កុំភ្លេចចូលទិញពួកគាត់ផងណា បើជិះកាត់ទីនេះ គឺរបស់ធម្មជាតិពិតៗតែម្តង
កាលពីម្សិលមិញនេះគេឃើញក្នុងហ្វេសប៊ុករបស់បងប្រុសម្នាក់ឈ្មោះ Phou Sambo គាត់បានបង្ហោះសារ ព្រមទាំងរូបភាពមួយចំនួន ដែលបានសម្តែងចេញនូវអារម្មណ៍ចេះចែករំលែករបស់ធម្មជាតិជូនបងប្អូនយើងទាំងអស់គ្នា ជាពិសេសអ្នកដែលបានធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៣តែម្តង ដោយក្នុងនោះបងប្រុសម្នាក់នេះបានសរសេររៀបរាប់ថា៖
"ផ្លូវជាតិលេខ ៣ភ្នំពេញ កំពត ស្រុកឈូកយើងហ្នឹងផ្សារចិញ្ចើមផ្លូវទេតែរបស់ល្អ សុទ្ធតែរបស់ធម្មជាតិ បងប្អូនដែលធ្វើដំណើរឆ្លងកាត់កុំភ្លេចជួយទិញគាត់ផង"
ក្នុងនោះផងដែរគេក៏ឃើញមានបងប្រុសផ្សេងម្នាក់ទៀតឈ្មោះ Lychhou Vibol គាត់បាន Tag ជូនបងប្រុសខាងលើ ព្រមជាមួយសារដោយសរសេរថា៖ "សូមសរសើរពុកម៉ែបងប្អូនអ្នកកំពត ស្រុកឈូក ដែលស្រឡាញ់បរិស្ថានបានប្រើស្លឹកឈូក ស្លឹកចេក ជំនួសថង់ប្លាស្ទិកក្នុងការវេចខ្ចប់ បន្លែ ត្រី សាច់ ។
បរិស្ថាន ជាជីវិត!
បរិស្ថានល្អ សុខភាពល្អ ជីវិតបវររុងរឿង!
អរគុណបង Phou Sambo ដែលបានផ្តិតយករូបភាព និងចែករំលែករូបភាព។"
បរិស្ថានល្អ សុខភាពល្អ ជីវិតបវររុងរឿង!
អរគុណបង Phou Sambo ដែលបានផ្តិតយករូបភាព និងចែករំលែករូបភាព។"
ដូចនេះប្រសិនបើបងប្អូនណាជិះកាត់នៅទីនោះ សូមកុំភ្លេចចូលទិញពួកគាត់ផង ជាពិសេសរបស់ដែលពួកគាត់លក់ទាំងអស់នេះ សុទ្ធតែជារបស់ធម្មជាតិ៕


















Post a Comment