នក​ដំណើរ​ខាង​ក្រោយ នៅ​ត្រង់​កៅអី​ទាំង​ពីរអាច​ប្រើ​ផ្ទាំង Touchscreen ម្នាក់​មួយ​ដោយ​សេរី ដែល​វា​មានមុខងារ​អាច​ឲ្យ​ពួកគេ​បញ្ជា​ទៅ​លើ​ភ្លើងឡាន​ខាង​ក្នុង កែសម្រួលកៅអីអង្គុយ​និង​មួយ​ចំនួន​ផ្សេងទៀត ដោយ​មិន​បាច់​ពឹង​អ្នក​បើកបរ។


យ៉ាងណាមិញ Lexus មិន​បាន​បញ្ជាក់​ពី​តម្លៃ​ក៏​ដូចកាល​បរិច្ឆេទ​ផលិត​ចេញ​លក់​លើ​ទីផ្សារ​​នៅ​ពេល​ណា​ឡើយ​ ដោយ​រង់ចាំ​មើល​ពី​សន្ទស្សន៍​នៃ​ការ​ចាប់អារម្មណ៍​ពី​អតិថិជន​ជាមុនសិន៕













































No comments