ម៉េចទៀតហើយហ្នឹង!!! តើបទទើបចេញថ្មីរបស់លោក ខេមរៈ សិរិមន្ដ នេះ ស្រដៀងបទលោក ព្រាប សុវត្ថិមែនទេ? (មានចម្រៀងទាំងពីរបទ)
ចាប់តាំងពីលោក ខេមរៈ សិរិមន្ដ ផ្លាស់ពីទ្រនំចាស់ ចូលទ្រនំថ្មីក្នុងផលិតកម្មរស្មីហង្សមាសមក បទចម្រៀងរបស់លោក សឹងតែគ្រប់បទពិតជាពិរោះៗខ្លាំងណាស់ ជាពិសេសបទបែបមនោសញ្ចេតនាតែម្តង។ ក្នុងនោះផងដែរបទដែលមានការគាំទ្រខ្លាំងជាងគេនោះគឺបទ "ស្ទឹងត្រែងបងអើយ" តែម្តង ដែលមានអ្នកទស្សនារហូតដល់ទៅ៤លានជាងទៅហើយ បើគិតចាប់តាំងពីខែសីហា ឆ្នាំ២០១៧ រហូតមកទល់ពេលនេះ។
ចំណែកកាលពីម្សិលមិញនេះ ក្នុងហ្វេសប៊ុកផ្លូវការបស់ផលិតកម្មរស្មីហង្សមាសក៏ទើបតែបញ្ចេញ MV TEASER ថ្មីមួយទៀតហើយរបស់លោកផងដែរ គឺបទ "មានទ្រព្យ ចិត្តស្មោះ មិនប្រាកដមនុស្សស្រីស្រលាញ់យើងរហូត" ដែលជាការនិពន្ធទំនុកច្រៀងដោយលោក ខេមរៈ ភារុណ។ ហើយបទចម្រៀងមួយបទនេះពិតជាពិរោះខ្លាំងណាស់ រហូតធ្វើឲ្យអ្នកស្តាប់ភាគច្រើនមានយោបល់កោតសរសើរសឹងតែគ្រប់ៗក្នុងហ្វេសប៊ុកខាងលើ។
ក្នុងនោះផងដែរអ្វីដែលធ្វើឲ្យអ្នកផ្សេងរឹតតែចាប់អារម្មណ៍ជាខ្លាំងនោះ មានបុគ្គលម្នាក់ក៏ចូលទៅ comment ក្នុងបទចម្រៀងនេះផងដែរ ដោយគាត់បានសរសេរថា ៖ "ទឹកភ្នែកបងស្រក់មិនមែនគ្មានបញ្ហា" ក្រោយពីឃើញការសរសេរបែបនេះក៏មានបុគ្គលផ្សេងទៀតបានលើកឡើងថា៖ "ណឹងហើយបងបទណឹងលំនាំបទបងសុវត្ថិទេ"។ ដូចនេះមានតែបងប្អូនដែលបានទស្សនាចប់ ទើបអាចវិនិច្ឆ័យបាន ថាស្រដៀងរឺក៏អត់នោះ៕
ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់។
រក្សាសិទ្ធិដោយ kampuchea1979.blogspot.com

Post a Comment