គណៈបញ្ជាការខណ្ឌជ្រោយចង្វារ នៅមិនស្ងៀមឡើយ បន្ទាប់ពីឃើញសាររបស់ កញ្ញា ធី សុវណ្ណថា
បើយោងតាមហ្វេសប៊ុករបស់ ប៊ុនរឿន ប្រុសស្អាតជ្រោយចង្វារ បានបង្ហោះសារដ៏ក្តៅគគុកមួយកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ បន្ទាប់ពីឃើញរូបភាព និងសាររបស់ កញ្ញា ធី សុវណ្ណថា ដែលរៀបរាប់ពីការប៉ះទង្គិចមួយរវាងអ្នកធំម្នាក់ ដែលបានបើកឡានបុកនិស្សិតនារីម្នាក់ ដោយក្នុងនោះហ្វេសប៊ុកខាងលើបានសរសេរថា៖
"គណះបញ្ជាការខណ្ឌជ្រោយចង្វារ ៖ សូមថ្លែងអំណរគុណប្អូនស្រី ធី សុវណ្ណថា ដែលបានបង្ហោះនៅពត៍មាននេះ ហើយគណះបញ្ជាខណ្ឌជ្រោយចង្វារកំពុងមានវិធានការណ៍ អោយនគរបាលចរាចរណ៍ខណ្ឌរាយការណ៍រឿងនេះបន្ទាន់ គណះបញ្ជាការខណ្ឌនឹងចាត់វិធានការណ៍ក្ដៅ ព្រោះនយោបាយខណ្ឌយើងមិនអនុញ្ញាតអោយជនណាម្នាក់ដែលមានសិទ្ធអំណាចលើច្បាប់ទេ ។ ហើយគណះបញ្ជាការខណ្ឌក៏សូមទោសដែលអត់បានដឹងរឿង នេះកើតពេលណា កន្លែងណា ហើយក៏មិនទាន់បានទទួលបណ្ដឹង ពីជនរងគ្រោះផងដែរ ជាចុងក្រោយសូមអរគុណប្អូនស្រី ធី សុវណ្ណថា ចំពោះដំណឹងពីករណីគ្រោះថ្នាក់ចរាចរណ៍នេះ ៕"
ខាងក្រោមនេះវិញជាសាររបស់ កញ្ញា ធី សុវណ្ណថា ដែលបានបង្ហោះរឿងរ៉ាវទាក់ទងលោកធំម្នាក់ បានបើកឡានដោយស្រវឹង បុកនិស្សិតនារីម្នាក់៖
"ថ្មីៗនេះ លោកធំម្នាក់ បានបើកឡានដោយស្រវឹង បុកនិស្សិតនារីម្នាក់ ទើបតែចេញពីធ្វើការពេលយប់ បណ្តាលឲ្យនាងបាក់ជើង (ប្រេះឆ្អឹង) នៅក្នុងខណ្ឌជ្រោយចង្វា ហើយក៏បើករត់ ប្រជាជនស្ទាក់ចាប់ឡានបាន
ក៏ឲ្យតំណាងមកដោះស្រាយ មានអ្នកអន្តរាគមន៍ ដោយនិយាយឈ្លើយថា “បាក់ជេីងប៉ុណ្ណឹង យក200$ទៅ បើមិនយកក៏ហីទៅ...”
និស្សិតនារីកំសត់ សុំត្រឹម500$ ដេីម្បីបង់ថ្លៃពេទ្យនិងទិញថ្នាំផឹកព្យាបាលរបួស និងជួសជុលម៉ូតូ គាត់ឆ្លើយថា “មិនឲ្យទេ និងនិយាយអួតបក្សពួក” និស្សិតនារីកំសត់នោះ ក៏សុំឲ្យខ្ញុំជួយ ខ្ញុំបានជួយបង់លុយថ្លៃពេទ្យឲ្យនាង និងជួយរកមេធាវី ដើម្បីប្តឹង លោកធំម្នាក់នោះ ពេលនេះ លោកធំនោះ ព្រមផ្តល់សំណង500$ តាមសំណើនិស្សិតរងគ្រោះ និងសុំទោសនាង ។ នាងខ្ញុំ សូមព្រមានប៉ូលីសចរាចរណ៍ ខណ្ឌជ្រោយចង្វាដែលឆ្លៀតពុករលួយ ទាលុយ 50$ ពីនារីរងគ្រោះ សំណាងណាស់ ដែលនារីរងគ្រោះមិនចង់ប្តឹងលោក បើនាងប្តឹង លោកនឹង “ជាប់គុក អស់បុណ្យស័ក” ។
ខ្ញុំមិនបន្ត សេីរើរឿងនេះទៀតទេ នេះជាមេរៀន និងជាសារព្រមាន១ ជូនអ្នកធំ និងប៉ូលីសខិលខូច១ចំនួន ដែលតែប្រេីអំណាច មើលងាយ និងធ្វេីបាបរាស្ត្រទន់ខ្សោយ ។ អរគុណណាស់ ដែលលោកអ្នកធំ បានភ្ញាក់រលឹក ព្រមផ្តល់សំណងបញ្ចប់បញ្ហា ។ ខ្ញុំទទួលបាន ផ្លែឈើ១កន្ត្រក់ ពីនារីរងគ្រោះ ជាការអរគុណ... ខ្ញុំរីករាយ និងពេញចិត្តណាស់
💐"

ខាងក្រោមនេះជារូបភាពផ្សេងៗទៀតរបស់កញ្ញា ធី សុវណ្ណថា

Post a Comment