ឧកញ៉ា ម៉ុង ឫទ្ធី ចែករំលែកបទពិសោធន៍ ទិញឡានពីបរទេស យកមកលក់ស្រុកខ្មែរ ជាមួយការធានារ៉ាប់រងដែលនឹកស្មានមិនដល់
ប្រហែលជា១ម៉ោងមុននេះគេឃើញក្នុងហ្វេសប៊ុកផេកផ្លូវការរបស់ ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី H.E Oknha Mong Reththy បានចែករំលែកនូវបទពិសោធន៍ដែលមិននឹកស្មានដល់របស់គាត់ពីការទិញឡានពីបរទេស ព្រមទាំងទិញធានារ៉ាប់រងផងដែរ ដើម្បីទុកជាការចែករំលែកដល់អ្នកជំនាន់ក្រោយឲ្យមានការប្រុងប្រយ័ត្នក្នុងមុខជំនួញមួយនេះ។ ហើយលោកក៏បានបញ្ជាក់យ៉ាងក្បោះក្បាយ និងលម្អិតផងដែរដែលមានដូចខាងក្រោមនេះ៖
មិនដែលខកខានមួយជើងណាឡើយ ហើយក៏មិនដែលមានជួបឧប្បត្តិហេតុអ្វីដែ ស្រាប់តែនៅក្នុងអំឡុងឆ្នាំ១៩៩២កាលណោះខ្ញុំទិញរថយន្តមកចំនួន៤៨គ្រឿង នាវាមិនអាចដាក់ចូលក្នុងឃ្លុបអស់ក៏សម្រេចចិត្តដាក់នៅខាងលើឃ្លុប ចំនួន១២គ្រឿងពេលនាវាចេញដំណើរមកដល់កណ្ដាលសមុទ្ទអន្តរជាតិ ក៏ស្រាប់តែជួបនិងខ្យល់ព្យុះបោកបក់ធ្វើអោយខូចខាតរថយន្តទាំង១២គ្រឿងនេះគ្មានសល់ ខ្ញុំបានទៅតវ៉ាទាមទារឲ្យ Insurance សងការខូចខាតវាឆ្លើយថាអ្នកឯងទិញធានារ៉ាប់រងកប៉ាល់លិចទេ នេះកប៉ាល់មានទាន់លិចឯណាមានអីដែលវាត្រូវសង វាអោយខ្ញុំអានល័ក្ខខ័ណ្ឌអក្សរតូចៗនៅខាងក្រោយខ្នងលិខិតធានា ។
ចំណុចនេះហើយដែលខ្ញុំឈប់មានជំនឿទៅលើការធានារ៉ាប់រង គ្រប់បែបយ៉ាងចាប់ពីពេលនោះរហូតដល់បច្ចុប្បន្ន សារខាងលើនេះ ទុកជាគតិអោយក្មេងៗជំនាន់ក្រោយៗអោយមានការប្រុងប្រយ័ត្នក្នុងមុខជំនួញ ។"





































Post a Comment