Header Ads

ពេលនេះលោក អេន ឌី ក្តៅស្លឹកត្រចៀកខ្លាំងណាស់ចំពោះអ្នករិះគន់រឿងថត សិចស៊ីស្រើបស្រាល ទើបលោកតបវិញយ៉ាងចាស់ដៃតែម្តង (មានវីដេអូ)

ភ្នំពេញ ៖ ​តារា​សម្តែង​ប្រុស​កូនកាត់​ចិន ​លោក អេ​ន ឌី ស្រប​ពេល​ផ្ទុះ​​​​​​​ការរិះគន់​ពីសំណាក់​បុគ្គល​មួយ​ចំនួន ​ដែល​និយាយ​ថា ​រាល់​ MV ​ចម្រៀង​របស់​លោក​ភាគច្រើន​ថត​សិច​ស៊ី​ស្រើបស្រាល​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សង្គម​ និង​តម្លៃ​វប្បធម៌​របស់​ខ្មែរ​។ ដោយមិនយូរប៉ុន្មាន ​សាមីខ្លួន​លោក អេ​ន ឌី ក៏បាន​ចេញមុខ​បកស្រាយ​លើ​ករណី​នេះ​ទាំង​អារម្មណ៍​ហួសចិត្ត​ជាខ្លាំង ព្រមទាំងសរសេរសារដ៏វែងអន្លាយមួយក្នុងហ្វេសប៊ុករបស់ខ្លួនដែលមានឈ្មោះថា Leav Piseth (Andy) ថា៖


"នឿយហត់ណាស់មួយរយះ មិនដឹងធ្វើយ៉ាងណាអោយត្រូវចិត្តអ្នកទាំងអស់គ្នានោះទេ ជួយប្រាប់ផងតើអោយខ្ញុំធ្វើយ៉ាងណា ? ខ្ញុំខំអស់ពីលទ្ធភាពរបស់ខ្ញុំហើយ អ្នកទាំងអស់គ្នាមានយល់អត់ ?និយាយវាងាយស្រួលជាងធ្វើ MV ខ្ញុំសុិចសុីមានអ្នកមិនពេញចិត្តនិងជេរតែចូលចិត្តមើលច្រើន តែពេលខ្ញុំថតធម្មតាអ្នកមិនដែលយកភ្នែកមើលរឺក៏សរសើរទេ និយាយទៅអ្នកសិល្បះខ្មែរគឺមានតែពាក្យថាខុសមួយមុខប៉ុណ្ណោះ ចុះបើអ្នកមិនចូលចិត្តMV របៀបសុិចសុី អ្នកកុំមើល កុំគាំទ្រ វាចប់បាត់ទៅហើយ លើកក្រោយមានអ្នកណាហ៊ានថតទៀត តែនេះចូលចិត្តមើល រួចហើយជេរ ហើយថាខ្លួនឯងហ្នឹងត្រឹមត្រូវ ខ្មែរមិនជួយខ្មែរផងតើបរទេសណាមកជួយអ្នកឯងទៅ


តែបើ shear ពេលគេជេរគ្នាឈ្លោះគ្នា និងនាំរឿងអោយគ្នាវីញ ចូលចិត្តណាស់ នេះហើយចរឹកខ្មែរដែលរក្សាវប្បធម៌បានល្អបំផុតនោះ តែបើនិយាយពីការងារត្រឹមត្រូវវិញ មិនដែលមើលទេ សូម្បីlike ក៏គ្មានដែរ ខ្ញុំធ្វើចំរៀងនិង MV រាល់ថ្ងៃនេះពិបាកណាស់ ត្រូវពឹងទៅលើលុយខ្លួនឯងខ្លះ ការជួយពី Spenserខ្លះ ពេលខ្លះក៏បានរួចខ្លួន ពេលខ្លះក៏ខាត ព្រោះចង់អោយល្អបំផុតតាមលទ្ធភាពដែលអាចធ្វើបាន តែខ្ញុំគ្មានបានអីមកវិញទេ មានតែការជេរ មិនចូលចិត្តបែបនេះបែបនោះ ចុះយើងមិននិយាយអោយយោបល់ស្រួលបួលមក តាមរយះការចេះដឹង និងពីវប្បធម៌ដែលអ្នកស្រលាញ់និងគោរពមក ចាំបាច់មកជេរគ្នាអោយគេឃើញពីភាពថោកទាបរបស់ខ្មែរធ្វើអី ? ហើយតាំងខ្លួនជាមនុស្សល្អ ធ្វើអញ្ចឹងធ្វើអី ?


ខ្ញុំខំរាល់ថ្ងៃគ្មានអ្វីដែលខ្ញុំចង់បានពីអ្នក ក្រៅតែពីកំលាំងចិត្តនិងក្តីស្រលាញ់ប៉ុណ្ណោះ តែវាផ្ទុយស្រលះ អ្វីដែលខ្ញុំបានមានតែការជេរនិងមិនពេញចិត្ត តើអោយខ្ញុំធ្វើបែបណាទៀត ? សុំទោសផង បើមានពាក្យណាមិនសមរម្យ និងសូមអរគុណដល់អ្នកដែលគាំទ្រដល់ខ្ញុំផង 🙏🏼🙏🏼🙏🏼 ហត់ចិត្ត 😔😔😔"


បន្ទាប់ពីអានការឆ្លើយតបរបស់លោក អេន ឌី ទៅកាន់អ្នករិះគន់ហើយ តើលោកអ្នកយល់យ៉ាងណាដែរចំពោះការលើកឡើងមួយនេះ? 





































No comments