ពិតជាអស្ចារ្យមែន!!! ចេតិយ ឃុនឆាង ឃុនផែន ក្លាយជារមណីយដ្ឋានទេសរចរណ៍វប្បធម៌ដ៏ពេញនិយម
ភ្ញៀវទេសចរទាំងឡាយ កាលបើបានចូលទៅទស្សនា ទីក្រុងខេមរៈភូមិន្ននៃខេត្តកោះកុងហើយនោះ ពួកគាត់ក៏មិនភ្លេច ក្នុងការចូលទៅទស្សនាចេតិយ ឃុនឆាង ឃុនផែន នោះដែរ ។ ពីព្រោះ ចេតិយ ដែលស្ថិតនៅក្បែរឆ្នេរនៃដៃសមុទ្រនោះ ជាប់ទាក់ទង ទៅនឹងរឿងរ៉ាវបែបប្រវត្តិសាស្ត្រ បានធ្វើឱ្យភ្ញៀវទេសចរទាំងឡាយចង់ទស្សនា និង ចង់ដឹងពីរឿងរ៉ាវប្រត្តិសាស្ត្រខ្លះៗទាក់ទង ជាមួយចេតេយនោះ ។
ចេតិយ ឃុនឆាង ឃុនផែននេះ ស្ថិតនៅក្នុងស្រុកមណ្ឌលសីមា គឺជាចេតិយមួយដែលស្ថិតនៅលើផ្ទាំងថ្មដុះកណ្តាលដៃសមុទ្រ ដែលមានទីតាំងស្ថិតនៅចំពីមុខក្រុងខេរៈភូមិន្ទ ខេត្តកោះកុង ចម្ងាយ ១ គីឡូម៉ែត្រពីទីក្រុង ។ ផ្ទាំងសិលា ដែលគេសាងសង់ចេតិយ ពីលើនោះ មានបណ្តោយប្រហែល ២០ ម៉ែត្រ និង ទទឹងប្រហែល ១០ ម៉ែត្រ និង មានសភាពជាផែនៗខ្ពស់ទាបត្រួតលើគ្នា និង មានទ្រនាប់ខ្សាច់នៃបាតចេតិយ កំពស់ ៣ ម៉ែត្រ ឯតួចេតិយ ចាប់ពីចង្កេះឡើងទៅលើ មានរាងមូលស្រួច មានក្បាច់ព័ទ្ធជុំវិញជាថ្នាក់ៗបួនជាន់ និង មានកម្ពស់ប្រហែល ៥ ម៉ែត្រ ។
តួចេតិយទាំងមូលកសាងអំពីឥដ្ឋ កំពូលបំផុតនៃចេតិយកសាងអំពីឈើ ហើយទំហំឥដ្ឋ សម្រាប់យកទៅកសាងនោះ មានបណ្តោយប្រហែល ០,៣០ ម៉ែត្រ និង ទទឹងប្រហែល ០,១៥ ម៉ែត្រ ខាងក្រៅមានបូកកំបោរពណ៌ស កំបោរនោះមានឃើញកម្ទេចសម្បកលៀស គ្រំ ដែលអាចឱ្យយល់បានថា គេយកសម្បកលៀស គ្រំទៅដុតធ្វើជាកំបោរ ដូចជា កំពែង ស្រះ នៅឧដុង្គដែរ ចេតិយនេះ ក៏មានរឿងរ៉ាវ ទាក់ទងនឹងប្រវត្តិ ឃុនឆាង ឃុនផែន ផងដែរ ។
តាមឯកសារដែលចងក្រងដោយមន្ទីរទេសចរណ៍ ខេត្តកោះកុង បានបង្ហាញថា មានរឿងព្រេងមួយតំណាលពីរឿង ឃុនឆាង ឃុនផែន នេះថា តាំងពីយូរលង់ណាស់មកហើយ មានស្ត្រីម្នាក់ឈ្មោះនាង ធឹម ជាកូនអ្នកភូមិត្រូវបានបុរសម្នាក់ឈ្មោះ ឃុន ឆាង ស្រឡាញ់ ។ ឃុន ឆាង មានរូបរាងមិនស្អាតនោះទេ គឺគាត់ក្បាលទំពែក ប៉ុន្តែជាកូនអ្នកមាន គាត់ក៏បានទៅចូលស្តីដណ្តឹងយកនាង ធឹម មកធ្វើជាប្រពន្ធ ។ ប៉ុន្តែនាង ធឹម បានផិតក្បត់ប្តីទៅស្រលាញ់ជាមួយបុរសមេទ័ពម្នាក់ទៀតឈ្មោះ ឃុន ផែន ។ ឃុន ឆាង ដឹងក៏បានយករឿងនេះ ទៅប្តឹងដល់ស្តេច ពេលនោះស្តេចបានកាត់ក្តីឱ្យពុះនាង ធឹម ជាពីរចំណែកចែកគ្នា ។
ក្រោមមក ឃុន ឆាង បានយកសាកសពនាង ធឹម ទៅកប់នៅទីកន្លែងនោះ ដោយស្អប់ និង ខឹងនាងខ្លាំងពេក ព្រោះថា នាងជាស្រីផិតក្បត់ប្តី ។ ប៉ុន្តែគាត់ក៏ចង់ឱ្យនាងឆាប់ចាប់កំណើតជាថ្មី ក៏យកទង់ព្រលឹងមកចងនៅត្រើយខាងកើតនៃដងព្រែកនោះ ឱ្យទល់មុខគ្នានឹងកន្លែងបញ្ចុះសព ហើយបានកសាងចេតិយមួយទុកជាអនុស្សាវរីយ៍នៃសេចក្តីស្នេហារវាង ឃុន ឆាង និង នាងធឹម ។ ក្រោយមក នៅត្រើយខាងលិច ក៏មានឈ្មោះថា ភូមិចេតិយ និង ត្រើយខាងកើត ក៏មានឈ្មោះថា ភូមិដងទង់ រហូតដល់បច្ចុប្បន្ននេះ ។ នៅទីនេះ អ្នកស្រុកខេត្តកោះកុង គេតែងតែទៅជួបជុំគ្នានៅពេលមានពិធីបុណ្យទានរបស់ជនជាតិដើម ដែលរស់នៅទីនោះ ហើសព្វថ្ងៃះពិធីបុណ្យនេះបានក្លាយទៅជាបុណ្យប្រពៃណីប្រចាំស្រុករហូតមក ។
សព្វថ្ងៃនេះចេតិយ ឃុន ឆាង ឃុន ផែន បានក្លាយជារមណីយដ្ឋានទេសចរណ៍ វប្បធម៌ ដ៏ពេញនិយមមួយនៅក្នុង ខេត្តកោះកុង ទាំងមូល ហើយនៅទីនោះ ក៏បានក្លាយជារមណីយដ្ឋានមួយ សម្រាប់លំហែកាយ ដោយមានខ្យល់អាកាសដ៏បរិសុទ្ធ អាចឱ្យភ្ញៀវទេសចរ ស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធដើម្បីបំបាត់នូវទុក្ខកង្វល់ ដោយនាំមកនូវភាពស្រស់ស្រាយមកជំនួសវិញ ៕
បើយើងធ្វើដំណើរចេញពីទីក្រុងខេមរៈភូមិន្ន ឆ្ពោះទៅច្រកអន្តរជាតិខ្មែរថៃ ចាំយាម ដោយឆ្លងកាត់ ស្ពានកោះកុង ឆ្លងដៃសមុទ្រនោះ ពេលទៅដល់ពាក់កណ្តាលស្ពាន ក្រឡេកមើលទៅខាងឆ្វេងដៃ យើងនឹងបានឃើញចេតិយ ដែលមានកំពូលស្រួចផុសចេញពីកណ្តាលដៃសមុទ្រ ធ្វើឱ្យអ្នកដំណើរទាំងឡាយមានចម្ងល់ និង ចង់ទៅទស្សនានៅទីនោះតែម្តង ។ អ្នកខ្លះទៅទីនោះ ចង់ដឹងពីរឿងរ៉ាវប្រវត្តិសាស្ត្រ ពីអតីតកាល និង អ្នកខ្លះទៀត ទៅក្នុងនាមជាអ្នកទេសចរ ។
ចេតិយ ឃុនឆាង ឃុនផែននេះ ស្ថិតនៅក្នុងស្រុកមណ្ឌលសីមា គឺជាចេតិយមួយដែលស្ថិតនៅលើផ្ទាំងថ្មដុះកណ្តាលដៃសមុទ្រ ដែលមានទីតាំងស្ថិតនៅចំពីមុខក្រុងខេរៈភូមិន្ទ ខេត្តកោះកុង ចម្ងាយ ១ គីឡូម៉ែត្រពីទីក្រុង ។ ផ្ទាំងសិលា ដែលគេសាងសង់ចេតិយ ពីលើនោះ មានបណ្តោយប្រហែល ២០ ម៉ែត្រ និង ទទឹងប្រហែល ១០ ម៉ែត្រ និង មានសភាពជាផែនៗខ្ពស់ទាបត្រួតលើគ្នា និង មានទ្រនាប់ខ្សាច់នៃបាតចេតិយ កំពស់ ៣ ម៉ែត្រ ឯតួចេតិយ ចាប់ពីចង្កេះឡើងទៅលើ មានរាងមូលស្រួច មានក្បាច់ព័ទ្ធជុំវិញជាថ្នាក់ៗបួនជាន់ និង មានកម្ពស់ប្រហែល ៥ ម៉ែត្រ ។
តួចេតិយទាំងមូលកសាងអំពីឥដ្ឋ កំពូលបំផុតនៃចេតិយកសាងអំពីឈើ ហើយទំហំឥដ្ឋ សម្រាប់យកទៅកសាងនោះ មានបណ្តោយប្រហែល ០,៣០ ម៉ែត្រ និង ទទឹងប្រហែល ០,១៥ ម៉ែត្រ ខាងក្រៅមានបូកកំបោរពណ៌ស កំបោរនោះមានឃើញកម្ទេចសម្បកលៀស គ្រំ ដែលអាចឱ្យយល់បានថា គេយកសម្បកលៀស គ្រំទៅដុតធ្វើជាកំបោរ ដូចជា កំពែង ស្រះ នៅឧដុង្គដែរ ចេតិយនេះ ក៏មានរឿងរ៉ាវ ទាក់ទងនឹងប្រវត្តិ ឃុនឆាង ឃុនផែន ផងដែរ ។
តាមឯកសារដែលចងក្រងដោយមន្ទីរទេសចរណ៍ ខេត្តកោះកុង បានបង្ហាញថា មានរឿងព្រេងមួយតំណាលពីរឿង ឃុនឆាង ឃុនផែន នេះថា តាំងពីយូរលង់ណាស់មកហើយ មានស្ត្រីម្នាក់ឈ្មោះនាង ធឹម ជាកូនអ្នកភូមិត្រូវបានបុរសម្នាក់ឈ្មោះ ឃុន ឆាង ស្រឡាញ់ ។ ឃុន ឆាង មានរូបរាងមិនស្អាតនោះទេ គឺគាត់ក្បាលទំពែក ប៉ុន្តែជាកូនអ្នកមាន គាត់ក៏បានទៅចូលស្តីដណ្តឹងយកនាង ធឹម មកធ្វើជាប្រពន្ធ ។ ប៉ុន្តែនាង ធឹម បានផិតក្បត់ប្តីទៅស្រលាញ់ជាមួយបុរសមេទ័ពម្នាក់ទៀតឈ្មោះ ឃុន ផែន ។ ឃុន ឆាង ដឹងក៏បានយករឿងនេះ ទៅប្តឹងដល់ស្តេច ពេលនោះស្តេចបានកាត់ក្តីឱ្យពុះនាង ធឹម ជាពីរចំណែកចែកគ្នា ។
ក្រោមមក ឃុន ឆាង បានយកសាកសពនាង ធឹម ទៅកប់នៅទីកន្លែងនោះ ដោយស្អប់ និង ខឹងនាងខ្លាំងពេក ព្រោះថា នាងជាស្រីផិតក្បត់ប្តី ។ ប៉ុន្តែគាត់ក៏ចង់ឱ្យនាងឆាប់ចាប់កំណើតជាថ្មី ក៏យកទង់ព្រលឹងមកចងនៅត្រើយខាងកើតនៃដងព្រែកនោះ ឱ្យទល់មុខគ្នានឹងកន្លែងបញ្ចុះសព ហើយបានកសាងចេតិយមួយទុកជាអនុស្សាវរីយ៍នៃសេចក្តីស្នេហារវាង ឃុន ឆាង និង នាងធឹម ។ ក្រោយមក នៅត្រើយខាងលិច ក៏មានឈ្មោះថា ភូមិចេតិយ និង ត្រើយខាងកើត ក៏មានឈ្មោះថា ភូមិដងទង់ រហូតដល់បច្ចុប្បន្ននេះ ។ នៅទីនេះ អ្នកស្រុកខេត្តកោះកុង គេតែងតែទៅជួបជុំគ្នានៅពេលមានពិធីបុណ្យទានរបស់ជនជាតិដើម ដែលរស់នៅទីនោះ ហើសព្វថ្ងៃះពិធីបុណ្យនេះបានក្លាយទៅជាបុណ្យប្រពៃណីប្រចាំស្រុករហូតមក ។
សព្វថ្ងៃនេះចេតិយ ឃុន ឆាង ឃុន ផែន បានក្លាយជារមណីយដ្ឋានទេសចរណ៍ វប្បធម៌ ដ៏ពេញនិយមមួយនៅក្នុង ខេត្តកោះកុង ទាំងមូល ហើយនៅទីនោះ ក៏បានក្លាយជារមណីយដ្ឋានមួយ សម្រាប់លំហែកាយ ដោយមានខ្យល់អាកាសដ៏បរិសុទ្ធ អាចឱ្យភ្ញៀវទេសចរ ស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធដើម្បីបំបាត់នូវទុក្ខកង្វល់ ដោយនាំមកនូវភាពស្រស់ស្រាយមកជំនួសវិញ ៕
ប្រភព៖ ប្រជាប្រិយ

































Post a Comment