សង្វេកណាស់!!! តារាចម្រៀង បូ ចាន់ណាក់ ហៅវេហា នៅក្លឹបកំសាន្ត LV ដែលឆេះថ្ងៃមុននោះ បានស្លាប់បាត់ទៅហើយ (មានវីដេអូ)
ក្រុងព្រះសីហនុ៖ អ្នកចម្រៀង ឈ្មោះ បូ ចាន់ណាក់ហៅវេហា អាយុ៣២ឆ្នាំ ដែលរងរបួសរលាកភ្លើងធ្ងន់ធ្ងរ ដោយសារអគ្គីភយ័ឆេះក្លឹបកំសាន្ត LV ក្រុងព្រះសីហនុ កាលពីយប់រំលងអាធ្រាត្រថ្ងៃ២១ឆ្លងចូលថ្ងៃ២២ ខែកុម្ភៈ ឆ្នាំ២០១៨ បានទទួលមរណភាពហើយវេលាម៉ោង៣ទៀបភ្លឺថ្ងៃ២៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នៅមន្ទីរពេទ្យប្រទេសវៀតណាម ។
លោក បូ ចាន់ណាក់ ហៅវេហា អ្នកចម្រៀង រូបនេះត្រូវបាន អ្នកក្រុងព្រះសីហនុអាចស្គាល់គាត់ច្រើន តាមរយៈបទចម្រៀងពិរោះៗដែលធ្លាប់ស្តាប់គាត់ច្រៀងនៅតាមកម្មវិធីកំសាន្តនានាក្នុងក្រុងព្រះសីហនុកន្លងមក ហើយបទចម្រៀងដែលគាត់បានច្រៀងចុងក្រោយគេប៉ុន្មានថ្ងៃមុននេះនៅហាងសូរិយាល្អ គឺបទ (ទំនួញអកឈ្មោល) ។
ពេលនេះក្រុមគ្រួសារកំពុងតែយកមកធ្វើបុណ្យតាមប្រពៃណី នៅវត្តព្រែកហូរ ក្នុងក្រុងតាខ្មៅ។ នេះបើតាមការឲ្យដឹងពី កញ្ញា ឡុង ដារីវណ្ណ ដែលត្រូវជាក្មួយបង្កើត។ ក្មួយស្រីនៃសពខាងលើបានបន្តទៀតថា មូលហេតុដែលនាំក្រុមគ្រួសារសម្រេចយកសពលោក វេហា ទៅធ្វើបុណ្យនៅទីអារាមខាងលើ ក៏ព្រោះតែទីតាំងនេះមានសាច់ញាតិបងប្អូនលោករស់នៅទីនោះច្រើន ហើយម្យ៉ាងងាយស្រួលដល់មិត្តភ័ក្ដិដែលជាអ្នកសិល្បៈដូចគ្នា ដែលមានបំណងទៅចូលរួមពិធីបុណ្យផង។
មុនលោក វេហា គ្រោះថ្នាក់នេះ លោកមានម្ដាយបង្កើតមានជំងឺទាចទឹកដំណាក់កាលចុងក្រោយ ហើយកំពុងតែសង្គ្រោះបន្ទាន់មន្ទីរពេទ្យកាលម៉ែត្រ ដែលបានចូលមកសម្រាកព្យាបាលជាច្រើនថ្ងៃមកហើយ។
លោក វេហា ត្រូវបានគេដឹងថា គឺជាតារាចម្រៀងឯករាជ្យមួយ មានអត្តចរិតស្លូតបូត សុភាពរាបសារ មានមិត្តភ័ក្ដិជាច្រើនតែងស្រលាញ់រាប់អាន ជាពិសេសអ្នកសិល្បៈដូចគ្នា។ លោកមានស្រុកកំណើតនៅ ខេត្តតាកែវ វ័យ៣២ឆ្នាំ មានកូន២នាក់ ប្រុស១ ស្រី១ កូនច្បងអាយុ៦ឆ្នាំ កូនពៅ៦ ខែ។
សូមរំលឹកឡើងវិញផងដែរថា នៅកណ្តាលអធ្រាត្រ ម៉ោងប្រមាណ២៤យប់ នៅក្នុងភូមិសាស្ត្រ ដែលមានទីតាំងស្ថិតក្នុងក្រុម០៣ ភូមិ០៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ មានអគ្គីភ័យមួយកើតឡើង ក្នុងក្លិបកំសាន្ត អិល វី (LV) នៅចំណុចច្រកទ្វារ ចេញ ចូល នៅយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨។
យោងតាមប្រភពពីបុគ្គលិកក្លឹប បានអោយប្រាប់អ្នកកាសែត អោយដឹងថា នេះសំណាងហើយនៅយប់ វេលា កើត ហេតុ ពុំសូវមានភ្ញៀវ គឺមានតែពី ទៅបីតុ កុំអីមិនដឹងជាយ៉ាងណា នោះទេ។ នៅមុន កើត ហេតុ គេបានឃើញកម្ទេចភ្លើងធ្លាក់មកពីលើពិដាន ម្តុំឆាកប្រគុំតន្ត្រី ភ្លាមភ្ញៀវក៏បាន រត់ ចេញ មក ក្រៅ ឯបុគ្គលិកបានយកបំពង់ពន្លត់អគ្គីភ័យមកបាញ់ តែពុំមានប្រសិទ្ឋ អណ្តាតភ្លើង បាន ឆាប ឆេះយ៉ាងលឿន ហើយធ្លាក់មកជាបន្តបន្ទាប់ ខណះពេលនោះ ឈ្មោះ បូ សីហា អាយុ ប្រហែល៣២ឆ្នាំ ជាអ្នកចម្រៀងប្រចាំក្លឹប បានរត់ចេញពីបន្ទប់ទឹក ក៏ត្រូវបានពិដានដែល កំពុង ឆាប ឆេះធ្លាក់ពីលើ ឆាបឆេះលើខ្លួនយ៉ាងសន្ឋរសន្ឋៅ ធ្វើអោយរលាករលួយពេញខ្លួន ហើយ ក៏ត្រូវបានបុគ្គលិកមួយចំនួនព្យាយាមចូលទៅសង្គ្រោះ ចេញពីអណ្តាតភ្លើងដឹកទៅកាន់មន្ទី ពេទ្យបង្អែកចំការចេក ដោយស្ថានភាពធ្ងន់ធ្ងរពេក ក៏សម្រេចបញ្ជូនទៅកាន់រាជធានីភ្នំពេញ នៅវេលាម៉ោង០១និង៣០នាទី។
សមត្ថកិច្ចបញ្ជាក់ថា អ្នកចម្រៀងដែលរងរបួសរលាកភ្លើងធ្ងន់ធ្ងរនោះឈ្មោះ បូ ចាន់ណាក់ហៅវេហា ភេទប្រុសអាយុ ៣២ឆ្នាំ ជាអ្នកចម្រៀងប្រចាំក្លឹប ភ្លាមៗត្រូវបានពេទ្យមូលដ្ឋានជួយសង្គ្រោះបឋម រួចទើបបញ្ជូនបន្តទៅសង្គ្រោះនៅរាជធានីភ្នំពេញ។ ទោះយ៉ាងណាសមត្ថកិច្ចក្រុមពន្លត់ពន្លត់អគ្គីភយ័ពីបណ្តាអង្គភាពផ្សេងៗបានអន្តរាគមន៍ជួយពន្លត់រហូតដល់ម៉ោងជាង២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២២កុម្ភៈឆ្នាំ២០១៨ ទើបអាច គ្រប់គ្រងភ្លើងអោយរលត់ទៅវិញបាន។ សមត្ថកិច្ចនៅមិនទាន់បញ្ជាក់ពីមូលហេតុនៃអគ្គីភយ័នេះ ថាបណ្តាលមកពីមូលហេតុអ្វីនៅឡើយ ដោយរង់ចាំការស្រាវជ្រាវលំអិតសិន ៕

Post a Comment