Header Ads

រន្ធត់ណាស់!!! ជំនួបរវាង Real និង Deportivo យប់មិញបានធ្វើឲ្យ RONALDO បែកឈាមពេញមុខ (មានវីដេអូ)

កាលពីយប់មិញនេះគឺជាការប្រកួតរវាងក្រុម Real Madrid និង ក្រុម Deportivo ក្នុងក្របខណ្ឌពានរង្វាន់ La Liga​​ ហើយកាលពីយប់មិញនេះ Real ធ្វើបានល្អខ្លាំងណាស់ ដែលបានបំបាក់ Deportivo យ៉ាងចាស់ដៃតែម្តង ដោយលទ្ធផលចុងក្រោយគឺ 7-1។


ក្នុងជំនួបយប់មិញនេះធ្វើឲ្យអ្នកគាំទ្រស្ទើរតែហើបគូទទៅហើយ ព្រោះតែការប្រយុទ្ធមួយនេះពិតជាស្វាត់ស្វាញជាខ្លាំង ដោយក្នុងនោះផងដែរ គេឃើញក្រុម Real កាលពីយប់មិញនេះហាក់លេងត្រូវជើងគ្នាខ្លាំងខុសពីធម្មតា ជាមួយការហុចបាល់ឲ្យគ្នាទៅវិញទៅមកចំៗតែម្តង។


តែទោះជាយ៉ាងណា តារាដ៏ឆ្នើមក្នុងក្រុមមួយនេះបានត្រូវរបួសជាខ្លាំង គឺ Ronaldo បានបែកឈាមពេញផ្ទៃមុខខណៈពេលគាត់បានយកក្បាលតែតបាល់ តែបែរជាប៉ះជាមួយស្បែកជើងរបស់ក្រុម Deportivo តែមិនអស់សង្ឃឹមឡើយគឺបាល់មួយគ្រាប់នេះនៅតែចូលក្នុងសំណាញ់ទីរបស់ Deportivo ដដែល។ ​ហើយអ្វីដែលបានធ្វើអ្នកគាំទ្រមានការចាប់អារម្មណ៍ខ្លាំងនោះគឺ គេ​សង្កេត​ឃើញ កីឡាករ​សញ្ជាតិ​​ព័រទុយហ្គាល់រូបនេះ បាន​យក​ទូរសព្ទ​របស់​គ្រូពេទ្យ​ដើម្បី​ឆ្លុះ​មើល​ឈាម​ដែលឋិតលើ​ផ្ទៃ​មុខរបស់គេផងដែរ​។


ដូចនេះដើម្បីជ្រាបកាន់តែច្បាស់នូវទិដ្ឋភាពប្រកួតដ័អស្ចារ្យមួយនេះថាយ៉ាងណានោះ សូមទៅទស្សនាទាំងអស់គ្នា៕

*** ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់។
រក្សាសិទ្ធិដោយ kampuchea1979.blogspot.com































No comments