Header Ads

អីយ៉ា នាយ ចយ អីក៏សង្ហាម្លេស ក្នុងឈុតសម្លៀកបំពាក់កូនកំលោះ

ថ្ងៃ​មង្គលការ​របស់​តារា​កំប្លែង នាយ ច​យ និង គូស្នេហ៍​នឹង​កើតឡើង​នៅសល់តែប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះ ពោលគឺ​ពួកគេ​នឹង​ដឹក​ដៃ​គ្នា​ចូល​រោងការ​នៅ​ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ព្រមទាំងទទួលទានអាហារជុំគ្នានៅពេលល្ងាច នៅវិមានពិភពថ្មីសែនសុខ អគារ D នៅក្នុងពេលឆាប់ៗ​ខាងមុខនេះ ហើយ​មកដល់នឹង​ពេលនេះ អ្នក​ទាំងពីរ​ក៏បាន​អញ្ជើញ​ភ្ញៀវកិត្តិយស​ដើម្បី​ចូលរួម​ថ្ងៃ​ពិសេស​របស់ខ្លួន​រួចរាល់​ហើយ​ដែរ ។​


​ទន្ទឹមនឹង​ថ្ងៃ​មង្គលការ​កាន់តែ​កៀក​មកដល់ អនាគត​ភរិយា​តារា​កំប្លែង នាយ ច​យ បាន​ទម្លាយ​រូបថត​មួយ​សន្លឹក​លើ​គណនី​ហ្វេ​ស​ប៊ុ​ករបស់ខ្លួនមួយ ដែលបានបង្ហាញ​ពី​ការតុបតែង​ខ្លួន​ក្នុង​សម្លៀកបំពាក់​កូនកំលោះ កូនក្រមុំ​យ៉ាង​ស្រស់ស្អាត​សមសួន​ប្លែក​ភ្នែក ។


​ខណៈ​បានឃើញ នាយ ច​យ និង គូស្នេហ៍ រំលេច​ខ្លួន​ក្នុង​ឈុត​កូនកំលោះ កូនក្រមុំ​ដូច្នេះ ក្នុងនោះ​ក៏មាន​ការលើកឡើង​ពី​សំណាក់​អ្នកលេង​ហ្វេ​ស​ប៊ុ​កថា នាយ ច​យ ហាក់ដូចជា​ស្រស់​សង្ហា​ប្លែក​ខុសពី​សព្វដង​នៅពេល​តុបតែង​ខ្លួន​ជា​កូនកំលោះ ។ ចំណែកឯ​អនាគត​ភរិយា​យ​តារា​កំប្លែង​ប្រុស​រូបនេះ​វិញ មាន​រូប​សម្រស់​ស្រស់ស្អាត​មិន​ចាញ់​តារា​ទេ ៕











































No comments