Header Ads

សូមមេត្តាជួយស៊ែរ ដើម្បីឲ្យសប្បុរសជនបានឃើញផង!!! ឪពុកម្តាយទុកចោល អត់មានរបស់ញុាំ ហើយក៏គ្មានខោអាវទៀត

កាលពីម្សិលមិញនេះ បើយោងតាមហ្វេសប៊ុករបស់ព្រះសង្ឃមួយអង្គ ដែលមានព្រះនាម "គុណធម៌ជីវិត" រឺ "កក្កដា សុភ័ណ្ឌ" បានបង្ហោះសាររួមជាមួយរូបថតដែលមើលទៅពិតជាកំសត់ខ្លាំងណាស់ ចំពោះក្មេងម្នាក់ដែលត្រូវឪពុកម្តាយបោះបង់ចោល ពេលបានឃើញហើយពិតជាអាណិតខ្លោចចិត្តណាស់ ដោយក្នុងនោះព្រះសង្ឃក៏បានសរសេរសារបញ្ជាក់ថា៖


"សុំជួយ​ share ជួយដល់ប្អូនម្នាក់នេះផងបានទេអ្នកនៅជិតខាងរបស់ប្អូនគាត់បានសណើរដល់អាត្មាភាពអោយជួយបង្ហោះជួយដល់ប្អូនដើម្បីអោយសប្បុរសជនបានឃើញមេត្តាជួយដល់ប្អូនផង🙏🏻
ប្អូនបានជួបនៅរឿងអកុសលប៉ាម៉ាក់ទៅចោលដោយត្រូវបណ្តាលអោយត្រូវប្អូនរស់នៅតែម្នាក់ឯងអត់មានរបស់ហូបនិងខោអាវ ហើយប្អូនមិនអាចធ្វើអ្វីបានដោយពឹងលើអ្នកជិតខាងហើយម្នាក់រស់នៅខេត្តសៀមរាម🙏🏻
អាត្មានិងចុះទៅជួយបងប្អូនក្នុងពេលឆាប់ៗនេះទោះថាបានតិចឬច្រើនដើម្បីការរួមចំណែកជួយដល់ប្អូនបានរៀនសូត្រនិងគេ🙏🏻នេះជាលេខអាត្មាភាពផ្ទាល់បើបងៗចង់រួមចំណែកជួយប្អូន087313246🙏🏻"


ចំពោះអ្វីដែលយើងបានឃើញគាត់ស្លៀកពាក់នោះ គឺកើតឡើងពីអ្នកជិតខាងបានជួយយកមុងចាស់ ផ្សំជាមួយស្លឹកចេក ដើម្បីធ្វើជាអាវសម្រាប់ក្មេងម្នាក់នេះពាក់ដើម្បីកុំឲ្យគ្នារងារ។ នេះបើតាមការអះអាងពីបងប្រុសម្នាក់ឈ្មោះ Sarath Bun ដែលបានបង្ហោះរូបនេះតាំងពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលទើបតែកន្លងផុតថ្មីៗនេះទេ។ ដូចនេះសូមបងប្អូនមេត្តាជួយស៊ែរដើម្បីជួយរកសប្បុរសជនណាអាចជួយក្មេងម្នាក់ផង ព្រោះមើលទៅពិតជាកម្សត់ខ្លាំងណាស់៕














ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់។
រក្សាសិទ្ធិដោយ kampuchea1979.blogspot.com

No comments